លោក អ៊ឹម ចំ​ណាន និង​​អ្នក​ស្រី សេង ចន្ទ​​មុន្នី យក​​តួ​នា​ទី​​ជា​​មន្ត្រី​​ពន្ធ​ដារ​ផ្នែក​ចុះ​ប​ញ្ជី ទៅ​​​ស្វែង​​​រក​​​​​​​ប្រ​​យោ​​ជន៍៍ ចែក​គ្នា​​​ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន

លោក អ៊ឹម ចំ​ណាន និង​​អ្នក​ស្រី សេង ចន្ទ​​មុន្នី យក​​តួ​នា​ទី​​ជា​​មន្ត្រី​​ពន្ធ​ដារ​ផ្នែក​ចុះ​ប​ញ្ជី ទៅ​​​ស្វែង​​​រក​​​​​​​ប្រ​​យោ​​ជន៍៍ ចែក​គ្នា​​​ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន

​ខេត្ត​ព្រះសីហនុ៖មន្ត្រី​រាជ​ការប្រ​ជា​ពល​រដ្ឋនិង​​ក្រុម​អា​ជីវ​ករ នៅ​​ទូ​ទាំង​​ខេត្ត​​ព្រះ​សី​ហ​នុធ្លាប់​បាន​​សរ​សើរ​​មិន​​ដាច់​​ពី​​មាត់

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​រាជ​ការ ប្រ​ជា​ពល​រដ្ឋ និង​​ក្រុម​អា​ជីវ​ករ  នៅ​​ទូ​ទាំង​​ខេត្ត​​ព្រះ​សី​ហ​នុ ធ្លាប់​បាន​​សរ​សើរ​​ មិន​​ដាច់​​ពី​​មាត់ ពី​​ភាព​មាន​បាន​​ រ​បស់​លោក អ៊ឹម ចំ​ណាន ជា​​ប្រ​ធាន​កា​រិ​យា​ល័យ​​ចុះ​បញ្ជី និង​​មាន​​អ្នក​ស្រី សេង ចន្ទ​​មុន្នី ជា​​សេ​នា​ធិការ​ដ៏​សំខាន់ ក្នុងការ​ប្​រមូល​លុយ តាមរបៀប​ពុករលួយ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មកដល់​ម៉ោង​នេះ លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី កំពុង​ក្រអឺតក្រទម ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត មិនដឹង​ជា​ពួកគេ មាន​ខ្សែ​ទុយោ ឬ​ខ្នងបង្អែក​ក្រាស់​ប៉ុនណា​ទេ ទើប​អំពើពុករលួយ​របស់​ពួកគេ មិនទាន់​ត្រូវបាន​ចាប់​កំហុ​ស ឬ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​មន្ត្រី​មួយចំនួន​ដែល​ដឹងឮ រឿងអាស្រូវ​ពុករលួយ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ យ៉ាង​ស៊ីជម្រៅ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ភី រិ​ទ្ធ ដែល​កំពុង​ជាប់ឃុំ ក្នុង​រឿង​ពុករលួយ កាន់​ចំណូល​ប្រមាណ ២​ភាគរយ​ប៉ុណ្ណោះ ពី​ការបង់ពន្ធ​ផ្សេងៗ ប៉ុន្តែ​សម្រាប់​លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី ក្តោប​ក្តាប់​ការងារ​បង់ពន្ធ ដល់​ទៅ ៤​ភាគរយ ហើយ​ក្នុងតួនាទី​ជា ប្រធានការិយាល័យ​ចុះបញ្ជី លោក អ៊ឹម ចំណាន មានឱកាស​ច្រើនណាស់ ក្នុងការ​បន្លំ​ពន្ធ និង​បង្ខំ​ឲ្យ​អាជីវករ និង​ប្រជាពលរដ្ឋ បង់លុយ​ក្រោម​តុ ដើម្បី​ទទួលបាន ការបន្ធូរបន្ថយ​ផ្សេងៗ សម្រាប់​ការបង់ពន្ធ​។ ដូច្នេះ​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​លោក អ៊ឹម ចំណាន គួរតែមាន​ការស៊ើប​អង្កេត​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់ ពី​ករណី​ឃុំខ្លួន តែ​អ្នក​ដែល​ទទួលរង​ថ្ម​បាក់ ចំណែកឯ​មេខ្លោង ដែល​ពុករលួយ​ខ្លាំងជាងគេ ក្នុង​អង្គភាព​ពន្ធដារ ខេត្ត​ព្រះសីហនុ កំពុង​ក្រអឺតក្រទម និង​បង្ក​ព្យុះភ្លៀង តាម​អំពើ​ចិត្ត​ដដែល​។​

​ក្រុម​អ្នករកស៊ី​ជាច្រើន បាន​លើកឡើងថា លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី សកម្ម​បំផុត​ក្នុងការ ស្វែងរក​ផលប្រយោជន៍៍ ទៅ​ចែកគ្នា​ធ្វើ​មាន ធ្វើបាន​ផ្ទាល់​ខ្លួន ព្រោះ​តួនាទី​ជា​អ្នក ចុះបញ្ជី​រាល់​ការបង់ពន្ធ​គ្រប់​ប្រភេទ គ្មាន​សំណុំ​ឯកសារ បង់ពន្ធ​ណាមួយ រំលង​ផុតពី​ដៃ​របស់លោក អ៊ឹម ចំណាន នោះទេ ដូច្នេះ​គេ​អាច​វាយតម្លៃ​បាន​ថា កម្រិត​និង​លទ្ធភាព នៃ​ការប្រព្រឹត្ត​អំពើពុករលួយ របស់លោក អ៊ឹម ចំណាន ធំ​ជាង​និង​ធ្ងន់ធ្ងរ​ជាង​លោក ភី រិ​ទ្ធ ឆ្ងាយ​ណាស់ មិនគួរ​អង្គភាព ប្រឆាំង​អំពើពុករលួយ​មើលរំលង​នោះទេ ហើយ​មកដល់​ម៉ោង​នេះ លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី នៅតែ​បន្តការងារ របស់ខ្លួន​ដដែល មិនត្រូវ​បានដាក់​ពិន័យ ឬ​ដក​បញ្ឈរជើង ដើម្បី​ស៊ើបអង្កេត នៅឡើយ​ទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។​

​មានការ​រំលឹក​ផងដែរ​ថា លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ ទៅតាម​តែ​បបូរមាត់​របស់គាត់ ដែល​គេ​អាច​និយាយ​បាន​ថា ការបង់ពន្ធ ធ្វើតាម​អារម្មណ៍​របស់លោក អ៊ឹម ចំណាន បើ​គាត់​មើលឃើញ ស្ថានភាព​អ្នក​ដែល​ត្រូវ មក​បង់ពន្ធ​ធូរធារ ឬ​ទូ​លាយដៃ គាត់​បង្ខំ​ឲ្យ​បង់ពន្ធ ក្នុង​កម្រិត​ខ្ពស់ ហើយ​សម្រាប់​អ្នក ដែល​គ្មាន​បក្ខពួក ខ្សែ​ទុយោ ឬ​មិនសូវ​យល់​ពី​របៀបរបប នៃ​ការបង់ពន្ធ ក៏ត្រូវ​លោក អ៊ឹម ចំណាន កាប់ឆៅ​តែម្តង ដោយបាន​ចាត់ទុក អ្នក​បង់ពន្ធ​ជា​សាច់ជ្រូក ៣​ជាន់ ដែល​គាត់​អាច​កោសរូស ចម្រាញ់​យក​ផលប្រយោជន៍ ទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។ នៅពេល​តម្លៃ ដែល​ត្រូវ​បង់ពន្ធ ស្ថិត​នៅលើ​បបូរមាត់ របស់លោក អ៊ឹម ចំណាន ងាយ​បង្កើត​ឲ្យ​មាន អំពើពុករលួយ ហើយ​អ្នក​ជាប់ពន្ធ​ទាំងអស់ បាន​ក្លាយជា​ជនរងគ្រោះ ឬ​កូនបំណុល សម្រាប់​មន្ត្រី​ពន្ធដារ ពុករលួយ​កោសរូស​តាមតែ​អំពើ​ចិត្ត ។​

​ប្រជាពលរដ្ឋ​មួយចំនួន បាន​អបអរសាទរ ចំពោះ​ចំណាត់ការ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​នាំខ្លួន​លោក ភី រិ​ទ្ធ ដែល​ពាក់ព័ន្ធ​នឹង​ការ កាន់​ចំណូល​ពន្ធ​ប្រមាណ ២​ភាគរយ ប៉ុណ្ណោះ ដូច្នេះ​ករណី​ដែល​លោក អ៊ឹម ចំណាន និង​សេនាធិការ​របស់គាត់ គឺ​អ្នកស្រី សេង ចន្ទ​មុន្នី ក្តោប​ក្តាប់​ប្រាក់ចំណូល​ពន្ធ ដល់​ទៅ ៤​ភាគ​រយ និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ កើតចេញពី​អំពើពុករលួយ ក្នុង​មុខតំណែង​ជា ប្រធានការិយាល័យ​ចុះបញ្ជី គួរតែ​ស្ថិតនៅក្នុង​ចំណាត់ការ ស៊ើបអង្កេត​ស្រាវជ្រាវ របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​។ គេ​ចង់ឃើញ​លោក គង់ វិបុល ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ចាត់ការ​ពិនិត្យមើល ភាពមិនប្រក្រតី និង​ចំណាត់ការ​ពុករលួយ ក្រោម​ការចាត់ចែង​រប​ស់លោក អ៊ឹម ចំណាន និង​អ្នកស្រី សេង ចន្ទ​មុន្នី ឡើងវិញ​ផង ព្រោះ​ក្រុមអាជីវករ មិន​សប្បាយចិត្ត ចំពោះ​ភាព​អសកម្ម​របស់ លោក អ៊ឹម ចំណាន ជា​យូរ​មកហើយ មិនទាន់មាន​ការកែទម្រង់​នៅឡើយ​ទេ​៕

Wat Kong Vibol12


Source from: watphnom-news.com

No comments:

Post a Comment