បុរស​ស្ត្រី ២​នាក់​ប្តី​ប្រពន្ធ នាំគ្នា​រកស៊ី​ចែកចាយ​គ្រឿងញៀន ដើម្បី​បាន​បាន​កម្រៃ​ចិញ្ចឹមជីវិត​

បុរស​ស្ត្រី ២​នាក់​ប្តី​ប្រពន្ធ នាំគ្នា​រកស៊ី​ចែកចាយ​គ្រឿងញៀន ដើម្បី​បាន​បាន​កម្រៃ​ចិញ្ចឹមជីវិត​

​ខេត្តបាត់ដំបង៖ក​ម្លាំង​​នគរ​បាលស្រុក​​សំ​ពៅ​​លូនបាន​​ឃាត់​ខ្លួន​​បុ​រស​​ស្ត្រី២​​នាក់​​ប្តី​​ប្រ​ព​ន្ធកាល​ពី​វេលា​​ម៉ោង

​ខេត្តបាត់ដំបង ៖ ក​ម្លាំង​​នគរ​បាល ស្រុក​​សំ​ពៅ​​លូន បាន​​ឃាត់​ខ្លួន​​បុ​រស​​ស្ត្រី ២​​នាក់​ ​ប្តី​​ប្រ​ព​ន្ធ កាល​ពី​វេលា​​ម៉ោង ១​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៧ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ នៅ​តាម​ដង​ផ្លូវ​​អ​ភិវ​ឌ្ឍន៍ ត្រង់​ចំ​ណុច​​ភូ​មិ​​ចំ​បក់ ឃុំ​​ជ្រៃ​​សី​មា ស្រុក​​សំ​ពៅ​​លូន ខេត្ត​បាត់​ដំបង ខណៈដែល​ពួកគេ កំពុង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ដោយ​ថ្នាំញៀន ៩​គ្រាប់ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

លោក ឈិ​ត សេង អធិការរង​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន  ក៏​ដាក់​កម្លាំង​សម្ងាត់​ទំនាក់ទំនង​ទិញ ក្រោយ​មក​មាន​ជនសង្ស័យ ២​នាក់ បាន​ទូរស័ព្ទ​ណាត់​លក់​ថ្នាំញៀន ហើយ​រូបលោក​ដាក់​ក​ម្លាំ​ងា​ឃ្លាំមើល រហូត​មុខសញ្ញា​ចេញមក ក៏​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​រួមមាន​ឈ្មោះ បូរ ចិត្រ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​ជា​ប្តី និង​ឈ្មោះ ធី នី អាយុ ២៤​ឆ្នាំ ជា​ប្រពន្ធ​រស់នៅ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ដោយ​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា​ចំនួន ៩​គ្រាប់​។​

​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំ​នេះ ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ យកមក​លក់​បន្ត គ្រាន់​បាន​កម្រៃ​ចិញ្ចឹមជីវិត ហើយ​ពួកគេ​ធ្លាប់ប្រើ​ប្រាស់ និង​លួច​លក់​ចំនួន ៣​ឆ្នាំ​មកហើយ​។ លោក ឈិ​ត សេង អធិការរង​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា​ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ និង​ថ្នាំញៀន ៩​គ្រាប់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ពីបទ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ បញ្ជូនទៅ​ស្នងការដ្ឋាន នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕ ដោយ សុខ​ជា​

Wat 280211


Source from: watphnom-news.com

No comments:

Post a Comment