បើកម៉ូតូឌុបប្រពន្ធដែលទើបរៀបការ មិនទាន់ដល់ស្រុកផង ជួបគ្រោះថ្នាក់តាមផ្លូវគួរឲ្យរន្ធត់

ខេត្តតាកែវ ៖ បុរសម្នាក់បានបើកម៉ូតូ ឌុបប្រពន្ធដែលទើបតែរៀបការ បានពីរថ្ងៃនិងម្ដាយក្មេក ទៅលេងផ្ទះដន្លង ក៏ជួបគ្រោះអកុសល ដោយជិះម៉ូតូទៅបុកបង្គោល ស្លាកសញ្ញាតាមដងផ្លូវ បណ្ដាលឲ្យទាំង ៣ នាក់ គឺប្តីប្រពន្ធនិងម្តាយក្មេករងរបួសជាទម្ងន់ កាលពីវេលាម៉ោង ២និង៣០ នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុច ភូមិឬស្សីស្រុក ឃុះញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះរួមមានឈ្មោះ ចាន់ មាន ភេទស្រី អាយុ ៥៦ឆ្នាំ ឈ្មោះ ចាន់ ស្រីលាន អាយុ ១៩ឆ្នាំ អ្នកទាំង២ ជាកូននិងម្ដាយ មានទីលំនៅក្នុងឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត និងឈ្មោះ ផន បញ្ញា អាយុ ២១ឆ្នាំ ជាកូនប្រសារ ហើយម៉ូតូដែលជិះ បុកបង្គោល ស្លាកសញ្ញាចរាចរណ៍ ម៉ាក សង់១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១AD -៦៥២៥ ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានធ្វើដំណើរពីលិចទៅកើត ដោយកូន ប្រសារជាអ្នកឌុប ម្ដាយក្មេកនិងប្រពន្ធ ដែលទើបតែរៀបការ ទៅលេងផ្ទះម្ដាយខាងប្រុស នៅ ស្រុកបាទី ខេត្តតាកែវ ស្រាប់តែអ្នកបើកម៉ូតូ ងងុយដេក ក៏ជ្រុលចង្កូត ទៅបុកនឹងបង្គោល ស្លាកសញ្ញាចរាចរណ៍ តាមផ្លូវបណ្ដាលឲ្យ បុរសជាប្តីនិងប្រពន្ធ ត្រូវខ្ទាតធ្លាក់ចូលទឹកលូ បែក ចញ្ចើមខាងស្ដាំ ដោយឡែកម្ដាយក្មេក ត្រូវម៉ូតូដួលសង្កត់ បែកមាត់បាក់ធ្មេញអស់ ២៕
Source from: watphnom-news.com