ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ទៅបុក​រថយន្ត​ពី​ចំហៀង ដួល​រងរបួស​ធ្ងន់​តែម្នាក់ឯង​

ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ទៅបុក​រថយន្ត​ពី​ចំហៀង ដួល​រងរបួស​ធ្ងន់​តែម្នាក់ឯង​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ស្ថិត​ក្នុងស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំបាន​​ជិះ​​ម៉ូ​តូ​​ក្នុង​​ល្បឿន​​លឿនជ្រុល​​ទៅ​បុក​​រថ​យន្ត​​ពី​​ចំ​ហៀងប​ណ្តា​ល​​ឲ្យ​​រ​ង​របួស​​ធ្ងន់រីឯ​​រថ​យន្ត​​បាន​ព្យា​យាម

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ស្ថិត​ក្នុង ស្ថាន​ភាព​​ស្រ​វឹង​​ជោក​ជាំ បាន​​ជិះ​​ម៉ូ​តូ​​ក្នុង​​ល្បឿន​​លឿន ជ្រុល​​ទៅ​បុក​​រថ​យន្ត​​ពី​​ចំ​ហៀង ប​ណ្តា​ល​​ឲ្យ​​រ​ង​របួស​​ធ្ងន់ រីឯ​​រថ​យន្ត​​បាន​ព្យា​យាម បើក​​គេច​​បាត់​ស្រ​មោល កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​១០ នា​ទី​​យប់​​ថ្ងៃ​ទី​​២៩ខែមករា  ឆ្នាំ​២០១៤ ស្ថិតនៅតាម​​ផ្លូវ​ស​ហ​ព័ន្ធ​រុ​ស្ស៊ី ខាង​មុខ​​អ​ធិ​ការ​ដ្ឋាន ន​គរ​បាល​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ភូមិ​​ប៉​ប្រក​​ខាង​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពុំ​ត្រូវបាន គេ​ស្គាល់ឈ្មោះ​នោះទេ មាន​អាយុ​ប្រហែល ៤០​ឆ្នាំ  រស់នៅ​ម្តុំ​វត្ត​ស្រះចក ខណ្ឌដូនពេញ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ រីឯ​រថយន្ត​ដែល​ម៉ូតូ​ជនរងគ្រោះ បើក​បុក​នោះ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ក ពុំ​ចាំ​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ ពី​លិចទៅ​កើត​។​

​លុះដល់​ចំណុចកើតហេតុ ទំនងជា​រថយន្ត​បត់​ចូល​ផ្ទះ រីឯ​ម៉ូតូ​បើក​បោះពួយ​ស្រប​ទិស ជាមួយ​រថយន្ត ក្នុង​ល្បឿន​លឿន ទាំង​ស្ថាន​ភាពស្រវឹង មើល​មិនទាន់​ក៏​ជ្រុល​ទៅបុក យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់ រីឯ​រថយន្ត​បាន​បើក​គេច​បាត់​។ រថយន្ត​សង្គ្រោះ របស់​អង្គភាព​៧១១ នៃ​កង​ពលតូច​លេខ​៧០ បាន​ដឹក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​៕

Wat 29012 Wat 29013 Wat 29019


Source from: watphnom-news.com

No comments:

Post a Comment