ទៅឃ្វាលគោនាំគ្នារើសគ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ ដំលេងផ្ទុះស្លាប់ ៣នាក់

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់កាំភ្លើងត្បាល់ប្រភេទ ៦០ មីលីម៉ែត្រ មួយគ្រាប់បានផ្ទុះ បណ្តាលឲ្យកុមារប្រុសស្រី ៣ នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលពួកគេទៅឃ្វាលគោ ប្រទះឃើញគ្រាប់នោះ ហើយបាននាំគ្នាយកទៅដំលេង កាលពីវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ នៅចំណុចត្រពាំងត្រដោក ភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង។
លោក ប៉ាល់ ជឿន អធិការនគរបាល ស្រុកកំពង់លែង បានឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់រួមមាន១. ឈ្មោះ បឿន ចាន់ដេន ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិពាមទន្លា ឃុំ កំពង់ហៅ ស្រុកកំពង់លែង ២. ឈ្មោះ នុត ធីតា ភេទស្រី អាយុ ១២ឆ្នាំ និង៣-ឈ្មោះ នុតវណ្ណា ភេទប្រុស អាយុ៨ឆ្នាំ ទាំង ២នាក់ជាបងប្អូនបង្កើត រស់នៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង។
មុនពេលកើតហេតុពួកគេ បានទៅឃ្វាលគោ ក៏រើសបានគ្រាប់ កាំភ្លើងត្បាល់ ៦០មីល្លីម៉ែត្រ មួយគ្រាប់ យកទៅដំលេង បណ្តាលឲ្យផ្ទុះ ស្លាប់ ២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលដឹកទៅដល់ មន្ទីរពេទ្យស្រុកកំពង់លែង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបានរុករកឃើញគ្រាប់បេ ៤០ ចំនួន ២គ្រាប់ គ្រាប់ត្បាល់៨០ មីល្លីម៉ែត្រ ១គ្រាប់ រាយការណ៍ទៅមជ្ឈមណ្ឌលស៊ីម៉ាក់ ឲ្យមកទទួលយក ទៅកម្ទេចចោល៕
Source from: watphnom-news.com
No comments:
Post a Comment