ឃាតកម្ម​ដ៏​សាហាវ​ឡើង​បាញ់​សម្លាប់​ប្តី​ប្រពន្ធ​ដល់​លើ​ផ្ទះ​បន្សល់​ទុក​តែ​កូនស្រី​២​នាក់​ឲ្យនៅកំព្រា

ឃាតកម្ម​ដ៏​សាហាវ​ឡើង​បាញ់​សម្លាប់​ប្តី​ប្រពន្ធ​ដល់​លើ​ផ្ទះ​បន្សល់​ទុក​តែ​កូនស្រី​២​នាក់​ឲ្យនៅកំព្រា

​មាន​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ដ៏​សាហាវ​មួយ​បាន​កើតឡើង​កាលពី​វេលា​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៤​នេះ​ ឋិត​នៅ​ភូមិ​ខ្ទប់​ដំរី​ខាងជើង​ ឃុំ​ដំ​រិល​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​ ពី​សំណាក់​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ បណ្តាល​ឲ្យ​ប្តី​និង​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​២​នាក់​ បន្សល់​ទុក​តែ​កូនស្រី​ចំនួន​២​នាក់​ឲ្យ​រស់នៅ​កំព្រា​ឯកា​គ្មាន​ឪពុក​ម្តាយ​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ដល់​លើ​ផ្ទះ​នោះ​ គឺ​ប្តី​មានឈ្មោះ​អ៊ុ​ក​ ណា​នី​ន​ អាយុ​៣៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ទាវ​ ស្រី​ អាយុ​២៥​ឆ្នាំ​ ។​

​ករណី​ឃាតកម្ម​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ អះអាង​ថា​ ករណី​នេះ​គឺជា​រឿង​គំនុំ​ ពីព្រោះ​ជនសង្ស័យ​ដែល​ជា​ឃាតក​មិន​បាន​យក​ទ្រព្យសម្បត្តិ​ ឬ​របស់របរ​អ្វី​ទៅ​ជាមួយ​នោះ​ទេ​ ក្រោយ​សម្លាប់​ជន​រង​គ្រោះជា​ប្តី​ប្រពន្ធ​រួច​ហើយ​ ។​ លោកស្នងការ​ខេត្តកំពង់ចាម​រូប​នេះ​រំពឹង​ទុក​ថា​ ឃាតក​នឹង​អាច​ចាប់ខ្លួន​បាន​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​ ៕​

Kg.Cham-3 Kg.KhamKg.Cham-2


Source from: www.dtn7.com

No comments:

Post a Comment