ស៊ីឈ្នួល​កាន់​ថ្នាំញៀន ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ឲ្យ​ម៉ូយ ជាប់អន្ទាក់​ប៉េអឹម ពេល​កំពុង​ដោះដូរ​

ស៊ីឈ្នួល​កាន់​ថ្នាំញៀន ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ឲ្យ​ម៉ូយ ជាប់អន្ទាក់​ប៉េអឹម ពេល​កំពុង​ដោះដូរ​

​ខេត្តបាត់ដំបង៖សមត្ថ​កិច្ច​​អាវុធ​ហត្ថក្រុង​​បាត់​ដំ​បងបាន​​ឃាត់​ខ្លួន​​បុរស៤​នាក់កាល​ពី​​វេ​លា​​ម៉ោង

​ខេត្តបាត់ដំបង ៖ សមត្ថ​កិច្ច​​អាវុធ​ហត្ថ ក្រុង​​បាត់​ដំ​បង បាន​​ឃាត់​ខ្លួន​​បុរស ៤​ នាក់ កាល​ពី​​វេ​លា​​ម៉ោង ១៩​​និង​​៣០ យប់​​ថ្ងៃ​ទី​​២៨ ខែ​មក​រា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​សួន​នាគ​​បាញ់​​ទឹក ក្នុង​ភូមិ​​កម្ម​ករ សង្កាត់​​ស្វាយ​ប៉ោ ក្រុង​​បាត់​ដំ​បង ដោយ​​ដក​ហូត​​បាន ថ្នាំញៀន​ម៉ា​ទឹកកក ៩៩៩​ក្រាម  កាំភ្លើងខ្លី​១​ដើម ព្រមទាំង​សំភារៈ​មួយចំនួនទៀត រួច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ​នា​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤ ចាត់ការ​តាម​នីតិវិធី​។​

​លោក សំ វី​ឡុង មេបញ្ជាការរង​អាវុធហត្ថ ក្រុង​បាត់ដំបង បានអោយដឹងថា បុរស​សង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន រួមមាន ទី​១-​ឈ្មោះ ធី សុភ័ក្ត្រ អាយុ ២៩​ឆ្នាំ ជា​យោធា​កងពល​លេខ​៦ រស់នៅ​ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ទី​២-​ឈ្មោះ ថុង គឹម​លាង អាយុ ២១​ឆ្នាំ ជា​អ្នក​កាន់​ថ្នាំញៀន ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ទី​៣-​ឈ្មោះ សុខ ហេង អាយុ ៥០​ឆ្នាំ ជា​អ្នកទិញ​រស់ នៅ​ភូមិ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​៤-​ឈ្មោះ សារី ថា​ន់ អាយុ ៣៤​ឆ្នាំ ជា​អ្នកទិញ​រស់នៅ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ១​ថង់​ធំ ស្មើ​ទម្ងន់ ៩៩៩​ក្រាម  រថយន្ត​ម៉ាក​ប៉ា​ជី​រ៉ូ ១​គ្រឿង កាំភ្លើងខ្លី​ម៉ា​កឡុក ១​ដើម គ្រាប់​ចំនួន ១២​គ្រាប់ កាត​យោធា និង​លិខិត​បេសកកម្ម ១​សន្លឹក និង​សម្ភារៈ​មួយចំនួនទៀត​។ ជនសង្ស័យ​ឈ្មោះ ធី សុភ័ក្ត្រ បានអោយដឹងថា ខ្លួន​បាន​ស៊ី​ឈ្នួល​​កាន់​ថ្នាំញៀន ពី​ភ្នំពេញ​មក​បាត់ដំបង ដោយ​ជួល​រថយន្ត​គេ និង​នាំ​ប្អូន​ឈ្មោះ ថុង គឹម​លាង មកលេង​បាត់ដំបង​។ ពេលមកដល់​ត្រូវ​ឈ្មោះ សុខ ហេង និង​ឈ្មោះ សារី ថា​ន់ ទូរស័ព្ទ​ណាត់​យក​ថ្នាំ ហើយ​ពេល​កំពុង​ដោះដូរ ក៏ត្រូវ​សមត្ថកិច្ច ឡោមព័ទ្ធ​ឃាត់ខ្លួន បានតែ​ម្តង​៕ ដោយ សុខ​ជា​

Wat 29014


Source from: watphnom-news.com

No comments:

Post a Comment