នាងក្រមុំ​ជា​និស្សិត សម្ងំ​សេព​គ្រឿងញៀន​នៅ​ឡឥដ្ឋ​ភ្លេច​សាលា ត្រូវ​ប៉ូលីស​ឃាត់ខ្លួន

នាងក្រមុំ​ជា​និស្សិត សម្ងំ​សេព​គ្រឿងញៀន​នៅ​ឡឥដ្ឋ​ភ្លេច​សាលា ត្រូវ​ប៉ូលីស​ឃាត់ខ្លួន

​រាជធានី​ភ្នំពេញ៖ស​មត្ថ​កិច្ច​​នគរ​បាលប៉ុស្ដិ៍​​រដ្ឋ​បាល​​ជើង​ឯកបាន​​ឃាត់​ខ្លួន​​នាង​ក្រ​មុំ​​ម្នាក់ត្រូវ​ជា​​កូន​ស្រី​​របស់​​មន្ដ្រីសា​លា​ស​ង្កាត់​​ដ​ង្កោកាល​ពី​​វេ​លា​​ម៉ោង

​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​នគរ​បាល ប៉ុស្ដិ៍​​រដ្ឋ​បាល​​ជើង​ឯក បាន​​ឃាត់​ខ្លួន​​នាង​ក្រ​មុំ​​ម្នាក់ ត្រូវ​ជា​​កូន​ស្រី​​របស់​​មន្ដ្រី សា​លា​ស​ង្កាត់​​ដ​ង្កោ កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​៥០ នាទី ថ្ងៃ​ទី​​២៦ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ឡ​ឥដ្ឋ​​ចាស់ ស្ថិត​ក្នុង​​ភូមិ​​រលួសសង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ថ្នាំញៀន ។​

​នាងក្រមុំ​ជា​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ឡ​ន ផល្លី អាយុ ១៩​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា​កើត សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវជា​កូនស្រី​របស់ មន្ដ្រី​សាលាសង្កាត់​ដង្កោ​ម្នាក់ ។ មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានធ្វើការ​ល្បាត ក្នុង​មូលដ្ឋាន ពេលទៅដល់​ចំណុច​ឡឥដ្ឋ​ចាស់  ដោយមាន​ការសង្ស័យ​ក៏​ចូលទៅ​មើល ឃើញ​មនុស្ស​ប្រុស ២​នាក់ ដែល​រត់គេចខ្លួន និង​ស្រី​ម្នាក់ រត់​មិនទាន់ នៅក្នុង​ឡឥដ្ឋ​ដំបូលទូក​នោះ ក៏​ឃាត់ខ្លួន​ដើម្បី​សួរនាំ និង​ដកហូត​បាន​វត្ថុតាង ប្រដាប់​ជក់​ថ្នាំញៀន​។

​បន្ទាប់ពី​សួរនាំ​រួច ជនសង្ស័យ​ត្រូវបាន​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។ ដោយឡែក​លោក​ប្រធាន​ភូមិ​រលួស បានឱ្យដឹងថា ទីតាំង​ឡឥដ្ឋ​ចាស់​នេះ ជា​កន្លែង​ប្រមូលផ្ដុំ​ក្មេងៗ​ជក់​ថ្នាំញៀន ក៏ប៉ុន្ដែ​កន្លងមក នគរបាល​ប៉ុស្ដិ៍ មិនដែល​ចាប់អារម្មណ៍​ទេ បើទោះបីជា​មាន​ការ រាយការណ៍​ពី​អ្នកភូមិ​ក៏ដោយ​ហើយ​មនុស្ស​ប្រុស ដែល​រត់គេចខ្លួន​បាត់​នោះ ក៏​ធ្លាប់មាន​ដីកាចាប់ខ្លួន​ដែរ ពាក់ព័ន្ធ​ករណី​សេព​ថ្នាំញៀន​៕

Wat 27026


Source from: watphnom-news.com

No comments:

Post a Comment