លោក គោ ស៊ុំ​​សា​រឿ​ត ឡើង​​ធ្វើ​ជា​​អ​ភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្ថាន​ភាព​​​​​ចម្រូង​ចម្រា​ស់ និង​​គ្មាន​​​ស​មត្ថ​ភាព​​ដោះ​ស្រាយ ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​

លោក គោ ស៊ុំ​​សា​រឿ​ត ឡើង​​ធ្វើ​ជា​​អ​ភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្ថាន​ភាព​​​​​ចម្រូង​ចម្រា​ស់ និង​​គ្មាន​​​ស​មត្ថ​ភាព​​ដោះ​ស្រាយ ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​

​ខេត្តបន្ទាយមានជ័យ៖ប្រ​ធាន​​គ​ណៈ​​អ​ភិ​បាលខេត្ត​បន្ទា​យ​មាន​ជ័យត្រូវ​បាន​​ផ្លាស់​ប្តូរញឹក​ញាប់​​ជាង​គេបើ​​ប្រៀប​ធៀប​​ជា​មួយប​ណ្តា​​ខេត្ត​ក្រុង

​ខេត្តបន្ទាយមានជ័យ ៖ ប្រ​ធាន​​គ​ណៈ​​អ​ភិ​បាល ខេត្ត​បន្ទា​យ​មាន​ជ័យ ត្រូវ​បាន​​ផ្លាស់​ប្តូរ ញឹក​ញាប់​​ជាង​គេ បើ​​ប្រៀប​ធៀប​​ជា​មួយ ប​ណ្តា​​ខេត្ត​ក្រុង នៅ​​ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា ហើយ​​ទឹក​ដី​​ទល់​ដែន​​មួយ​​នេះ មិន​​ត្រឹម​​តែ​មាន​​បញ្ហា​​ក្តៅ​គ​គុក ពាក់​ព័ន្ធ​​រឿងអាស្រូវ ពុករលួយ​នោះទេ សូម្បីតែ​បញ្ហាដីធ្លី​ក៏មាន ភាព​រំជើបរំជួល មិនធម្មតា​ដែរ​។ ហើយ​ចុងក្រោយ​លោក គោ ស៊ុំ​សារឿ​ត ដែល​ធ្លាប់មាន ស្នាម​ពុករលួយ​អំឡុងពេល ធ្វើជា​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប ត្រូវបានតែងតាំង ជា​អភិបាល ខេត្តបន្ទាយមានជ័យ ក៏​បញ្ហា​រកាំរកូស នៅតែ​កើតមាន ដោយ​មន្ត្រី​ខ្លះ​មិន​ពេញចិត្ត ចំពោះ​របៀបរបប​ការងារ របស់លោក គោ ស៊ុំ​សារឿ​ត ទេ ហើយ​បញ្ហា​ជាច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ​ឡើងទៅ ធ្វើបាតុកម្ម​តវ៉ា​នៅមុខ​សាលាខេត្ត ជារឿយៗ ក៏​លោក គោ ស៊ុំ​សារឿ​ត ក៏​គ្មាន​សមត្ថភាព​ដោះស្រាយ​ដែរ​។​

មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​ជួរ​ថ្នាក់ដឹកនាំ សាលាខេត្ត​បន្ទាយមានជ័យ មិនសូវ​ចុះសម្រុង​ជាមួយគ្នា​ទេ តាំងពី​មានការ​ផ្លាស់ប្តូរ​តំណែង លោក អ៊ុង អឿន មកម្ល៉េះ ពោលគឺ​ក្រោយពេល​តែងតាំង​លោក ទ្រី ណារិន ឲ្យ​ឡើង​ធ្វើជា អភិបាលខេត្ត​បន្ទាយមានជ័យ ធ្វើ​ឲ្យ​ថ្នាក់​អភិបាលរង​ខេត្ត ជាច្រើន​មិន​សប្បាយ​ចិត្ត ព្រោះ​លោក ទ្រី ណារិន មាន​វ័យក្មេង បទពិសោធន៍​ការងារ និង​លុយកាក់ ក៏​តិចជាង​ពួកគេ ហើយ​ក្រោយពេល​លោក ទ្រី ណារិន បានទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ថ្នាក់​អភិបាលរង មួយចំនួន​បាន​រត់ការ ខ្វែងខ្វាត់​ដើម្បី​ឡើង ធ្វើជា​អភិបាល ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​មិន​សម​តាម​បំណង ក៏​កើតចេញ​ជា​រូបភាព ផ្តល់​មតិយោបល់​ឲ្យ​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​រៀបចំ ជ្រើសតាំង​អភិបាលខេត្ត ចេញពី​ជួរ​អភិបាលរង ឬ​មន្ត្រី​ក្នុង​សាលាខេត្ត ដែលមាន​អតីតភាព​ការ​ងារ​​យូរ​ឆ្នាំ ស្គាល់​កន្លុកកន្លៀត​ភូមិសាស្ត្រ និង​យល់ដឹង​ពី​ការងារ​ក្នុង​ខេត្ត ឲ្យ​ឡើង​ធ្វើជា​អភិបាលខេត្ត មិន​ចង់បាន​មន្ត្រី មកពី​ខាងក្រៅ​នោះទេ​។​

​តាមរយៈ​រូបភាព​នេះ គេ​អាច​វាយតម្លៃ​បាន​ថា តាំងពី​ពេល​បែកធ្លាយ​ព័ត៌មាន នៃ​ការតែងតាំង លោក គោ ស៊ុំ​សារឿ​ត ឲ្យ​ឡើងមក​ធ្វើជា អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ គឺ​ថ្នាក់​អភិបាលរង​ជាច្រើន មិន​ពេញចិត្ត​រួចទៅហើយ ក៏​ព្រោះតែ​លោក គោ ស៊ុំ​សារឿ​ត មិនមែនជា​មន្ត្រី ធ្លាប់​បម្រើ​ការងារ​ក្នុង​ខេត្ត​នេះ ត្រូវ​ចំណាយ​ពេលវេលា រៀនសូត្រ​ច្រើន​ពី របៀបរបប​ដឹកនាំ ក៏ដូចជា​ការស្វែងរក​ដំណោះស្រាយ លើ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន ក្នុង​ខេត្តបន្ទាយមានជ័យ ជា​តំបន់​ភូមិសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ​។ យ៉ាងណាក៏ដោយ ក្នុង​ថ្ងៃ​រៀបចំ​ពិធី ប្រកាស​តែងតាំង មុខតំណែង​លោក គោ ស៊ុំ​សារឿ​ត ជា​អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រី​ខ្លះ​សប្បាយ តែ​សម្បក​ក្រៅ​ទេ គឺ​ក្នុង​ចិត្ត​របស់​ពួកគេ​រងកម្ម ឈឺចាប់​ខ្លាំងណាស់ ដោយសារតែ​ខ្លួន ធ្វើជា​អភិបាលរង ច្រើន​ឆ្នាំ​អត់​បាន​ឡើង​ធ្វើជា​អភិបាលខេត្ត បែរជា​លោក គោ ស៊ុំ​សារឿ​ត មាន​ឆ្អឹង​អណ្តែត មក​ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ ប្រកបដោយ​ភាព​អំណួត បើ​និយាយ​ពី​អំណាច និង​លុយកាក់ មិនដឹង​ជា​លោក គោ ស៊ុំ​សារឿ​ត យកទៅ​ធ្វើ​អ្វី​អស់​ទេ​។​

​មន្ត្រី​ខ្លះ​ធ្លាប់បាន​រំលឹក ពី​អតីតភាព​ការងារ របស់លោក គោ ស៊ុំ​សារឿ​ត ដែល​ក្នុងនាម​ជា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប មាន​ពាក់ព័ន្ធ ជាមួយ​រឿងអាស្រូវ ពុករលួយ នៃ​ការលក់​សំបុត្រ ឲ្យ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូល​ទស្សនា​ប្រាសាទ​អង្គរ រហូត​ត្រូវបាន​ថ្នាក់លើ ដក​មក​បញ្ឈរជើង​នៅ​ក្រសួងទេសចរណ៍ ប៉ុន្តែ​លោក គោ ស៊ុំ​សារឿ​ត បាន​ស្វែងរក​ខ្សែ​ទុយោ និង​ចំណាយ​សព្វបែបយ៉ាង ដើម្បី​រក្សា​អំណាច និង​ឥទ្ធិពល​របស់គាត់ រហូត​អាច​ជ្រែ​ទៅធ្វើ ជា​អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ  ក្នុងស្ថានភាព ដ៏​ចម្រូងចម្រាស​។ បញ្ហា​ចាប់ផ្តើម​កើតមាន នៅពេលដែល​លោក គោ ស៊ុំ​សារឿ​ត បើក​កិច្ចប្រជុំ​ម្តងៗ មន្ត្រី​មួយចំនួន​ដែលមាន ខ្នងបង្អែក​គ្រាក់ៗ ហាក់ដូចជា​មិនសូវ​ស្តាប់ មតិយោបល់​ឬ​ការណែនាំ របស់លោក គោ ស៊ុំ​សារឿ​ត ក្នុងនាម​ជា អភិបាលខេត្ត​នោះទេ ឈានដល់​ការបណ្តេញ មន្ត្រី​ម្នាក់​ចេញពី​អង្គប្រជុំ​។​

​សម្រាប់​ករណីនេះ មន្ត្រី​មួយចំនួន​បាន​លើក ជា​យោបល់​ថា លោក គោ ស៊ុំ​សារឿ​ត គួរតែ​កោះហៅ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស ទៅ​អប់រំ​ទូន្មាន​ស្ងាត់ៗ ដែល​យ៉ាង​ហោច​ណាស់ បង្ហាញ​ពី​របៀប​នៃ​ការដឹកនាំ ប្រកបដោយ​សីលធម៌​។ មាន​បញ្ហា​ជាច្រើន​ទៀត ដែល​បង្ហាញ​ឲ្យ​ឃើញ ពី​ភាព​អសកម្ម​របស់ លោក គោ ស៊ុំ​សារឿ​ត ដែល​ត្រូវ​ចំណាយពេល យ៉ាងហោចណាស់ ១​ឆ្នាំ ដើម្បី​សិក្សា​រឿងរ៉ាវ​ផ្សេងៗ ដែល​កើតមាន ក្នុង​ខេត្តបន្ទាយមានជ័យ ជាក់ស្តែង​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី នៅ​ក្រុង​ប៉ោយប៉ែត បាននាំគ្នា​តវ៉ា​ទាមទារ​ឲ្យ សាលាខេត្ត​បន្ទាយមានជ័យ ជួយ​ដោះស្រាយ​ប៉ុន្មាន​លើក​រួចមកហើយ រហូតមកដល់​ពេលនេះ មិនទាន់​ឃើញ​សាច់​ការ​អ្វី​ទាំងអស់ ហើយ​ការដឹកនាំ​ដែលមាន​ភាពចម្រូងចម្រាស ជាមួយ​មន្ត្រី​ថ្នាក់ក្រោម ដែលមាន​ខ្នងបង្អែក គ្រាក់ៗ​ផងដែរ​នោះ ធ្វើ​ឲ្យ​លោក គោ ស៊ុំ​សារឿ​ត ខ្វល់ខ្វាយ ហើយ​ការងារ​គ្រប់បែបយ៉ាង ក៏​មិនសូវមាន​ប្រសិទ្ធភាព​ផងដែរ​៕

Wat Sareut Wat Sareut23


Source from: watphnom-news.com

No comments:

Post a Comment