ប​ង្ក្រាប​​ទី​តាំង​​​ស្តុក​​ឈើ​​​ទ្រង់​ទ្រាយ​​ធំ របស់​​ឧក​ញ៉ា​​សី និង​​មេ​​ឈ្មួញ ៣​​នាក់​​ទៀត ក្នុង​ស្រុក​​តា​​វែង តែ​​មិន​ទាន់​​​វែក​មុខ​​ជន​ល្មើស​​នាំ​ទៅ​​ដាក់​ទោស​

ប​ង្ក្រាប​​ទី​តាំង​​​ស្តុក​​ឈើ​​​ទ្រង់​ទ្រាយ​​ធំ របស់​​ឧក​ញ៉ា​​សី និង​​មេ​​ឈ្មួញ ៣​​នាក់​​ទៀត ក្នុង​ស្រុក​​តា​​វែង តែ​​មិន​ទាន់​​​វែក​មុខ​​ជន​ល្មើស​​នាំ​ទៅ​​ដាក់​ទោស​

​ខេត្តរតនគិរី៖ស​មត្ថ​កិច្ច​​ច​ម្រុះរួម​មាន​​ក​ម្លាំងតំ​បន់​​ប្រ​តិ​បត្តិ​ការ​សឹក​​រង​​ខេត្ត​​រត​ន​​គិរីជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើក​ម្លាំង​​ស្រាវ​ជ្រាវ​​ចារ​កិច្ច

​ខេត្តរតនគិរី ៖ ស​មត្ថ​កិច្ច​​ច​ម្រុះ រួម​មាន​​ក​ម្លាំង តំ​បន់​​ប្រ​តិ​បត្តិ​ការ​សឹក​​រង ​​ខេត្ត​​រត​ន​​គិរី ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ ក​ម្លាំង​​ស្រាវ​ជ្រាវ​​ចារ​កិច្ច អគ្គ​បញ្ជា​ការ ប្រ​ចាំ​ខេត្ត​​រត​ន​គិរី កម្លាំង​​ទី​ចាត់​ការ​​ព្រំ​ដែន អគ្គ​ប​ញ្ជា​ការ និង​​ក​ម្លាំង​​តំ​បន់ ប្រតិ​បត្តិ​ការ​​សឹក​​រងស្រុក​តា​វែង បាន​ចុះ​រឹបអូស​ឈើ ប្រភេទ​ប្រណីត ជិត​៤០០ ដុំ កាលពី​ថ្ងៃទី​៣០ ខែមករា នៅតាម​ដង​ទន្លេសេសាន ត្រង់ចំណុច​ភូមិ​កិ​គួ​ង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី ។​

​ប្រភពពី​មន្ត្រី​មួយចំនួន បាន​ឲ្យ​ដឹងថា ឈើ​ទាំងនេះ​ជា​របស់​ឧកញ៉ា​សី និង​មេ​ឈ្មួញ ៣ នាក់​ទៀត​ឈ្មោះ  ចាន់ ឈ្មោះ គ្រី និង​ឈ្មោះ ចែ​ទូច ហើយ​សមត្ថកិច្ច បាន​បញ្ជាក់ថា ឈើ​ទាំងនោះ ត្រូវបាន​រាប់​ឃើញ​ចំនួន ៣៦៨ ដុំ មាន​ទំហំ​ មុខ​កាត់​ចាប់​ពី ៣០× ៣០ ស​ង់​​ទី​​ម៉ែត្រ ដល់ ៥០ × ៥០ ស​ង់​​ទី​​ម៉ែត្រ និង​មាន​ប្រវែង ៣-៤ ​ម៉ែត្រ គេ​លាក់ទុក​នៅក្រោម​ក្បូន បម្រុង​ដឹក​តាម​រថយន្ត​នាំចេញ ក៏ត្រូវ​សមត្ថកិច្ច​ដឹង​ទាន់ ហើយ​ឃាត់​ចាប់បាន ។

​ប្រតិបត្តិ​ការបង្ក្រាប និង​រឹបអូស​ឈើប្រណិត ទ្រង់ទ្រាយ​ធំ ក្នុងស្រុក​តា​វែង នៅពេលនេះ ធ្វើឡើង​តាម​បញ្ជា របស់លោក ប៉ាវ ហមផាន អភិបាល នៃ​គណៈ​អភិបាល ខេត្តរតនគិរី  ហើយ​ប្រតិបត្តិការ​នេះ បាន​ចែកជា ៣ មុខព្រួញ​ទៅតាម កន្លែង​ផ្សេៗ​គ្នា ដែល​ក្រុម​ឈ្មួញ ដឹក​តាម​រថយន្ត​រ៉េវ មក​គរ​ទុក​។ សមត្ថកិច្ច​បាន​រកឃើញ ឈើ​ប្រណីត នៅ​ភូមិ​កិ​គង់ មាន​ឈើ ១៨៧​ដុំ  ភូមិ​ទំ​ពូន រឿង​តូច ៦៧ ដុំ និង ភូមិ​ផាវ ១១៤​ដុំ  តាម​បណ្តោយ​មាត់​ទន្លេសេសាន ស្ថិតក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី​។​

​ក្រុម​ឈ្មួញ​ដែល​ដឹក ឈើ​ប្រណី​តម​កគរ​ទុក តាម​មាត់ទន្លេ​នេះ រួមមាន​ឧកញ៉ា សី ឈ្មោះ ចែ​ទូច លោក​គ្រី និង​លោក ចាន់  ហើយ​ប្រភព​ឈើ ប្រណិត​ទាំងនេះ ត្រូវបាន​ក្រុម​ឈ្មួញ ជួល​កម្មករ​មាន​ខ្មែរ និង​បងប្អូន​ជាតិ ចូល​កាប់​និង​អារ​ដឹក​ចេញ ពី​តំបន់​ឧទ្យាន​ជាតិ វរជ័យ  ដែល​គ្រប់គ្រង ដោយ​មន្ត្រី​បរិស្ថាន​។ ដូច្នេះ​ក្រោយ​ការបង្ក្រាប បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នៅ​ស្រុក​តា​វែង​នេះ គួរតែ​ស្រាវជ្រាវ​វែកមុខ ក្រុម​ឈ្មួញ​និង​មន្ត្រី​ពាក់ព័ន្ធ មក​ដាក់ពិន័យ និង​ផ្តន្ទាទោស​តាមច្បាប់​៕

Wat 0102 Wat 01021 Wat 01022


Source from: watphnom-news.com

No comments:

Post a Comment