យុវជនដែលបាញ់គំរាមនិងចាប់ពង្រត់សិស្សស្រីក្រមុំនៅខេត្តព្រះវិហារត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

យុវជនដែលបាញ់គំរាមនិងចាប់ពង្រត់សិស្សស្រីក្រមុំនៅខេត្តព្រះវិហារត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

យុវជនទំនើងម្នាក់ដែ​ល​បានធ្វើសកម្មភាពបាញ់​គំរាម​និងចាប់ពង្រត់សិ​ស្ស​ស្រីក្រមុំសិក្សា​នៅវិទ្យាល័យ​ជាស៊ីម ត្បែងមានជ័យ យក​ទៅបាត់កាលពីវេលាល្ងាច​នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅកណ្តាលក្រុងព្រះវិហារ​មុខធនាគារអេស៊ីលីដាធ្វើឲ្យឪពុកម្តាយសិស្សស្រី​ក្រមុំរងគ្រោះព្រួយបារម្ភបាយមិននឹក ទឹកមិន​ស្រេកនោះ ត្រូវសមត្ថកិច្ច​នគរបាលចាប់ឃាត់ខ្លួន​បានហើយ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។

យុវជនដែលត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននោះឈ្មោះ ហ៊ីង លីដា ហៅលីយូ អាយុ២២ឆ្នាំ ជាកូនប្រុស​របស់នាយទាហា​ន​​ម្នាក់បម្រើការ​នៅ​អង្គភាពទិសប្រាសាទ​ព្រះវិហារ មានទីលំនៅភូមិសែនជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយ​សមត្ថកិច្ច​បានចោទប្រកាន់ពីបទ​ចាប់ពង្រត់មនុស្សនិងប្រើប្រាស់​អាវុធខុសច្បាប់រួចហើយបញ្ជូនសំណុំរឿង​ទៅសាលាដំបូងខេត្តព្រះវិហារ​ផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា ក្រោម​កិច្ចសហការ​រវាងកងកម្លាំ​ង​នគរបាល​ខេត្តព្រះវិហារជាមួយកងកម្លាំងនគរបាលខេត្តសៀមរាប ហើយកំណត់មុខសញ្ញាបានច្បាស់លាស់នោះ ទើបឈានទៅចាប់ខ្លួនយុវជនទំនើងរូបនេះបាន បន្ទាប់ពីជនសង្ស័យបានប្រើប្រាស់កាំភ្លើងម៉ាក​K59 បាញ់​ចំនួន២គ្រាប់គំរាមទៅលើនារីរងគ្រោះឈ្មោះចៅ ចាន់រ៉ានី អាយុ១៧ឆ្នាំ ជាកូន​ស្រីរបស់​អាជីវករលាង​រថយន្តមាន​ទីលំនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រួចហើយចាប់ពង្រត់នារីរងគ្រោះយកទៅបាត់ ដោយ​ជិះទោច​ក្រយានយន្តកាលពីវេលាល្ងាចនាថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៤ កន្លងមក ។

សូមយុវជនទាំងឡាយកុំប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គមដូចយុវជនទំនើង ឈ្មោះហ៊ីង លីដា​ ហៅ លីយូ ដែល​ជាកូនរបស់នាយទាហានម្នាក់ខាងលើនេះឲ្យសោះ ព្រោះជាអំពើមួយដែលធ្វើឲ្យខ្លួនទទួលនូវទោសទណ្ឌជាប់ពន្ធនាគារ ៕

ew31


Source from: www.dtn7.com

No comments:

Post a Comment