អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook រិះគន់​មន្ទីរពេទ្យ ជោ រី មិន​ដាក់​ទង់ជាតិ​ខ្មែរ

អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook រិះគន់​មន្ទីរពេទ្យ ជោ រី មិន​ដាក់​ទង់ជាតិ​ខ្មែរ

​ម​ជ្ឃ​ដ្ឋា​ន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​Facebook​ដ៏​ពេញនិយម​នៅ​កម្ពុជា​បានធ្វើការ​ចាប់អារម្មណ៍​និង​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​មួយ​ឈ្មោះ  ជ​ជោ រី «CHO RAY PHNOM PENH HOSPITAL» ជា​មន្ទីរពេទ្យ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤០​លាន​ដុល្លារ​អាមេរិក​ដោយ​ប្រទេស​វៀតណាម ដែល​មិន​ដាក់​ទង់ជាតិ​ខ្មែរ​បែរជា​ដាក់​តែ​ទង់ជាតិ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ។ 

​ព័ស្តុតាង​ដែល​បានបង្ហាញ​ដោយ​អ្នកលេង​Facebook គឺ នៅ​កន្លែង​ទទួលភ្ញៀវ​នៃ​មន្ទីរពេទ្យ ជោ រី មាន​ដាក់​តែ​ទង់ជាតិ​ប្រទេស​វៀតណាម មិនមាន​ដាក់​ទង់ជាតិ​ខ្មែរ​ទេ។​

​អ្នកលេង​Facebook បានធ្វើការ​រិះគន់ថា មន្ទីរពេទ្យ ជោ រី នេះ​ជា​មន្ទីរពេទ្យ​វិនិយោគ​ដោយ​ប្រទេស​វៀតណាម ដូច្នេះ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មិន​ផ្តល់​តម្លៃ​ទៅលើ​អត្តសញ្ញាណ​របស់​ប្រទេស​ខ្មែរ​ឡើយ គឺ​វៀតណាម​សឹងតែ​ចាត់ទុក​ទឹកដី​កម្ពុជា​ជា​របស់ខ្លួន​បាត់ទៅហើយ​ទើប​មិន​ដាក់​ទង់ជាតិ​ខ្មែរ នៅក្នុង​មន្ទីរពេទ្យ ជោ រី ។​

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ទោះបី​មិនមាន​ច្បាប់​បញ្ញត្តិ​តម្រូវ​ឲ្យ​មន្ទីរពេទ្យ ជោ រី ត្រូវតែ​ដាក់​ទង់ជាតិ​ខ្មែរ​រួមជាមួយ​ទង់ជាតិ​វៀតណាម​ក៏ដោយ ប៉ុន្តែ​មន្ទីរពេទ្យ ជោ រី នេះ​ជា​មន្ទីរពេទ្យ​វិនិយោគ​នៅលើ​ទឹកដី​ខ្មែរ​គួរតែ​ដាក់​ទង់ជាតិ​ខ្មែរ​ផង ហើយ​ការដាក់​តែ​ទង់ជាតិ​វៀតណាម​បែបនេះ គឺ​បង្ហាញថា មន្ទីរពេទ្យ ជោ រី មិន​ផ្តល់​តម្លៃ​ឲ្យ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ឡើយ និង​មិន​សមរម្យ​ទាល់តែសោះ ៕​

338533028_o


Source from: www.dtn7.com

No comments:

Post a Comment