ឡាន​ដឹកឈើ​គ្រញូង​ដល់​ផ្លូវ​កោង បត់​មិនទាន់​ក្រឡាប់​ផ្ងារជើង នៅ​ចំណុច​អូរ​លាង​គ្រោះ​

ឡាន​ដឹកឈើ​គ្រញូង​ដល់​ផ្លូវ​កោង បត់​មិនទាន់​ក្រឡាប់​ផ្ងារជើង នៅ​ចំណុច​អូរ​លាង​គ្រោះ​

​ខេត្តស្ទឹងត្រែង៖រថ​យន្ត​​កាមរី​​ពណ៌​​សស៊េ​រី​​ឆ្នាំ​​៨៥មួយ​គ្រឿង​​បាន​​ដឹក​ឈើ​​គ្រ​ញូងចេញ​ពី​​ក្រុង​​ស្ទឹង​ត្រែងឆ្ពោះ​ទៅ​កាន់​​ខេត្ត​​រត​ន​គីរី 

​ខេត្តស្ទឹងត្រែង ៖ រថ​យន្ត​​កាមរី​​ពណ៌​​ស ស៊េ​រី​​ឆ្នាំ​​៨៥ មួយ​គ្រឿង​​ បាន​​ដឹក​ឈើ​​គ្រ​ញូង ចេញ​ពី​​ក្រុង​​ស្ទឹង​ត្រែង ឆ្ពោះ​ទៅ​កាន់​​ខេត្ត​​រត​ន​គីរី  លុះ​ដល់​​ចំ​ណុច​​អូរ​​លាង​​គ្រោះ ត្រង់​​គី​ឡូ​ម៉ែត្រ​​លេខ​​៤៦០ លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ ៧៨A ស្ថិត​ក្នុង​​ភូមិ​​ច្រប់ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែលជា​ចំណុច​ផ្លូវ​កោង បាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ ខ្ជាក់​ចេញ​ឈើ​គ្រញូង​មក​ក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ។      

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​នេះ បាន​បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ផ្លូវ​កោង អ្នកបើកបរ​ទំនងជា​ភាំង ហើយ​ជាន់​ហ្វ្រាំង​ទប់​អូស​ជាង ២០​ម៉ែត្រ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ ហើយ​គេ​ឃើញ​បុរស​វ័យ​ជំទង់ ៣ នាក់ បាន​វារ​ចេញ ពី​ក្នុង​រថយន្ត​មក​ក្រៅ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់ ទទួលរង​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​។ យុវជន​ទាំងនោះ​បំរុង​នាំ​ឈើ ចេញពី​ក្នុង​រថយន្ត តែដោយសារ​សមត្ថកិច្ច​មក​ទាន់ ពួកគេ​បាននាំគ្នា​រត់គេចខ្លួន បាត់ស្រមោល​តែម្តង ដោយ​បន្សល់ទុក​តែ​រថយន្ត និង​ឈើ​គ្រញូង​ជាង ២០០​គីឡូក្រាម ហើយ​គេ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​ម្ចាស់​រថយន្ត​នៅឡើយ​ទេ​៕

Wat 260216


Source from: watphnom-news.com

No comments:

Post a Comment