លិ​ខិត​​ប​ដិ​សេធ​​មួយ​​ស​ន្លឹក មាន​ន័យ​​មិន​​គ្រប់​គ្រាន់ ចំ​ពោះ​​ព័ត៌​មាន​​ដ៏​​រសើ​ប ទាក់​ទិន​​ភាព​​អ​ស​កម្ម​​ដែល​​ប្រ​ព្រឹត្ត​​ដោយ ក្រុម​​របស់​លោក សា​រ៉ាក់ ខាន់​

លិ​ខិត​​ប​ដិ​សេធ​​មួយ​​ស​ន្លឹក មាន​ន័យ​​មិន​​គ្រប់​គ្រាន់ ចំ​ពោះ​​ព័ត៌​មាន​​ដ៏​​រសើ​ប ទាក់​ទិន​​ភាព​​អ​ស​កម្ម​​ដែល​​ប្រ​ព្រឹត្ត​​ដោយ ក្រុម​​របស់​លោក សា​រ៉ាក់ ខាន់​

​រាជធានី​ភ្នំពេញ៖ភាព​​អ​ស​កម្ម​​និង​​អំ​ពើ​​បក្ខ​ពួក​និ​យមនាំ​​ឲ្យ​​មាន​​ការ​លួច​បន្លំចំ​ណូ​ល​​ថ​វិកា​ជាតិដែល​​កំ​ពុង​​កើត​មានក្នុង​​អង្គ​ភាពបញ្ញត្តិ​​ករ​​ទូរ​គ​មនា​គមន៍​​ក​​ម្ពុ​ជា

​រាជធានី​ភ្នំពេញ ៖ ភាព​​អ​ស​កម្ម​​និង​​អំ​ពើ​​បក្ខ​ពួក​និ​យម នាំ​​ឲ្យ​​មាន​​ការ​លួច​បន្លំ ចំ​ណូ​ល​​ថ​វិកា​ជាតិ ដែល​​កំ​ពុង​​កើត​មាន ក្នុង​​អង្គ​ភាព បញ្ញត្តិ​​ករ​​ទូរ​គ​មនា​គមន៍​​ក​​ម្ពុ​ជា មិន​មែន​ជា​​រឿង​​ថ្មី​​នោះ​ទេ ហើយ​​គេ​​មើល​ឃើញ​ថា វា​​គ្រាន់​តែ​​ជា​​កាក​សំ​ណល់​​ចាស់ដែល​ធ្វើឱ្យ​លោក សូរ ឃូ​ន របូត​ពី​តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​មិនដឹង​ខ្លួន​។ គេ​ជឿថា លោក ប្រាក់ សុខុន ដែល​ទើប​ឡើង​ជំនួស​តំណែង លោក សូរ ឃូ​ន មិនទាន់​បានដឹង​ពី​បច្ចេកទេស នៃ​ការប្រព្រឹត្ត​អំពើពុករលួយ របស់​ក្រុម​លោក ម៉ូ​វ ចរិយា លោក ឡាយ ម៉ា​រី​វូ និង​លោក សុង ឡេង ដែលមាន​លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ ជា​ខ្នងបង្អែក​នៅឡើយ​ទេ ហើយក៏​ទាមទារ​ឱ្យ អង្គភាព ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់​ផងដែរ​។​

​ក្រុម​និយោជក​បាន​ចាត់ទុកថា ក្រុម​លោក ម៉ូ​វ ចរិយា លោក ឡាយ ម៉ា​រី​វូ និង​លោក សុង ឡេង កំពុង​ប្រកួតប្រជែង​គ្នា យក​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ធ្វើ​អាជីវកម្ម​តាមបែប​បក្ខ​ពូក​និយម បំផ្លាញ​ចំណូល​ថវិកាជាតិ ដោយ​គ្មាន​ក្រែង​ញញើត ពី​ការកែទម្រង់​នោះទេ នាំ​ឲ្យ​ប្រាក់ចំណូល​ជាច្រើន ត្រូវ​ហូរ​ចូលក្នុង​ហោប៉ៅ​មន្ត្រី​ពុករលួយ ជា​បក្ខពួក​របស់លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ ដែលមាន​អំណាច បង្ក​ព្យុះភ្លៀង តាមតែ​ទំនើងចិត្ត ។ ការចូល​មកកាន់​តំណែង​ថ្មីថ្មោង​របស់លោក ប្រាក់ សុខុន កំពុងតែ​រង​នូវ​ថ្ម​បាក់ ពី​ក្រុម​លោក សារ៉ាក់ ខាន់ ដែលមាន​សិទ្ធិអំណាច​តែងតាំង មន្ត្រី​ជំនិតៗ​របស់ខ្លួន ឱ្យកាន់ការ​ងារ​លុយកាក់ តាមតែ​ទំនើងចិត្ត និង​ចាត់ចែង​គ្មាន​តម្លាភាព ដោយ​បំពាន​លើ​គោលការណ៍ កំណែទម្រង់​ស៊ីជម្រៅ​។​

​មន្ត្រី​មួយចំនួន បាន​អស់សំណើច​យ៉ាងខ្លាំង ចំពោះ​លិខិត​បដិសេធ របស់​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា គ្មាន​លេខ ចុះ​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ដោយ​លើកឡើងថា “ ក្នុងពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​គេហទំព័រ​មួយចំនួន បាន​ចុះផ្សាយ​អត្ថបទ ដោយមាន​ចេតនា បង្កាច់បង្ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​ថ្នាក់ដឹកនាំ​នៃ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​។ ការចោទប្រកាន់​ទាំងនោះ ខុសពី​ការពិត​ទាំងស្រុង ដែល​មិនអាច​ទទួលយក​បានឡើយ​។ បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា សូម​បដិសេធ​ចំពោះ អត្ថបទ​បែបនេះ ហើយ​សូម​បណ្តា សារព័ត៌មាន និង​គេហទំព័រ​ទាំងនោះ ធ្វើការ​កែតម្រូវ​ឡើងវិញ​”​។ លិខិត​បដិសេធ  មួយ​សន្លឹក​នេះ មានន័យ​មិន​គ្រប់គ្រាន់ ចំពោះ​ព័ត៌មាន​ដ៏​រសើប ទាក់ទិន​នឹង​អំពើពុករលួយ និង ភាព​អសកម្ម​ប្រព្រឹត្ត ដោយ​ក្រុម​របស់លោក សារ៉ាក់ ខាន់ នោះទេ ហើយ​រឿង​សំខាន់បំផុត​នោះ គួរតែ​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ លើ​ការចោទប្រកាន់​ទាំងនោះ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិលសង្ស័យ​។​

​មន្ត្រី​តូចតាច​បាន​លើកឡើងថា មន្ត្រី​មួយចំនួន​នៅក្នុង អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា មានបាន​សម្បើម​ណាស់ ជាពិសេស​មន្ត្រី​ខិលខូច​អសកម្ម តែងតែ​ឡើង​តំណែង លឿន​ដូច​កាំជណ្តើរ មានទ្រព្យ​សម្បត្តិ​ច្រើន​ហូរហៀរ ហាក់ដូចជា​មិនមាន​តុល្យភាព ទៅនឹង​ប្រាក់ខែ ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ របស់​ពួកគេ​ទេ​។ ដូច្នេះ​គួរតែមាន​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ ទាក់ទិន​នឹង​ភាពមានបាន របស់​ក្រុម​លោក ម៉ូ​វ ចរិយា លោក ឡាយ ម៉ា​រី​វូ និង​លោក សុង ឡេង ដើម្បី​ធានាថា​អ្វីៗ​ធ្វើឡើង​ស្របតាម​គោលការណ៍ កែទម្រង់​និង​លុបបំបាត់ បញ្ហា​កិបកេង​ចំណូល​ពន្ធ​រដ្ឋ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រសិនបើ​មិនមាន​ការស៊ើបអង្កេត​ប​ញ្ហា​នេះ ឲ្យ​ស៊ីជម្រៅ​ទេនោះ ច្បាស់​ណាស់​ដែលថា មន្ទិលសង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​និង​ភាព​អសកម្ម  ប្រព្រឹត្ត​ដោយ​ក្រុម​លោក ម៉ូ​វ ចរិយា លោក ឡាយ ម៉ា​រី​វូ និង​លោក សុង ឡេង នៅតែ​រង​ការរិះគន់​ជុំ​ទិស​ជាមិនខាន ពោលគឺ​លិខិត​បដិសេធ​តែមួយ​ច្បាប់ មិនអាច​បិទបាំង​ភាព​អសកម្ម និង​ការ​កិបកេង​បន្លំ​ចំណូល​ពន្ធ​រដ្ឋ យកទៅ​ធ្វើ មាន​ធ្វើបាន​ផ្ទាល់ខ្លួន​បានទេ ។​

​សូមបញ្ជាក់ថា លិខិត​បដិសេធ​នេះ មិនបាន​ផ្ញើ​ទៅកាន់ សារព័ត៌មាន ដែល​បាន​ចុះផ្សាយ ពី​ភាព​អសកម្ម​ទាំងនេះ ដោយផ្ទាល់​ឬ​បដិសេធ ត្រង់ចំណុច​ណាមួយ​ក៏ដោយ ក៏​អាច​ចាត់ទុកថា ជា​សិទ្ធិ​ក្នុងការ​បំភ្លឺ របស់​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​។ តែ​លិខិត បដិសេធ​នេះ ហាក់ដូចជា​មិនទាន់ មានន័យ​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​គេ​ចង់ឃើញ​លោក ប្រាក់ សុខុន បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ លើ​ភាព​អសកម្ម អំពើ​បក្ខពួកនិយម និង​លក្ខណសម្បត្តិ របស់​ក្រុមមន្ត្រី នៅក្នុង​អង្គភាព បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា ឡើងវិញ​ផង ដើម្បី​កុំ​ឲ្យ​មាន​មន្ទិលសង្ស័យ​។ ដោយឡែក អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែមាន​ចំណែក​ស៊ើបអង្កេត ពី​បញ្ហា​ប្រាក់​បំណុល ឬ​ចំណូល​របស់ បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា ដើម្បី​ធានាថា មានការ​បង់​ចូល ក្នុង​ខ្ទង់​ថវិកាជាតិ បាន​គ្រប់​ចំនួន​ឬក៏​អត់ ៕

Wat-Sarakkhan3


Source from: watphnom-news.com

No comments:

Post a Comment