មុនពេលបើកទ្វារឋានសួគ៌លើកដំបូង ត្រូវបង្កាត់ភ្លើងតណ្ហា ឲ្យរោលរាលដោយការអង្អែល

រាជធានីភ្នំពេញ ៖ រាត្រីដំបូង គឺជាវេលាដែលលោកអ្នក មិនគួរឲ្យមានកំហុសឆ្គង លើគ្រែឡើយ ប្រសិនបើអ្នកចង់រក្សា ទំនាក់ទំនងស្នេហា ឲ្យបានយូរអង្វែងនោះ ហើយខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអាចជួយឲ្យអ្នក អនុវត្តបានល្អ មុនឈានទៅដល់ការ បើកទ្វារឋានសួគ៌លើកដំបូង ជាការផ្គាប់ចិត្តដៃគូ ឲ្យមានភាពស្រណុកសុខស្រួល ចងចាំរាត្រីនោះ អស់មួយជីវិត។
ភាសាផ្អែមមុន កាយវិការតាមក្រោយ ៖ នារាត្រីដំបូង កុំថាឡើយតែស្ត្រី សូម្បីតែបុរសក៏មានការខ្មាសអៀន ឬភ័យអរដែរ។ ដូច្នេះគួរចាប់ផ្ដើម ដោយភាសាសាសងផ្អែមល្ហែម មុននឹងបណ្ដោយឲ្យកាយខិតចូលគ្នា ជាសញ្ញាបង្កាត់ភ្លើងតណ្ហា ឲ្យឆេះរោលរាលឡើង។
បបោសអង្អែលសន្សឹមកុំបំបោល ៖ ដៃគូសម្ព័ន្ធស្នេហាយូរអង្វែង រមែងទាមទារការបបោសអង្អែល ជាជាងការទាញអាវុធ ស្រាតសំពត់វាយប្រហារឆៅៗតែម្ដង។ ការបបោសអង្អែល ពីកន្លែងរាក់ទៅជ្រៅ សំដៅទៅកន្លែង រំញោចខ្លាំងសន្សឹមៗ អាចធ្វើឲ្យនាង និងអ្នកទម្លាក់ចោល អារម្មណ៍អៀនខ្មាស ហើយត្រៀមខ្លួនប្រតិបត្តិការ។
ធីបចោលការរួមភេទដោយប្រើមាត់ ៖ យប់ដំបូង អ្នកមិនអាចឲ្យនាងប្រើមាត់ និងអណ្ដាតបបោសអង្អែលអាប្អូនតូច របស់អ្នកឡើយ ហើយអ្នកក៏មិនទំនងជា ហ៊ានប្រើមាត់ទៅដាស់សម្រើប នៅច្រកទ្វារ ល្អាងកាមទេព របស់នាងដែរ។
ជ្រើសរើសក្បាច់ដ៏សុភាពរាបសា ៖ នៅរាត្រីដំបូង សូមកុំស្រមៃថា អ្នកនឹងអាចក្រេបចន្ទទឹកឃ្មុំស្នេហា ដោយប្រើ ក្បាច់ចម្លែកៗឲ្យសោះ។ ក្បាច់ច្រងេងច្រងាង មិនគួររើសយកមកប្រើឡើយ។ លោកអ្នកអាចចាប់ផ្ដើម ដោយក្បាច់ម្ដាយចែកឲ្យ ឬក្បាច់ប្រុសលើស្រី និងក្បាច់ចំណិតត្រសក់ វាយប្រហារពីចំហៀងតាមធម្មតា ក្នុងចលនាសន្សឹមៗ។
អានភាសាកាយវិការ ជាជាងនិយាយ ៖ ក្នុងសភាពអៀនខ្មាសទាំងសងខាង អ្នកមិនគួរនិយាយ ឬសួរដៃគូក្នុងអំឡុង ពេលរួមភេទឡើយ។ អ្នកត្រូវចងចាំថា ខ្លួនកំពុងក្រេបចន្ទទឹកឃ្មុំ មិនមែនថតភាពយន្តសិច ដែលតម្រូវឲ្យតួអង្គស្រែកថ្ងូរខ្លាំងៗ ឬសួរដៃគូឥតឈប់នោះទេ។
ចៀសវាងការសើចដាច់ខាត ៖ ការផ្ទុះសំណើចពេលរួមភេទ គឺជាសញ្ញាដ៏អវិជ្ជមានបំផុត ដែលធ្វើឲ្យដៃគូគិតថា អ្នកទំនងជាចំអកឲ្យ រាងកាយឬទំហំសុដន់ សម្រស់ល្អាង របស់ភាគីខាងស្រី ឬអាវុធរបស់បុរសនោះ។
កុំបិទឆាកប្រយុទ្ធដោយការស្រមុក ៖ បុរសភាគច្រើនងាយ នឹងគេងលង់លក់ភ្លាម ក្រោយពេលនាគរាជបាញ់ពិស។ ចូរចៀសវាងហេតុការណ៍នេះឲ្យបាន ហើយអ្នកត្រូវតែតាំងស្មារតី បន្តបបោសអង្អែល ឱប និងថើបនាង ដើម្បីផ្ដល់ភាពកក់ក្ដៅ រហូតដល់លង់លក់ទាំង២នាក់៕
Source from: watphnom-news.com