ជិះ​ម៉ូតូ​ជែង​គ្នា​មិន​ប្រយ័ត្ន ទាក់​ដៃចង្កូត​ដួល​រដូករណែល របួសធ្ងន់​ស្រាល ៣​នាក់​

ជិះ​ម៉ូតូ​ជែង​គ្នា​មិន​ប្រយ័ត្ន ទាក់​ដៃចង្កូត​ដួល​រដូករណែល របួសធ្ងន់​ស្រាល ៣​នាក់​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​រង​រ​បួស​​ធ្ងន់និង២​​នាក់​​ទៀតរង​របួស​​ស្រា​លខ​ណៈ​ដែល​​ពួក​គេ​​ជិះ​​ម៉ូ​តូ២

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​រង​រ​បួស​​ធ្ងន់ និង ២​​នាក់​​ទៀត រង​របួស​​ស្រា​ល ខ​ណៈ​ដែល​​ពួក​គេ​​ជិះ​​ម៉ូ​តូ ២ គ្រឿង​​ ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន បាន​​ប៉ះ​​ដៃ​ច​ង្កូត​​គ្នា ដួល​​យ៉ាង​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៩​​និ​ង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៦ ខែ​កុម្ភ​: ឆ្នាំ​​២០​១៤ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន ២​នាក់ បាន​ជិះ​ម៉ូតូ​​ស្មាស់រ៉េ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1S-5704 ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន តាម​ប​ណ្តោ​យ​ផ្លូវ ជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើក​ម៉ូតូ​ស្មាស់​រ៉េ​វ៉ូ បាន​បើក ប្រជែង​ម៉ូតូ​រងគ្រោះ ដោយ​ពុំបាន​បន្ថយល្បឿន គាប់​ជួន​ម៉ូតូ​រងគ្រោះ ត្រូវ​បត់​ស្តាំ​នោះ ក៏​ទាក់ ដៃចង្កូត​ម៉ូតូ Fresh ពាក់​ស្លាក​លេខ 1A-2680 បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង ដួល​គរ​លើ​គ្នា រង​ការខូចខាត​ទាំងសងខាង​។​

​អ្នកបើក​ម៉ូតូ​ស្មាស់​រ៉េ​វ៉ូ មានឈ្មោះ ច​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ  ត្រូវ​រងរបួស​ធ្ងន់ ដោយ​បាក់​ជើងឆ្វេង ហើយ​អ្នកជិះ​ខាងក្រោយ ឈ្មោះ ឃួន អាយុ ១៦​ឆ្នាំ រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ មក​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ភា្ល​មៗ រីឯ​ម្ចាស់ ម៉ូតូ​ម៉ាក Fresh  មានឈ្មោះ កែ​ត ថា​ត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជាជាង​សំណង់ រងរបួស​ស្រាល ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​៕

Wat 26026


Source from: watphnom-news.com

No comments:

Post a Comment