ចាប់ខ្លួន​ស្ត្រី​ដែល​ប្រចណ្ឌ​ប្តី ហើយ​ចាក់សាំង​​ដុត​ផ្ទះ​បងថ្លៃ ឆេះ​ស្លាប់​ទារក​អាយុ ១៥​ខែ​

ចាប់ខ្លួន​ស្ត្រី​ដែល​ប្រចណ្ឌ​ប្តី ហើយ​ចាក់សាំង​​ដុត​ផ្ទះ​បងថ្លៃ ឆេះ​ស្លាប់​ទារក​អាយុ ១៥​ខែ​

​ខេត្ត​ព្រះសីហនុ៖ស្ត្រី​​ជា​​ឃាត​ក​​ដែល​​បាន​​យក​​សាំងចាក់​​ដុត​​ផ្ទះ​​អ្នក​ដ​ទៃដោយ​សារ​តែ​​ខឹង​​ប្តី​​រ​បស់​ខ្លួន​ដើរ​​មិន​​ចូល​​ផ្ទះប​ណ្តាល​អោយ​​ឆេះ​​ស្លាប់​​ទារក​​អា​យុ១៥​​ខែ​​ម្នាក់និង​​រង​របួស​​បុរ​ស​​ម្នាក់

​ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​​ជា​​ឃាត​ក​​ដែល​​បាន​​យក​​សាំង ចាក់​​ដុត​​ផ្ទះ​​អ្នក​ដ​ទៃ ដោយ​សារ​តែ​​ខឹង​​ប្តី​​រ​បស់​ខ្លួន​ដើរ​​មិន​​ចូល​​ផ្ទះ ប​ណ្តាល​អោយ​​ឆេះ​​ស្លាប់​​ទារក​​អា​យុ ១៥​​ខែ​​ម្នាក់ និង​​រង​របួស​​បុរ​ស​​ម្នាក់ កាល​ពី​ដើ​ម​​ខែ​ធ្នូ ឆ្នាំ​​២០​១៣ ហើយ​​រត់​គេច​ខ្លួន​​នោះត្រូវបាន​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​រកឃើញ និង​ចាប់ខ្លួនបាន នៅ​ស្រុក​ឈូក ខេត្តកំពត ព្រមទាំង​បាន​បញ្ជូន​មកកាន់ ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​បន្ត​។​

​សមត្ថកិច្ច​បានអោយដឹង​ថា រឿងហេតុ​នៃ​អំពើ​មនុស្សឃាត ដោយ​គ្រោងទុក​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង ៦​ល្ងាច នៅផ្ទះ​ឈ្មោះ សុខ តា​ល់ និង​ប្រពន្ធ​ឈ្មោះ ថាវ គ​ន្ធា ដែល​ត្រូវជា​ឪពុកម្តាយ​ក្មេង ព្រមទាំង​ត្រូវជា​បងថ្លៃ ស្ត្រី​ជា​ជនល្មើស​នេះ តែម្តង ហើយ​ប្តី​របស់​ជនល្មើស មានឈ្មោះ ថាវ វិថី ត្រូវជា​ប្អូនប្រុស របស់​អ្នកស្រី ថាវ គ​ន្ធា នៅ​ក្រុមទី​១៥ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត ព្រះសីហនុ ។

​រឿងហេតុ​ដំបូង ស្ត្រី​ជា​ជនដៃដល់​ឈ្មោះ ថៃ ស្រី​រ៉ា បានមក​តាម​ហៅ​ប្តី និង​ឈ្លោះ​ជេរ​បញ្ចោរ​ប្តី​នៅផ្ទះ​បងថ្លៃ មួយស្របក់​ក្រោយមក​ឈ្មោះ ថៃ ស្រី​រ៉ា បានមក​ម្តង​ទៀត ដោយ​កាន់​ប្រេងសាំង​ដាក់​ក្នុង​ដប​ទឹក​សុទ្ធ មកចាក់​ស្រោច​លើ​ពូក និង​អង្រឹង​ដែល​ក្មេងប្រុស​ឈ្មោះ សុខ ចំ​រ៉ុង អាយុ ១៥​ខែ កំពុងតែ​ដេក​និង​បុរស​ម្នាក់ ដែល​អង្គុយ​ក្បែរ​នោះ​ឈ្មោះ អូន ច​ន ហើយ​យក​ដែកកេះ  កេះ​ដុត​ឆេះ​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ផ្អើលឆោឡោ ហើយ​ឈ្មោះ ថៃ ស្រី​រ៉ា បានគេច​ខ្លួន​បាត់ស្រមោល ទើបតែ​ស្រាវជ្រាវ​ចាប់បាន នៅពេលនេះ​៕

Wat 25022 Wat 25925


Source from: watphnom-news.com

No comments:

Post a Comment