អភ័ព្វ​ខុសគេ​នាំ​កូន​រត់ចោល​ប្តី​ដើម ហើយ​ជួប​ប្តី​ចុង​ចិត្ត​អប្រិយ ប៉ង​ធ្វើឃាត​ទាំង​ម្តាយ​និង​កូន​

អភ័ព្វ​ខុសគេ​នាំ​កូន​រត់ចោល​ប្តី​ដើម ហើយ​ជួប​ប្តី​ចុង​ចិត្ត​អប្រិយ ប៉ង​ធ្វើឃាត​ទាំង​ម្តាយ​និង​កូន​

​ខេត្តបន្ទាយមានជ័យ៖ស្ត្រី​​ម្នាក់​​ធ្លាក់​ខ្លួន​​ពិ​ការ​ភ្នែក​​ម្ខាងហើយ​​អះ​អាង​ថាគាត់​​និង​​កូន​ស្រី​​២​​នាក់​​ទៀតត្រូវ​​ប្ដី​​ចុង​​ចិត្ត​​អ​ប្រិយដែល​ជា​​អ​តីត​​​​គ្រូពេទ្យ

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​ម្នាក់​​ធ្លាក់​ខ្លួន​​ពិ​ការ​ភ្នែក​​ម្ខាង ហើយ​​អះ​អាង​ថា គាត់​​និង​​កូន​ស្រី​ ​២​​នាក់​​ទៀត ត្រូវ​​ប្ដី​​ចុង​​ចិត្ត​​អ​ប្រិយ ដែល​ជា​​អ​តីត​​​​គ្រូពេទ្យ ប៉ង​​កាប់​ស​ម្លាប់​កាល​ពី​​ជិត ៨​​ខែ​​មុន ស្ថិត​នៅ​​ភូមិ​​ត្រ​​សេក​​ជ្រំ ឃុំ​​ម៉ា​ឡៃ ស្រុក​​ម៉ា​ឡៃ ហើយ​​បាន​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព ទើបតែ​បែកធ្លាយ នៅពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន និង​បាន​សំណូមពរ​ឱ្យជួយ​ចុះផ្សាយ​រឿងរ៉ាវ​នេះ​ផង ព្រោះ​គិតថា​ជា​អំពើ​អយុត្តិធម៌ ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​យឿន លី​ណា អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ចំណែក​ប្ដី​ចុង​ចិត្ត​អប្រិយ មានឈ្មោះ​ដល់​ទៅ​៣ គឺ​ឈ្មោះ សាន សា​រ៉េត​, ដួង សម្បត្តិ​, សុខ ពៅ អាយុ ៥២​ឆ្នាំ ជា​អតីត​គ្រូពេទ្យ ផ្នែក​វះកាត់​នៅ​មណ្ឌល​សុខភាព​ម៉ាឡៃ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​ស្ដៅ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​។ ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា រវាង​គាត់​និង​ប្ដី​នេះ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ កាលពី​ឆ្នាំ​២០០៣ ខណ​:​ដែល​គាត់​នាំ​កូនៗ រត់ចោល​ប្ដី​មុន ដោយសារ​ការ ប្រើ​អំពើហិង្សា ទ្រាំ​មិន​បាន​។

​មុនដំបូង​រូបគាត់​និង​កូនស្រី​ទី​៣ កាលពី​អាយុ ៦​ឆ្នាំ មក​រស់នៅ​ស្រុក​ម៉ាឡៃ ដោយ​រូបគាត់​លក់​ចាប់ហួយ ហើយ​នៅ​គ្រា​មួយពេល​ព្រលប់ ប្ដី​ចុង​រូបនេះ​បាន​ទៅយក កូនស្រី​របស់គាត់​ឱ្យមក​ដេក​ផ្ទះ​របស់គេ ហើយ​ទូរស័ព្ទ​ថា អាណិតកូន​ស្រី​តូច​នេះ​។ ស្ត្រី​រងគ្រោះ​បាន​បន្តថា លុះ​គាត់​ឈប់​ពី​លក់ដូរ ក៏​ធ្វើដំណើ​ទៅដល់​ផ្ទះ​ប្ដី​ចុង​នេះ ប្រុង​យក​កូនស្រី​ត្រឡប់ទៅផ្ទះ​វិញ ក៏ត្រូវ​ប្ដី​ចុង ចាប់​ជាប់ មិនឱ្យ​ចុះ​ពី​ផ្ទះ​គេ​ឡើយ ហើយ​និយាយ​សុំ​ស្រឡាញ់ និង​រស់នៅ​ជុំគ្នា ជា​រៀង​រហូតមក និង​បាន​គ្នា​បង្កើត​បាន​​កូនស្រី​ម្នាក់ បច្ចុប្បន្ន​មាន​អាយុ ៤​ឆ្នាំ ។​

​ស្ត្រី​រងគ្រោះ​បាន​បន្តថា ហេតុការណ៍​កើត​ហិង្សា​នោះ គឺ​កើតឡើង​នៅវេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ចូល​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៣ ហើយ​ក្រៅពី​រូបគាត់ នៅ​មាន​កូនៗ​ស្រី ប្ដី​មុន​របស់គាត់ ២​នាក់ ផ្សេងទៀត ត្រូវ​ប្ដី​ចុង​កាប់​របួស​ផ្ទៃមុខ មួយ​ពូថៅ និង​កូនស្រី​ទី​២​អាយុ ១៣​ឆ្នាំ កាប់​ចំនួន ៤​ពូថៅ​ចំក្បាល បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង ៣​នាក់​ម្ដាយ និង​កូន ។ អំពើហិង្សា​នេះ គឺ​បណ្ដាលមកពី​ភ្លើង​ប្រចណ្ឌ គឺ​ប្ដី​គាត់​ហាមឃាត់​មិនឱ្យ​គាត់ ទៅណា​មក​ណា ឬ​ទាក់ទង​ជាមួយ​នរណា​នោះទេ​។​

​មិនតែប៉ុណ្ណោះ នៅ​យប់កើតហេតុ ប្តី​អគតិ​រូបនោះ​បាន​សុំ​គាត់​រួមរ័ក តែ​គាត់​មិន​ព្រម ព្រោះ​គាត់​មិន​ស្រួលខ្លួន បែរជា​ប្ដី​កំហូច​នោះ​និយាយថា បើ​មិនឱ្យ​រួមដំណេក គេ​នឹង​ទៅ​ដេក​ជាមួយ​កូនស្រី​របស់គាត់ ពេលនោះ​ក៏​កើត​ទៅជា រឿងរ៉ាវ​ជម្លោះ​តែម្ដងទៅ ។ ក្រោយ​ហេតុ​ការ​ណ៏​កើតឡើង ប្តី​អប្រិយ​រូបនោះ បាន​បើករថយន្ត​សង្គ្រោះ របស់​មណ្ឌល​សុខភាព​ម៉ាឡៃ ទៅ​ទុកចោល​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​បាន​គេចខ្លួនបាត់ រហូតមកទល់​បច្ចុប្បន្ន ។

​ស្ត្រី​រងគ្រោះ​និង​កូនៗ ក្រោយពី​រងរបួស ត្រូវបាន​គេ​បញ្ជូន ពី​មន្ទីរពេទ្យ​មួយ ទៅ​មន្ទីរពេទ្យ​មួយ ពី​ស្រុក​ម៉ាឡៃ​ដល់​ប៉ោយប៉ែត បន្ទាប់មក​បញ្ជូនទៅ​មន្ទីរពេទ្យ មិត្តភាព កម្ពុជា​-​ជប៉ុន មង្គលបុរី និង​ចុងក្រោយ ត្រូវបាន​បញ្ជូនបន្ត ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ នៅឯ​ខេត្តបាត់ដំបង​។ អ្វីដែល​ស្ត្រី​រងគ្រោះ និយាយថា ជា​អំពើ​អយុត្តិធម៌​នោះ ព្រោះ​ក្រោយ​កើតហេតុ រឿងរ៉ាវ​ហាក់​កប់​បាត់​ឈឹង គ្មាន​ដំណោះស្រាយ​អ្វី​សោះ ហើយ​ពេល​គាត់​ជជីក​សួរ ទៅ​សមត្ថកិច្ច បែរជា​ឆ្លើយ​ដាក់គ្នា និង​និយាយថា បាត់​ឯកសារ​ទៀតផង​៕

Wat 27027 Wat 270211 Wat 27029


Source from: watphnom-news.com

No comments:

Post a Comment