អភិបាលខេត្ត​កែប​បើកឡាន​ក្រឡាប់​ក្នុង​ថ្ងៃ​សែន​ចិន ស្លាប់​ភរិយា​និង​របួស​កូនស្រី​

អភិបាលខេត្ត​កែប​បើកឡាន​ក្រឡាប់​ក្នុង​ថ្ងៃ​សែន​ចិន ស្លាប់​ភរិយា​និង​របួស​កូនស្រី​

​ខេត្ត​កែប៖អភិ​បាល​ខេត្ត​​កែប​​លោកកែនស​​ត្ថាបាន​​បើក​រថ​យន្តដឹក​​ក្រុម​គ្រួ​សារហើយ​​បាន​​បើក​​គេច

​ខេត្ត​កែប ៖ អភិ​បាល​ខេត្ត​​កែប​​លោក កែន ស​​ត្ថា បាន​​បើក​រថ​យន្ត ដឹក​​ក្រុម​គ្រួ​សារ ហើយ​​បាន​​បើក​​គេច ពី​​ម៉ូ​តូ​​មួយ​គ្រឿង ក៏​​ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​២០ នា​ទី​​យប់ ថ្ងៃ​ទី​​៣០ ខែ​ម​ករា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ចម្ការ​​សាវ​​ម៉ៅ តាម​​ប​ណ្តោយ​​ផ្លូវជាតិ​លេខ​៣៣ ភូមិ​ជ​ម្រុ​ក ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត បណ្តាល​ឲ្យ​ភរិយា​ដែល​ជិះ ក្នុង​រថយន្ត​ជាមួយ​លោក បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​រូបលោក និង​កូនស្រី បាន​រួច​ផុតពី​គ្រោះថ្នាក់ ។​

​រថយន្ត​បាន​ក្រឡាប់ ខណៈដែល​លោក កែន ចន្ថា អភិបាលខេត្ត​កែប បើករថយន្ត​ដោយ​ខ្លួនឯង ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពាក់​ស្លាក​លេខ រដ្ឋ ៤៥-២០ ៩៩៩ ចេញពី​ខេត្ត​កែប ឆ្ពោះទៅ​ខេត្តកំពត ដែល​គេ​ដឹងថា លោក​មានផ្ទះ​នៅ​ខេត្តកំពត​ដែរ បាន​បើក​គេច​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​ផ្លូវ​កោង ក៏​ក្រឡាប់​រថយន្ត​តែម្តង ហើយ​ភរិយា​ដែល​ស្លាប់ មានឈ្មោះ សូវ សូ​រី​ដែ​ត អាយុ ៦០​ឆ្នាំ ៕

Wat 31018


Source from: watphnom-news.com

No comments:

Post a Comment