គំរាមរំលោភកូនចុងជាង ២ឆ្នាំ ចុងក្រោយនាងឈឺចាប់ពេកដាច់ចិត្ត ទម្លាយរឿងប្រាប់ម្តាយ

ខេត្ដកណ្ដាល ៖ បុរសជាឪពុកចុងបានចាប់រំលោភ ក្មេងស្រីអាយុ ១២ ឆ្នាំ សឹងរាប់ភ្លេចហើយគំរាមនាង មិនឱ្យទម្លាយរឿងនេះ ប្រាប់អ្នកណាទេ បើមិនដូច្នេះគេនឹងសម្លាប់ចោល តែទីបំផុតនាងឈឺចាប់ ប្រដាប់ភេទទ្រាំមិនបាន ក៏បែកធ្លាយរឿងនេះដល់ម្ដាយមីង ហើយត្រូវម្ដាយបង្កើត របស់នាង ដាក់ពាក្យប្ដឹង ឱ្យសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង២ រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
ជនសង្ស័យមានឈ្មោះ ទៀង សាវឿន អាយុ ៣២ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ហើយក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅ កន្លែងកើតហេតុខាងលើ។ កន្លងមកជនសង្ស័យ ជាឪពុកចុងតែងតែ ចាប់រំលោភក្មេងស្រីរងគ្រោះ ជាបន្ដបន្ទាប់ លុះដល់ថ្ងៃកើតហេតុ ខណៈស្ដ្រីជាម្ដាយឈ្មោះក្លោក សារុំ ចេញទៅធ្វើការនៅរោងចក្រ នៅសង្កាត់ព្រែក លាប ដោយទុកកូនស្រី ឱ្យនៅជាមួយជនសង្ស័យ ក៏ត្រូវជនសង្ស័យចាប់រំលោភ សារជាថ្មី ។
មុនពេលចាប់រំលោភជនសង្ស័យ បានហៅក្មេងស្រីរងគ្រោះ ឲ្យឡើងទៅលើផ្ទះហើយធ្វើសកម្មភាព ទាំងកំរោលរំលោភតែម្ដង។ ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់រំលោភ កូនស្រីចំនួន ៥ដងប៉ុណ្ណោះ តែក្មេងស្រីរងគ្រោះបានប្រាប់ថា ឪពុកចុងបានរំលោភនាងចំនួន ៧ដងមកហើយ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេ នៅរាល់ពេលម្ដាយរបស់នាង ចេញទៅធ្វើការនៅរោងចក្រ ។
រឿងនេះត្រូវបានបែកធ្លាយ នៅថ្ងៃរំលោភចុងក្រោយ ដោយសារឪពុកចុងរបស់នាង ប្រើអំពើព្រៃផ្សៃធ្វើឱ្យនាងឈឺចាប់ខ្លាំង រហូតទ្រាំមិនបាននាងយំខ្សិកខ្សួល ដឹងដល់ម្ដាយមីង និងម្ដាយ បង្កើតរបស់នាង ក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យតែម្ដង ។ ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា នៅរាល់ពេលឪពុកនាង រំលោភនាងម្ដងៗ គេតែងតែគំរាមសម្លាប់ចោល ប្រសិនបើនាងទម្លាយរឿងនេះ ប្រាប់ម្តាយឬអ្នកជិតខាង៕
Source from: watphnom-news.com