តណ្ហាពុះកញ្ជ្រោលទប់មិនជាប់ នាំគ្នារួមភេទក្នុងរថយន្ត រហូតដល់ស្លាប់បាត់បង់ជីវិត

សហរដ្ឋអាមេរិក ៖ តាមប្រភពព័ត៌មានកម្សាន្ត របស់បរទេស បានឲ្យដឹងថា មានស្វាមីភរិយាមួយគូ បានស្លាប់បាត់បង់ជីវិត នៅក្នុងរថយន្តរបស់ខ្លួន ដោយសារតែពួកគេពុលកាបោន monoxide ហៅកាត់ថា CO ខណៈដែលមានតណ្ហាពុះកញ្ជ្រោលទប់មិនជាប់ នាំគ្នារួមភេទក្នុងរថយន្ត បិទជិតគ្មានខ្យល់ អុកស៊ីសែន គ្រប់គ្រាន់សម្រាប់ដកដង្ហើម។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ ២០១៤ ដោយពួកគេបានស្លាប់បាត់បង់ជិវិត ក្នុងរថយន្តរបស់ពួកគេ ដែលមានប្រពន្ធឈ្មោះនាង Melissa Pereira អាយុ ២៥ ឆ្នាំ និងប្តីឈ្មោះ Jorge Rodriguez អាយុ ២៤ ឆ្នាំ ត្រូវបានប៉ូលីស រកឃើញសាកសព នៅក្នុងរថយន្ត របស់លោក Jorge ដែលមានផ្ទះ លេខ ៥៥ នៅក្នុងរដ្ឋ Wayne New Jersey សហរដ្ឋអាមេរិក។
ការស្លាប់របស់ប្តីប្រពន្ធ ២នាក់នេះ ត្រូវបានក្រុមប៉ូលីសសង្ស័យថា ដោយសារតែពួកគេ បានធ្វើការរួមភេទ នៅក្នុងរថយន្តបិទជិត មិនមានអុកស៊ីសែនគ្រប់គ្រាន់ ក្នុងការដកដង្ហើម បានជាធ្វើឲ្យ ស្លាប់បាត់បង់ជីវិត នៅពេលរួមភេទ ប៉ុន្តែអ្នកខ្លះសង្ស័យថា ពួកគេទាំង ២នាក់ ធ្វើអត្តឃាតខ្លួនឯង។ ក្រុមប៉ូលីសធ្វើការ ស៊ើបអង្កេតដំបូង បានបង្ហាញថា មូលហេតុនៃការស្លាប់នេះ គឺដោយសារតែ ពួកគេពុលកាបោន monoxide (CO) ។
យោងតាមប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ប្តីប្រពន្ធ ២នាក់នេះ បានចាកចេញពីផ្ទះនៅរដ្ឋ Wayne New Jersey សហរដ្ឋអាមេរិក ទៅចូលរួមក្នុងពិធីមួយ។ នាង Melissa និងលោក Jorge បានទៅបរិភោគ អាហារថ្ងៃត្រង់នៅ Burger King and Kmart ។ ចាប់តាំងពីពេលនោះមក ពួកគេបាត់ខ្លួន មិនទៅស្នាក់នៅសណ្ឋាគារ Cherry Valley Manor ក្នុងតំបន់ Stroudsburg រដ្ឋ Pennsylvania ដែលពួកគេ បានកក់ទុកឡើយ៕
Source from: watphnom-news.com