ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំ​ថ្មី​ ក្រុមហ៊ុន​ OPENNET​ ធ្វើ​ឲ្យ​អ​ថិ​តិ​ជន​ខកចិត្ត​និង​ក្តៅក្រហាយ​

ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំ​ថ្មី​ ក្រុមហ៊ុន​ OPENNET​ ធ្វើ​ឲ្យ​អ​ថិ​តិ​ជន​ខកចិត្ត​និង​ក្តៅក្រហាយ​

​ក្រៅពី​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​តាម​ប្រពៃណី​របស់​ជនជាតិ​នានា​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​បុណ្យចូលឆ្នាំ​សកល​ក៏​ជា​បុណ្យចូលឆ្នាំ​មួយ​ដ៏​ពេញ​និយម​ដែរ​នៅ​កម្ពុជា​ ដែល​មនុស្ស​ម្នា​ត្រូវការ​ទំនាក់ទំនង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​ប្រព័ន្ធ​សេវា​ Internet​ នា​សម័យនេះ​ ប៉ុន្តែ​ក្រុមហ៊ុន​របស់​វៀតណាម​មួយ​ឈ្មោះ​ OPENNET​ បាន​ធ្វើ​ឲ្យ​អតិថិជន​ខកចិត្ត​ និង​ក្តៅក្រហាយ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ចាស់​២០១៣​ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៤​ ពីព្រោះ​សេវា​ Internet​ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ OPENNET​ របស់​វៀតណាម​នេះ​មិន​ដំណើរការ​ចាប់តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ម៉ោង​១៧​ល្ងាច​ បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​របស់​អតិថិជន​យ៉ាងធ្ងន់ធ្ងរ​ ។​

​អតិថិជន​ក្រុមហ៊ុន​ OPENNET​ បាន​និយាយ​ទាំង​ខកចិត្ត​ថា​ ក្រុមហ៊ុន​នេះ​ផ្គត់ផ្គង់​សេវា​ Internet​ មិន​ដូច​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ផុសផុល​របស់​ខ្លួន​នោះ​ទេ​ គឺ​ជាក់ស្តែង​ក្រៅពី​មាន​ល្បឿន​យឺត​ តែងតែ​មានការ​រអាក់រអួល​ដំណើរការ​ជា​ញឹកញាប់​ ដូច​ជា​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ជាដើម​ សេវា​ផ្គត់ផ្គង់​បាន​គាំង​ដំណើរការ​តែ​ម្តង​ ខណៈ​ដែល​ក្រុមហ៊ុន​តែង​មាន​ទម្លាប់​ឆ្លើយ​តប​ទៅ​នឹង​អតិថិជន​យករួចខ្លួន​ថា​ "​សុំ​ទោស​ ដែល​ក្រុមហ៊ុន​មិន​បាន​ជូនដំណឹង​ជា​មុន​ ពីព្រោះ​ Server​ មាន​បញ្ហា​ (Sic!)"​ ៕​

31wxr0s8


Source from: www.dtn7.com

No comments:

Post a Comment