ចេញពីផឹកស៊ីបើកម៉ូតូ បុករនាំងដែកចែកទ្រូងផ្លូវ ដាច់ក្បាលចេញពីស្មា ប៉ើងរាប់សិបម៉ែត្រ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច អះអាងថា បានបើកម៉ូតូ ទៅបុករបាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ ហើយដាច់ក្បាលចេញពីស្មា ប៉ើងរាប់សិបម៉ែត្រ រមៀលទៅក្បែររបងផ្ទះ ប្រជាពលរដ្ឋ រីឯដងខ្លួននៅកណ្តាលផ្លូវ មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលដាច់ក្បាល ចេញពីខ្លួននោះ មានឈ្មោះ យ៉េន រ៉ាមបូ អាយុ២៣ឆ្នាំ ជាសន្តិសុខ មានស្រុកកំណើត នៅភូមិសង្កែបង្វែ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត និងរួមដំណើរម្នាក់ទៀតឈ្មោះ ហៀន ចាន់រស្មី អាយុ ១៩ឆ្នាំ មុខរបរសន្តិសុខដូចគ្នា ស្នាក់នៅមជ្ឈមណ្ឌល ទួលគោក មានស្រុកកំណើត ជាមួយជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកស្លាកលេខកំពត 1D-0175 ។
មុនកើតហេតុជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅហាងយីហោ សម្រាកជួប មិត្ត ក្នុងសង្កាត់ភ្នំពេញថ្មី ។ ពេលផឹកស្រាអស់ ៤ថូរួចហើយ ក៏បានចេញពីហាងជិះម៉ូតូ តាមផ្លូវសហព័ន្ធរុស្ស៊ី យ៉ាងលឿន ស្រាប់តែមកដល់ ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បើកស្របទិសគ្នា ហើយបានជែងម៉ូតូជនរងគ្រោះ និងកៀរធ្វើឲ្យជនរងគ្រោះ គេចពីរថយន្តមិនផុត ក៏ទៅប៉ះនឹងរនាំងចែកទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកបរ ដួលចំរនាំងដាច់ក្បាល ចេញពីខ្លួនតែម្តង៕
Source from: watphnom-news.com