៣ដបនិង៦កំប៉ុងស្រាបៀរកម្ពុជាធ្វើឲ្យគង់ វង្សយ៉ាទី រងាឯកាម្នាក់ឯង

ចូលមកដល់ខែមករា ដើមឆ្នាំ២០១៤នេះ កញ្ញាគង់ វង្សយ៉ាទី ជាតារាសម្តែងនិងពិធីការិនី ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធី«រាត្រីកម្សាន្ត» នៃស្ថានីយ៍ ទូរទស្សន៍CTN និងក៏ជាតារាសិចស៊ីមួយរូបដែរនោះ ទំនងជាទទួលនូវសម្ពាធអារម្មណ៍ឯកាឬខូចចិត្តរឿងអ្វីមួយទើបនាងសម្រេចចិត្តញ៉ាំស្រាបៀរកម្ពុជាម្នាក់ឯងទាំងទឹកមុខស្រពាប់ស្រពោន ស្រងេះស្រងោចអស់ចំនួន៣ដបនិង៦កំប៉ុង ។
នៅពេលដែលកញ្ញា គង់ វង្សយ៉ាទី ទទួលអារម្មណ៍ឯកាដូចនៅក្នុងរូបភាពនេះ គឺនាងបានគាស់ញ៉ាំស្រាបៀរកម្ពុជាអស់ចំនួន៣ដបនិង៦កំប៉ុង ក្នុងចំណោមស្រាបៀរទាំងអស់ចំនួន៥ដប និង៩កំប៉ុងតែម្នាក់ឯង រហូតធ្វើឲ្យអ្នកគាំទ្រនាងក្នុងបណ្តាញព័ត៌មានសង្គម Facebook បញ្ចេញយោបល់ Commentថា«ញ៉ាំសាហាវម្ល៉េះ?» និង«តើខូចចិត្តរឿងអ្វី?» ។
ទោះយ៉ាងណាក៏ដោយ នេះគឺជាStyle នៃការថតរូបភាពរបស់កញ្ញា គង់ វង្សយ៉ាទី ក្នុងនាមជាសិល្បការិនីបង្ហោះនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook តែប៉ុណ្ណោះ ៕
Source from: www.dtn7.com