មន្ត្រីយោធាស័ក្តិ ៤កន្លះ មុនពេលចង.កសម្លាប់ខ្លួន ផ្តាំកូនតូចៗឲ្យស្តាប់បង្គាប់ម្តាយ

ខេត្តប៉ៃលិន ៖ សារតែមានទំនាស់ជាមួយប្រពន្ធ និងជំពាក់បំណុលធនាគារចំនួន ៥០០០ ដុល្លារ យកទៅលេងល្បែងចាញ់អស់ មន្ត្រីយោធាស័ក្តិ ៤កន្លះម្នាក់ បានសម្រេចចិត្តយកខ្សែគោ ទៅចងក.ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ជនរងគ្រោះមានឈ្មោះ ជា សម្បត្តិ អាយុ ៤៦ឆ្នាំ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិវរសេនីយ៍ទោ និងជាជាងសិប្បកម្មតុ ទូ គ្រែ មានប្រពន្ធ ឈ្មោះ ប្រាក់ ផាន់ណា អាយុ ៣០ឆ្នាំ និងមានកូនចំនួន ៤នាក់ ស្រី ៣នាក់ រស់នៅភូមិកើតហេតុខាងលើ។ សាច់ញាតិបានឱ្យដឹងថា កន្លងមកជនរងគ្រោះ មានទំនាស់ពាក្យសំដី ជាមួយប្រពន្ធជាញឹកញាប់ ដោយសារតែប្រពន្ធ ហាមមិនឱ្យលែងល្បែងស៊ីសង ហើយជនរងគ្រោះ ថែមទាំងបានចងការប្រាក់ធនាគារចំនួន ៥០០០ដុល្លារ យកទៅលេងល្បែងចាញ់អស់ទៀតផង ។
សាច់ញាតិបានបន្តថា កាលពីមួយអាទិត្យមុន ជនរងគ្រោះបានឈ្លោះ ទាស់ទែងគ្នាជាមួយប្រពន្ធ រហូតដល់ឡើងទៅដោះស្រាយ នៅប៉ុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះបានហៅកូន មកផ្តាំផ្ញើថា ពេលអត់ពីគាត់ទៅ ត្រូវចេះថែរក្សាខ្លួន និងស្តាប់បង្គាប់ម្តាយ ទាំងទឹកមុខស្រពាប់ស្រពោន។ លុះនៅវេលាម៉ោង ៥និង៣០ នាទីល្ងាច ខណៈដែលប្រពន្ធជនរងគ្រោះ ផ្លាស់សម្លៀកបំពាក់នៅខាងក្រៅ បម្រុងនឹងចូលទៅងូតទឹក ក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីរបស់ខ្លួន ចងក.ក្បែរបន្ទប់ទឹក ស្លាប់បាត់ទៅហើយ ៕
Source from: watphnom-news.com
No comments:
Post a Comment