បើក​ម៉ូតូឌុប​ប្រពន្ធ​ដែល​ទើប​រៀបការ មិនទាន់​ដល់​ស្រុក​ផង ជួប​គ្រោះថ្នាក់​តាមផ្លូវ​គួរ​ឲ្យ​រន្ធត់​

បើក​ម៉ូតូឌុប​ប្រពន្ធ​ដែល​ទើប​រៀបការ មិនទាន់​ដល់​ស្រុក​ផង ជួប​គ្រោះថ្នាក់​តាមផ្លូវ​គួរ​ឲ្យ​រន្ធត់​

ខេត្តតាកែវ៖បុរស​​ម្នាក់​​បាន​​បើក​​ម៉ូ​តូឌុប​​ប្រ​ពន្ធ​​ដែល​​ទើប​តែ​​រៀប​ការបាន​​ពីរ​​ថ្ងៃ​និង​​ម្ដាយ​ក្មេកទៅ​លេង​​ផ្ទះ​​ដ​ន្លងក៏​​ជួប​​គ្រោះ​​អ​កុ​ស​លដោយ​​ជិះ​​ម៉ូតូ​​ទៅ​បុក​​ប​ង្គោល

ខេត្តតាកែវ ៖ បុរស​​ម្នាក់​​បាន​​បើក​​ម៉ូ​តូ ឌុប​​ប្រ​ពន្ធ​​ដែល​​ទើប​តែ​​រៀប​ការ បាន​​ពីរ​​ថ្ងៃ​និង​​ម្ដាយ​ក្មេក ទៅ​លេង​​ផ្ទះ​​ដ​ន្លង ក៏​​ជួប​​គ្រោះ​​អ​កុ​ស​ល ដោយ​​ជិះ​​ម៉ូតូ​​ទៅ​បុក​​ប​ង្គោល ស្លាក​​ស​ញ្ញា​​តាម​​ដង​ផ្លូវ បណ្ដាល​​ឲ្យ​​ទាំង ៣​ ​នាក់ គឺ​ប្តី​​​ប្រ​​ពន្ធ​និង​​​ម្តាយ​ក្មេករង​របួស​​ជា​ទម្ងន់ កាលពី​វេលា​ម៉ោង ២​និង​៣០ នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤ នៅត្រង់ចំណុច ភូមិ​ឬ​ស្សី​ស្រុក ឃុះ​ញែ​ង​ញ៉​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ជនរងគ្រោះ​រួមមាន​ឈ្មោះ ចាន់ មាន ភេទ​ស្រី អាយុ ៥៦​ឆ្នាំ ឈ្មោះ ចាន់ ស្រី​លាន អាយុ ១៩​ឆ្នាំ អ្នក​ទាំង​២ ជា​កូន​និង​ម្ដាយ មាន​ទីលំនៅ​ក្នុង​ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្ត​កំពត និង​ឈ្មោះ ផន បញ្ញា អាយុ ២១​ឆ្នាំ ជា​កូនប្រសារ ហើយ​ម៉ូតូ​ដែល​ជិះ បុក​បង្គោល ស្លាក​សញ្ញា​ចរាចរណ៍ ម៉ាក សង់​១២៥ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ ១AD -៦៥២៥ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់ បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ដោយ​កូន ប្រសារ​ជា​អ្នក​ឌុប ម្ដាយក្មេក​និង​ប្រពន្ធ ដែល​ទើបតែ​រៀបការ ទៅលេង​ផ្ទះ​ម្ដាយ​ខាង​ប្រុស នៅ ស្រុក​បាទី ខេត្តតាកែវ ស្រាប់តែ​អ្នកបើក​ម៉ូតូ ងងុយដេក ក៏​ជ្រុល​ចង្កូត ទៅបុក​នឹង​បង្គោល ស្លាក​សញ្ញា​ចរាចរណ៍ តាមផ្លូវ​បណ្ដាល​ឲ្យ បុរស​ជា​ប្តី​និង​ប្រ​ពន្ធ ត្រូវ​ខ្ទាត​ធ្លាក់ចូល​ទឹកលូ បែក ច​ញ្ចើ​ម​ខាងស្ដាំ ដោយឡែក​ម្ដាយក្មេក ត្រូវ​ម៉ូតូ​ដួល​សង្កត់ បែក​មាត់​បាក់ធ្មេញ​អស់ ២៕

Wat 290120



Source from: watphnom-news.com

No comments:

Post a Comment