៣ដបនិង៦កំប៉ុងស្រាបៀរកម្ពុជាធ្វើឲ្យគង់ វង្សយ៉ាទី រងា​ឯកាម្នាក់ឯង

៣ដបនិង៦កំប៉ុងស្រាបៀរកម្ពុជាធ្វើឲ្យគង់ វង្សយ៉ាទី រងា​ឯកាម្នាក់ឯង

ចូលមកដល់ខែមករា ដើមឆ្នាំ២០១៤នេះ កញ្ញាគង់ វង្សយ៉ាទី ជាតារាសម្តែងនិងពិធីការិនី ដ៏គួរឲ្យចាប់អារម្មណ៍ក្នុងកម្មវិធី«រាត្រីកម្សាន្ត» នៃស្ថានីយ៍ ទូរទស្សន៍CTN និងក៏ជាតារាសិចស៊ីមួយរូបដែរនោះ ទំនងជា​ទទួល​នូវសម្ពាធអារម្មណ៍​ឯកាឬខូចចិត្ត​រឿងអ្វីមួយទើបនាង​សម្រេចចិត្តញ៉ាំស្រាបៀរកម្ពុជា​ម្នាក់ឯងទាំងទឹកមុ​ខ​ស្រពាប់ស្រពោន ស្រងេះស្រងោច​អស់ចំនួន៣ដបនិង៦កំប៉ុង ។

នៅពេលដែលកញ្ញា គង់ វង្សយ៉ាទី ទទួលអារម្មណ៍ឯកា​ដូចនៅក្នុងរូបភាពនេះ គឺនាងបានគាស់ញ៉ាំស្រាបៀរកម្ពុជាអស់ចំនួន៣ដបនិង៦កំប៉ុង​ ក្នុងចំណោម​ស្រាបៀរទាំងអស់ចំនួន៥ដប និង៩កំប៉ុងតែម្នាក់ឯង រហូតធ្វើឲ្យអ្នកគាំទ្រនាងក្នុង​បណ្តាញព័ត៌មានសង្គម Facebook បញ្ចេញយោបល់ Commentថា​«ញ៉ាំសាហាវម្ល៉េះ?» និង«តើខូចចិត្តរឿងអ្វី?» ។

ទោះយ៉ាងណាក៏ដោយ នេះគឺជាStyle នៃការថតរូបភាពរបស់កញ្ញា គង់ វង្សយ៉ាទី ក្នុងនាម​ជាសិល្បការិនី​បង្ហោះនៅក្នុង​បណ្តាញព័ត៌មានសង្គម Facebook តែប៉ុណ្ណោះ ៕

1503832_639649736096941_1563260244


Source from: www.dtn7.com

No comments:

Post a Comment