ឡានដឹកឈើគ្រញូងដល់ផ្លូវកោង បត់មិនទាន់ក្រឡាប់ផ្ងារជើង នៅចំណុចអូរលាងគ្រោះ

ខេត្តស្ទឹងត្រែង ៖ រថយន្តកាមរីពណ៌ស ស៊េរីឆ្នាំ៨៥ មួយគ្រឿង បានដឹកឈើគ្រញូង ចេញពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគីរី លុះដល់ចំណុចអូរលាងគ្រោះ ត្រង់គីឡូម៉ែត្រលេខ៤៦០ លើកំណាត់ផ្លូវជាតិលេខ ៧៨A ស្ថិតក្នុងភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាចំណុចផ្លូវកោង បានក្រឡាប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញឈើគ្រញូងមកក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ បានបើកក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង អ្នកបើកបរទំនងជាភាំង ហើយជាន់ហ្វ្រាំងទប់អូសជាង ២០ម៉ែត្រ បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ហើយគេឃើញបុរសវ័យជំទង់ ៣ នាក់ បានវារចេញ ពីក្នុងរថយន្តមកក្រៅ ប៉ុន្តែគ្មានអ្នកណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ យុវជនទាំងនោះបំរុងនាំឈើ ចេញពីក្នុងរថយន្ត តែដោយសារសមត្ថកិច្ចមកទាន់ ពួកគេបាននាំគ្នារត់គេចខ្លួន បាត់ស្រមោលតែម្តង ដោយបន្សល់ទុកតែរថយន្ត និងឈើគ្រញូងជាង ២០០គីឡូក្រាម ហើយគេមិនទាន់ស្គាល់ អត្តសញ្ញាណម្ចាស់រថយន្តនៅឡើយទេ៕
Source from: watphnom-news.com