ជិះ​ម៉ូតូ​បុក​គ្នា​នៅមុខ​សាលា​ខេត្ដ​កំពង់ស្ពឺ ទាំង​កំរោល​រងរបួស​ធ្ងន់ ៤​នាក់​និង​ស្រាល ២​នាក់​

ជិះ​ម៉ូតូ​បុក​គ្នា​នៅមុខ​សាលា​ខេត្ដ​កំពង់ស្ពឺ ទាំង​កំរោល​រងរបួស​ធ្ងន់ ៤​នាក់​និង​ស្រាល ២​នាក់​

​ខេត្តកំពង់ស្ពឺ៖យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស៤​​នាក់​​បាន​​រង​របួស​​ធ្ងន់និង២​​នាក់​​ទៀត​​រ​ង​របួស​​ស្រាលបន្ទា​ប់​ពី​​ម៉ូ​តូ​​ពីរ​​គ្រឿង

​ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស ៤​​នាក់​ ​បាន​​រង​របួស​​ធ្ងន់ និង ២​​នាក់​​ទៀត​​រ​ង​របួស​​ស្រាល បន្ទា​ប់​ពី​​ម៉ូ​តូ​​ពីរ​​គ្រឿង បាន​​បោល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នាទី​​យប់​​ថ្ងៃ​ទី​​២៧ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​តាម​ផ្លូវក្រាល​កៅស៊ូ​នៅមុខ សាលា​ខេត្ដ​កំពង់ស្ពឺ ក្នុងភូមិ​ស្វាយ​ក្រ​វ៉ាន់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ឯកជន ភ្លាមៗ​ផងដែរ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ ២០១២ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ដោយ​មនុស្ស ៣​នាក់ និង​មួយគ្រឿង​ទៀត ម៉ាក​សេ​១២៥ ដូចគ្នា ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5079 ធ្វើដំណើរ​ដោយ​មនុស្ស ៣​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​មុខ​សា​លា​ខេត្ដ​កំពង់ស្ពឺ បាន​បត់​ឆ្វេង ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ ២០១២ តែម្ដងទៅ ។​គ្រោះថ្នាក់​ចរាចរ ម៉ូតូ​បុក​ម៉ូតូ​ខាងលើនេះ  បណ្ដាលឱ្យ​មនុស្ស​ទាំង ៦​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ ៤​នាក់​បាន​របួសធ្ងន់ និង ២​នាក់​ទៀត បាន​របួសស្រាល ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ  ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ក្នុង​ក្រុង​ច្បារមន ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​។​

​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ ២០១២ គ្មាន​ស្លាក​លេខ រួមមាន​ឈ្មោះ ទេព កុសល ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ឈ្មោះ ញ៉ែម ពេជ្រ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រងរបួស​ធ្ងន់ និង​ឈ្មោះ ហ៊ឹង សារ៉ាត់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រងរបួស​ស្រាល ដែល​ជនរងគ្រោះ​ទាំង ៣​នាក់ រស់នៅ​ភូមិ​ហោក ស​ង្កាត់​រកា​ធំ ក្រុង​ច្បារមន​។ ដោយឡែក​ជនរងគ្រោះ ខាង​ភាគី​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ រួមមាន​ឈ្មោះ យ័ន សំអឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​ប្ដី​រងរបួស​ធ្ងន់ ឈ្មោះ ពៅ អាយុ ៣២​ឆ្នាំ ជា​ប្រពន្ធ​រងរបួស​ធ្ងន់ និង ឈ្មោះ រ​ត្ន័ អាយុ ២០​ឆ្នាំ ជា​ប្អូនស្រី​រងរបួស​ស្រាល ពួកគេ​ទាំង ៣​នាក់ រស់នៅ​ភូមិ​អំពែ​ភ្នំ សង្កាត់ ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ​៕

Wat 28025


Source from: watphnom-news.com

No comments:

Post a Comment