បុក​បង្គោល​ភ្លើង​ដាច់​ម៉ូតូ​ ៣​កំណាត់ ផុង​ថ្ងាស​និង​លលា​ដ៏​ក្បាល ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​

បុក​បង្គោល​ភ្លើង​ដាច់​ម៉ូតូ​ ៣​កំណាត់ ផុង​ថ្ងាស​និង​លលា​ដ៏​ក្បាល ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​

ខេត្តកំពង់ឆ្នាំង៖យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូតូពេល​យប់​​លឿន​​ដូច​​ហោះពេល​​ដល់​​ផ្លូវ​​កោង​​ខ្លាំងបត់​​មិន​ទាន់​ក៏​​ជ្រុល​​ទៅ​បុក​​ប​ង្គោល​​ភ្លើងនៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥

ខេត្តកំពង់ឆ្នាំង ៖ យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូតូ ពេល​យប់​​លឿន​​ដូច​​ហោះ ពេល​​ដល់​​ផ្លូវ​​កោង​​ខ្លាំង បត់​​មិន​ទាន់​ក៏​​ជ្រុល​ ​ទៅ​បុក​​ប​ង្គោល​​ភ្លើង នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​​៥ មុខ​សា​លា​​បំ​ពេញ​វិជ្ជា ក្នុង​ភូមិ​​ដំ​ណាក់​​ព​ពូល សង្កាត់​​កំ​ពង់​ឆ្នាំង ក្រុង​​កំ​ពង់​ឆ្នាំង បាក់​​ម៉ូតូ​ជា ៣ កំណាត់ បែក​លលាដ៍ក្បាល និង​បាក់ជើង បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​។

​យុវជន​រងគ្រោះ​មានឈ្មោះ កែវ សុភា អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង បាន​បើក​ម៉ូតូ​ម៉ា​កមី​អូ ពណ៌​ក្រហម អត់​ស្លាក​លេខ ចេញពីផ្ទះ​បើក​យ៉ាង​លឿន ដល់​ចំណុចកើតហេតុ ជា​ផ្លូវបត់​កោង ធ្លាប់មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ហើយ​ប្រហែលជា បត់​មិនទាន់​ក៏​ជ្រុល​ទៅបុក បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​បាក់​ជា ៣​កំណាត់​។​

​ជនរងគ្រោះ​បាន​ខ្ទាត​ទៅបុក ជាមួយ​បង្គោល​ភ្លើង​ដែក រងរបួស​បែក​ផុង​លលាដ៍ក្បាល បាក់ជើង​៤​កំណាត់ ដេក​សន្លប់​ក្នុង​ថ្លុកឈាម គួរអោយ​តក់ស្លុត​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត  ប៉ុន្តែ​ដោយសារ​លលាដ៍ក្បាល ថ្ងាស់​ខាងមុខ​ផុង​ប៉​ល់​អស់​ទៅហើយ ក៏​បាន​ដាច់ខ្យល់​ស្លាប់ បន្ទាប់ពី​បញ្ជូនទៅ​ពេទ្យ​បាន ១៥​នាទី​៕

Wat 28017


Source from: watphnom-news.com

No comments:

Post a Comment