សមត្ថកិច្ចរាប់រយនាក់ឡោមព័ទ្ធលំនៅឋានលោកឧកញ៉ាម្នាក់ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម

អ្នកដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាព្រឹកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដែលជាថ្ងៃចូលឆ្នាំចិន-វៀតណាម នៅពេលដែលកងកម្លាំងសមត្ថកិច្ចរាប់រយនាក់សម្រុកចូលឡោមព័ទ្ធផ្ទះលោកឧកញ៉ាម្នាក់ឋិតនៅបណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សកម្មភាពសមត្ថកិច្ចរាប់រយនាក់មានអាវុធហត្ថ នគរបាល យោធាកងសន្តិសុខ ព្រមទាំងកម្លាំងស៊ីវិលមួយចំនួនទៀតដែលសម្រុកចូលឡោមព័ទ្ធផ្ទះលោកឧកញ៉ាម្នាក់ឈ្មោះ ផាត់ ប៊ុន នោះគឺមិនមែនជាបេសកកម្មរបស់សមត្ថកិច្ចចុះបង្ក្រាបបទល្មើសដើម្បីចាប់ខ្លួនមនុស្សអ្វីឡើយ តាមពិតកងកម្លាំងសមត្ថកិច្ចសម្រុកទៅទទួល«អាំងប៉ាវ» ជាកាដូឆ្នាំថ្មី ពីលោកឧកញ៉ា ផាត់ ប៊ុន ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម ទៅវិញទេ ៕
Source from: www.dtn7.com
No comments:
Post a Comment