ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​ត្រូវ​បាន​កំណត់​សា​ជា​ថ្មី​គឺ​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដោយ​មិនបាច់​ប្រជុំ​ LAC

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​ត្រូវ​បាន​កំណត់​សា​ជា​ថ្មី​គឺ​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ដោយ​មិនបាច់​ប្រជុំ​ LAC

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៤​ ដែល​មុន​នេះ​ត្រូវ​បាន​កំណត់​ចំនួន​៩៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ (​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៤)​ តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ "LAC"​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៣​នោះ​ ឥឡូវនេះ​ត្រូវ​បាន​កំណត់​សា​ជា​ថ្មី​ គឺ​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ តាម​ស្មារតី​ប្រកាស​លេខ​៣១៧​កប​/​ប្រក​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ ហើយ​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​តទៅ​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ យោង​តាម​ការ​លើក​យោបល់​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ចំណារ​ឯកភាព​នៅ​ថ្ងៃ​ដដែល​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឲ្យ​គោរព​តាម​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ នា​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ តាម​ស្មារតី​លិខិត​លេខ​២១០២​ ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​ ស្មើនឹង​ចំនួន​៩៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​)​ ។​

​រំលង​ពេល​តែ​មួយ​ថ្ងៃ​ ដោយ​មាន​ចលនា​បាតុកម្ម​យ៉ាង​ផុសផុល​របស់​កម្មករ​ កម្មការិនី​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​ចំនួន​១៦០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​នោះ​ ទើប​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​សម្រាប់​ឆ្នាំ​២០១៤​ ស្មើនឹង​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ​ និង​អនុក្រឹត្យ​រាជរដ្ឋាភិបាល​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០០៦​ គឺ​ការ​សិក្សា​និង​លើក​យោបល់​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ ត្រូវធ្វើ​ឡើង​តាម​រយៈ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ប៉ុន្តែ​ជាក់ស្តែង​ប្រកាស​លេខ​៣១៧​កប​/​ប្រក​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​នោះ​ គឺ​មិន​បាន​ឆ្លងកាត់​ការ​ប្រជុំ​ពិភាក្សា​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ភាព​ច្របូកច្របល់​ស្រេច​តែ​នឹង​ក្បាលចិត្ត​របស់​អ្នកមាន​អំណាច​ ដែល​ចូល​ចិត្ត​យក​រូបភាព​នយោបាយ​មក​ឡូ​កឡំ​ក្នុង​ការ​ដោះស្រាយ​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​គិត​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ និយោជិត​ តាម​ស្មារតី​ប្រកាស​លេខ​៣១៧​កប​/​ប្រក​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​នោះ​ គឺ​មាន​ន័យ​ថា​ ចំណារ​ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​នាយក​រដ្ឋមន្ត្រី​ជា​បុរស​ខ្លាំង​ និង​ស្មារតី​លិខិត​លេខ​២១០២​ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្លាយជា​គ្មាន​ន័យ​ខ្លឹមសារ​ត្រឹម​រំលង​រយៈពេល​មួយ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​ និង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ផ្តល់​យោបល់​ឲ្យ​បុរស​ខ្លាំង​សម្រេច​វង្វេងវង្វាន់​ ឬ​យល់​ខុស​ទៅ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ ៕​

31-1231-12-1


Source from: www.dtn7.com

No comments:

Post a Comment