ព្រោះតែ​ប្រាក់ខែ​តិច​ចាយ​មិន​គ្រាន់ ទើប​មុខ​ក្រាស់​នាំគ្នា​តម្រង់​ជួរ ចាំ​ទទួល​អាំង​ប៉ាវ​

ព្រោះតែ​ប្រាក់ខែ​តិច​ចាយ​មិន​គ្រាន់ ទើប​មុខ​ក្រាស់​នាំគ្នា​តម្រង់​ជួរ ចាំ​ទទួល​អាំង​ប៉ាវ​

​រាជធានី​ភ្នំពេញ៖កង​ក​ម្លាំង​​ស​មត្ថ​កិច្ចរាប់​រយ​​ពាន់​​នាក់បាន​​ឡោម​ព័ទ្ធនិង​​សម្រុក​ចូល​​ផ្ទះលោក​​ឧក​ញ៉ាផាត់

​រាជធានី​ភ្នំពេញ ៖ កង​ក​ម្លាំង​​ស​មត្ថ​កិច្ច រាប់​រយ​​ពាន់​​នាក់ បាន​​ឡោម​ព័ទ្ធ និង​​សម្រុក​ចូល​​ផ្ទះ លោក​​ឧក​ញ៉ា ផាត់ ប៊ុន មាន​​ទី​តាំង​​នៅ​តាម ប​ណ្តោ​យ​​ផ្លូវ​​លេខ​​២០​០៤ ក្នុង​ភូមិ​​ត្រ​ពាំង​​ល្វា ស​ង្កាត់​​កា​​កាប ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ បង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់​​ផ្អើល អស់អ្នក​ដំណើរ និង​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ ដោយ​នឹកស្មានថា មាន​បទល្មើស អ្វីមួយ​កើតឡើង​។​

​មួយសន្ទុះ​ក្រោយមក​ទើប​ដឹងថា កងកម្លាំង​រាប់រយ​នាក់​នោះ នាំគ្នា​តម្រង់​ជួរ ចាំ​ទទួលយក អាំង​ប៉ាវ ពី​លោក​ឧកញ៉ា ផាត់ ប៊ុន ។ កម្លាំង​ទាំងនោះ មកពី​ស្ថាប័ន ប៉េអឹម នគរបាល​, យោធា​, កងសន្តិសុខ និង​កម្លាំង​ស៊ីវិល មួយចំនួនទៀត បាន​ចុះទៅ​កាន់​ផ្ទះ លោក​ឧកញ៉ា ផាត់ ប៊ុន ដែល​តែងតែ​ធ្វើ​ទាន ដាក់​លុយ ជា​អាំង​ប៉ាវ ឲ្យ​​កងកម្លាំង​ទូទៅ និង​ប្រជាពលរដ្ឋ ជា​រៀងរាល់ឆ្នាំ​។​

​សកម្មភាព​នេះ នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​ចាស់ដៃ​ពី​ប្រជាពលរដ្ឋ ព្រោះ​មើលទៅ ហាក់ដូចជា ខ្វះ​ភាពថ្លៃថ្នូរ​។ មានការ​កត់សម្គាល់ថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ជិត​ដល់​ថ្ងៃ ចូលឆ្នាំ​ប្រពៃណី​ចិន គេ​តែង​សង្កេតឃើញ នគរបាល​ប៉ុស្តិ៍ នៅ​រាជធានី​ភ្នំពេញ ឬ​ទីប្រជុំជន​នានា តែងតែ​សរសេរ​លិខិត ស្នើសុំ​ជំនួយ​ផ្សេងៗ ពី​ម្ចាស់​សិប្បកម្ម អា​ជីវកម្ម ឬ​ក្រុមហ៊ុន​នានា​។

​ទង្វើ​របស់​នគរបាល ទាំងអស់នោះ ត្រូវ​មតិ​នានា​រិះគន់ថា មិន​សមរម្យ ឬក៏​មិនគួរ មាន​ឡើយ​។ តាមពិត នគរបាល​ទាំងអស់នោះ មិន​ចង់​ធ្វើបែបនេះ​ទេ ព្រោះ​ទង្វើ​របៀបនេះ ប្រៀប​ដូច​អ្នកសុំទាន តែ​ដោយហេតុ​ប្រាក់ខែ​តិច ចាយ​មិន​គ្រាន់ ទើប​មុខ​ក្រាស់ ហ៊ាន​ធ្វើបែបនេះ​។ ដូច្នេះ​សូម​បងៗ សមត្ថកិច្ច​ពិចារណា ពី​បញ្ហា​នេះ​ឡើងវិញ​ផង ដែល​យ៉ាង​ណាស់ គួរតែ​ដោះ​ឯកសណ្ឋាន ពេល​ទៅយក​អាំង​ប៉ាវ​៕

Wat 31019 Wat 310112 Wat 310111


Source from: watphnom-news.com

No comments:

Post a Comment