លោក នុត លី​​ឆូ​យ នៅ​តែ​​ប្រើ​​ជំ​នាញ​​ឃុប​ឃិត​​ឲ្យ​​ឈ្មួញ​​ធំ​ៗ នាំ​ចូល​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់ តាម​​ច្រក​​ផែ កែវ​ផុ​ស ផ្គើន​​ការ​​រឹត​បន្តឹង​​របស់​​ថ្នាក់​លើ​

លោក នុត លី​​ឆូ​យ នៅ​តែ​​ប្រើ​​ជំ​នាញ​​ឃុប​ឃិត​​ឲ្យ​​ឈ្មួញ​​ធំ​ៗ នាំ​ចូល​​ទំ​និញ​​បង់​ពន្ធ​​មិន​​គ្រប់ តាម​​ច្រក​​ផែ កែវ​ផុ​ស ផ្គើន​​ការ​​រឹត​បន្តឹង​​របស់​​ថ្នាក់​លើ​

​ខេត្ត​ព្រះសីហនុ៖អំឡុង​ពេល​​មាន​ការ​​រឹត​បន្តឹងលើ​​ការ​ប្រ​មូល​​ពន្ធនាំ​​ឲ្យ​​ច្រក​ព្រំ​ដែនមួយ​ចំ​នួន​​ស្ងប់​ស្ងាត់មិន​សូវ​​មាន​ការ​​នាំ​ចូល​​ទំ​និញយ៉ាង​​អ​នា​ធិប​តេយ្យ

ខេត្ត​ព្រះសីហនុ ៖ អំឡុង​ពេល​​មាន​ការ​​រឹត​បន្តឹង លើ​​ការ​ប្រ​មូល​​ពន្ធ នាំ​​ឲ្យ​​ច្រក​ព្រំ​ដែន មួយ​ចំ​នួន​​ស្ងប់​ស្ងាត់ មិន​សូវ​​មាន​ការ​​នាំ​ចូល​​ទំ​និញ យ៉ាង​​អ​នា​ធិប​តេយ្យ ដូច​ពេល​មុនៗ​​នោះ​ទេ ប៉ុន្តែ​​សម្រាប់​​ច្រក​​ផែ​​កែវ​ផុស ដែល​មាន​​លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ដដែល មិនបាន​ធ្លាក់ចុះ​បរិមាណ នាំចូល​ទំនិញ​នោះទេ ហើយ​របៀបរបប​ការងារ ដែល​អនុវត្តន៍​នៅ​ទីនោះ ធ្វើ​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍន៍​មុខតំណែង គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​

​កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និ​ចនៃ​ការ ប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។ ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។​

​មានការ​កត់សម្គាល់ថា បរិមាណ​នៃ​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះជា​មានការ​រឹតបន្តឹង ព្រោះ​លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​
 
​ជំនាញ​គយ​មាន​បច្ចេកទេស ក្នុង​ការលួចបន្លំ​ពន្ធ ដូចដែល​លោក ប៉ែន ស៊ីម៉ន បានចេញ​បទបញ្ជា​ក្រើនរំលឹក ឲ្យ​ជំនាញ​គយ​ទាំងអស់ ធ្វើការ​ប្រមូល​ពន្ធ ប្រកប​ដោយ​ស្មារតី ទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និង​គ្មាន​ការយោគយល់ ចំពោះ​បក្ខពួក​មិត្តភក្តិ​របស់ខ្លួន ប៉ុន្តែ​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាង​ណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។ គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការ​ហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។​

​សូម​រំលឹកថា​លោក នុត លី​ឆូ​យ ត្រូវបានតែងតាំង ជា​ប្រធានស្តីទី នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ផែ កែវផុស តាមរយៈ​លិខិត​បង្គាប់ការ របស់​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ លេខ​៣៦១ ចុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៣ ដែល​រហូតមក​ដល់ពេលនេះ លោក នុត លី​ឆូ​យ មានអំណាច​ពេញដៃ ក្នុងការ​ឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​​នាំចូល​ទំនិញ បង់ពន្ធ​ប្រមាណ ៥០​ភាគរយ​ប៉ុណ្ណោះ មិន​អនុវត្តន៍​តាម​សេចក្តី​ក្រើនរំលឹក របស់លោក ប៉ែន ស៊ីម៉ន នោះទេ នាំ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស នៅ​ទ្រឹង​ដដែល បើទោះបីជា​សកម្មភាព នាំចូល​ទំនិញ​នៅតែ​កើតមាន យ៉ាង​គគ្រឹកគគ្រេង មាន​ឈ្មួញ​មុខ​ដដែលៗ​យ៉ាងណាក៏ដោយ​។ រឿង​បែបនេះ កើតឡើង​ដោយសារតែ មានការ​សម្របសម្រួល​បិទ​ភ្នែក ពី​លោក នុត លី​ឆូ​យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ជីវភាព​របស់លោក នុត លី​ឆូ​យ មានការ​ផ្លាស់ប្តូរ យ៉ាង​ឆាប់រហ័ស​៕

Wat keo phos23 Wat Keo phos


Source from: watphnom-news.com

No comments:

Post a Comment