កូនដំរី​ច្រឡំ​មក​ចាប់ជាតិ ជាមួយ​មេ​ជ្រូក​បាន ៣​ម៉ោង​ស្លាប់​ទៅវិញ កុំ​ឲ្យ​ខ្មាស់​អ្នកស្រុក

កូនដំរី​ច្រឡំ​មក​ចាប់ជាតិ ជាមួយ​មេ​ជ្រូក​បាន ៣​ម៉ោង​ស្លាប់​ទៅវិញ កុំ​ឲ្យ​ខ្មាស់​អ្នកស្រុក

​ខេត្តកំពង់ឆ្នាំង៖ប្រ​ជា​ព​ល​រដ្ឋ​​បាន​​ចោម​រោម​​មើលកូន​ជ្រូក​​ចំ​ឡែក​​មួយ​​ក្បាលកើត​មក​​មាន​​ក្បាលនិង​​ប្រ​មោយ​​ដូច​​កូន​ដំរីដក​ដ​ង្ហើម​​បាន​តែ៣​

​ខេត្តកំពង់ឆ្នាំង ៖ ប្រ​ជា​ព​ល​រដ្ឋ​​បាន​​ចោម​រោម​​មើល កូន​ជ្រូក​​ចំ​ឡែក​​មួយ​​ក្បាល កើត​មក​​មាន​​ក្បាល និង​​ប្រ​មោយ​​ដូច​​កូន​ដំរី ដក​ដ​ង្ហើម​​បាន​តែ ៣​ ម៉ោង​​ប៉ុ​ណ្ណោះ ក៏​បាន​ស្លាប់​​ទៅ​វិញ ប​ណ្តាល​​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ២​​រសៀល​​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ឧទ​ម្ព​រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។​

​ស្ត្រី​ឈ្មោះ ជិត រ៉េត អាយុ ២៩​ឆ្នាំ និង​ប្តី​ឈ្មោះ សំ ភួ​ន អាយុ ៣២​ឆ្នាំ ជា​ម្ចាស់​ជ្រូក រស់នៅ​ភូមិ​ឧទ​ម្ព​រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹងថា កូនជ្រូក​ចម្លែក​នេះ បាន​កើត​ជាមួយ​កូនជ្រូក​ចំនួន ១១​ក្បាល​ទៀត ហើយ​មេ​ជ្រូក​នោះ​ជា​ជ្រូក ដែល​បង្កាត់​បារ​ក្នុងភូមិ​។ គាត់​បាន​ចិញ្ចឹម​មេ​ជ្រូក​នេះ តាំងពី​តូច​មក និង​ធ្លាប់​កើតកូន បាន​ចំនួន ៨​ដង ទាំង​លើក​នេះ​។

​កូនជ្រូក​ច​ម្លែ​ន​នេះ ជា​កូន​ទី​៤ ក្នុងចំណោម កូនជ្រូក​ទាំងអស់ ១២​ក្បាល ពេល​កើត​មកវា​មាន​ក្បាល​ដូច​ដំរី មាន​ប្រមោយ​ភ្នែក​២ ជាប់​គ្នា​នៅ​ពីមុខ យ៉ាង​ចម្លែក កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃទី​៣០ ខែមករា និង​បាន​ស្លាប់​ទៅវិញ នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃ​ដដែល គឺ​រស់​បានតែ ៣​ម៉ោង​ប៉ុណ្ណោះ​។  អ្នកភូមិ​បាន​និយាយ បែប​កំប្លែង​ថា កូនដំរី​នេះ​វង្វេងជាតិ ច្រឡំ​មក​កើត​ជាមួយ​មេ​ជ្រូក ហើយ​ពេល​កើតមក​ដឹងថា ខ្លួន​ជា​កូនជ្រូក ក៏បាន​ស្លាប់​ទៅវិញ ដើម្បី​កុំអោយ​ខ្មាស់​គេ​៕

Wat 01023 Wat 01024


Source from: watphnom-news.com

No comments:

Post a Comment