គំរាម​រំលោភ​កូនចុង​ជាង ២​ឆ្នាំ ចុងក្រោយ​នាង​ឈឺចាប់​ពេក​ដាច់ចិត្ត ទម្លាយ​រឿង​ប្រាប់​ម្តាយ​

គំរាម​រំលោភ​កូនចុង​ជាង ២​ឆ្នាំ ចុងក្រោយ​នាង​ឈឺចាប់​ពេក​ដាច់ចិត្ត ទម្លាយ​រឿង​ប្រាប់​ម្តាយ​

​ខេត្ដ​កណ្ដាល៖បុរស​​ជា​​ឪ​ពុក​ចុង​​បាន​​ចាប់​រំ​លោភក្មេង​​ស្រី​​អា​យុ១២​ឆ្នាំសឹង​​រាប់​​ភ្លេច​​ហើយ​​គំ​រាម​​នាង​​មិន​ឱ្យ​ទ​ម្លាយ​​រឿង​នេះ

​ខេត្ដ​កណ្ដាល ៖ បុរស​​ជា​​ឪ​ពុក​ចុង​​បាន​​ចាប់​រំ​លោភ ក្មេង​​ស្រី​​អា​យុ ១២ ​ឆ្នាំ សឹង​​រាប់​​ភ្លេច​​ហើយ​​គំ​រាម​​នាង​​ មិន​ឱ្យ​ទ​ម្លាយ​​រឿង​នេះ ​ប្រាប់​​អ្នក​ណា​​ទេ បើ​​មិន​​ដូ​ច្នេះ​​គេ​​នឹង​សម្លាប់​ចោល តែ​​ទី​បំ​ផុត​នាង​​ឈឺ​ចាប់ ប្រ​ដាប់​ភេទ​​ទ្រាំ​​មិន​បាន ក៏​​បែក​ធ្លាយ​​រឿងនេះ​ដល់​ម្ដាយមីង ហើយ​ត្រូវ​ម្ដាយបង្កើត របស់​នាង ដាក់ពាក្យ​ប្ដឹង ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ម៉ោង​២ រសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ខ្ពប ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

​ជនសង្ស័យ​មានឈ្មោះ ទៀង សាវឿន អាយុ ៣២​ឆ្នាំ មានមុខ​របរ ជា​អ្នករត់ម៉ូតូឌុប ហើយ​ក្មេងស្រី​រងគ្រោះ អាយុ ១២​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ កន្លែង​កើត​ហេតុ​​ខាងលើ​។ កន្លងមក​ជនសង្ស័យ ជា​ឪពុកចុង​តែងតែ ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ ជា​បន្ដបន្ទាប់ លុះដល់​ថ្ងៃកើតហេតុ ខណៈ​ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ក្លោក សា​រុំ ចេញទៅ​ធ្វើការ​នៅ​រោងចក្រ នៅ​សង្កាត់​ព្រែក លាប ដោយ​ទុក​កូនស្រី ឱ្យនៅ​ជាមួយ​ជនសង្ស័យ ក៏ត្រូវ​ជនសង្ស័យ​ចាប់រំលោភ សារជាថ្មី ។

​មុនពេល​ចាប់រំលោភ​ជនសង្ស័យ បាន​ហៅ​ក្មេងស្រី​រងគ្រោះ ឲ្យ​ឡើងទៅ​លើផ្ទះ​ហើយ​ធ្វើ​សកម្មភាព ទាំង​កំរោល​រំលោភ​តែម្ដង​។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ចាប់រំលោភ កូនស្រី​ចំនួន ៥​ដង​ប៉ុណ្ណោះ តែ​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា ឪពុកចុង​បាន​រំលោភ​នាង​ចំនួន ៧​ដង​មកហើយ ក្នុង​រយៈពេល​ជាង ២​ឆ្នាំកន្លងមក​នេ នៅ​រាល់ពេល​ម្ដាយ​របស់​នាង ចេញទៅ​ធ្វើការ​នៅ​រោងចក្រ ។

​រឿងនេះ​ត្រូវបាន​បែកធ្លាយ នៅ​ថ្ងៃ​រំលោភ​ចុងក្រោយ ដោយសារ​ឪពុកចុង​របស់​នាង ប្រើ​អំពើ​ព្រៃផ្សៃ​ធ្វើឱ្យ​នាង​ឈឺចាប់​ខ្លាំង រហូត​ទ្រាំ​មិនបាន​នាង​យំ​ខ្សិក​ខ្សួល ដឹង​ដល់​ម្ដាយមីង និង​ម្ដាយ បង្កើត​របស់​នាង ក៏​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ជនសង្ស័យ​តែម្ដង ។ ក្មេងស្រី​រងគ្រោះ បាន​បញ្ជាក់ថា នៅ​រាល់ពេល​ឪពុក​នាង រំលោភ​នាង​ម្ដងៗ គេ​តែងតែ​គំរាម​សម្លាប់ចោល ប្រសិនបើ​នាង​ទម្លាយ​រឿងនេះ ប្រាប់​ម្តាយ​ឬ​អ្នកជិតខាង​៕

Wat 26028


Source from: watphnom-news.com

No comments:

Post a Comment