កម្មករ​អូស​រទេះ​ត្រូវ​អ្នកញៀន​ថ្នាំ ចងដៃ​ចងជើង​សម្លាប់ និង​ដុតចោលយ៉ាង​ឃោរ​ឃៅ

កម្មករ​អូស​រទេះ​ត្រូវ​អ្នកញៀន​ថ្នាំ ចងដៃ​ចងជើង​សម្លាប់ និង​ដុតចោលយ៉ាង​ឃោរ​ឃៅ

​រាជធានី​ភ្នំពេញ៖សាក​សព​​យុវ​ជន​​ម្នាក់ដែល​មាន​​ស្នាម​​ឆេះ​​រលេះ​រលួយជា​​កម្ម​ករ​​អូស​​រទេះ​​តាម​​ផ្សារត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញ​​ស្លាប់ក្នុង​​ដី​ឡូត៍​​គ្មាន​​លេខ​​មួយ​ក​ន្លែងក្នុង​ស្ថាន​ភាព​​ចង​ដៃ​​ចង​ជើង

​រាជធានី​ភ្នំពេញ ៖ សាក​សព​​យុវ​ជន​​ម្នាក់ ដែល​មាន​​ស្នាម​​ឆេះ​​រលេះ​រលួយ ជា​​កម្ម​ករ​​អូស​​រទេះ​​តាម​​ផ្សារ ត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញ​​ស្លាប់ ក្នុង​​ដី​ឡូត៍​​គ្មាន​​លេខ​​មួយ​ក​ន្លែង ក្នុង​ស្ថាន​ភាព​​ចង​ដៃ​​ចង​ជើង សង្ស័យ​ថា ត្រូវ​​អ្នក​​ស្គាល់​គ្នា ល្បួង​​យក​ទៅ​​ដុត​​សម្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១២​និង​១០ នាទី​ថ្ងៃទី​កុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ដីឡូត៍​គ្មាន​លេខ ក្នុងភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នារី​ម្នាក់​ឈ្មោះ រាជ រិ​ទ្ធ ដែល​ធ្លាប់ជា​កម្មករ អូស​រទេះ​ដូចគ្នា បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ គៀន ង៉ោ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មានមុខ​របរ ជា​កម្មករ​អូស​រទេះ តាម​ផ្សារ ស្នាក់នៅ​ម្តុំ ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនដឹង​គេ​សម្លាប់ចោល តាំងពី​ពេលណា​នោះទេ ដោយមាន​ចងដៃ ចងជើង​ជាប់  រួចហើយ​យក​ធូប​ដុត​ឆេះ​ទួ​កៗ ហើយ​នៅក្បែរ​សាកសព​នោះ មានកំ​រាល​ដេក ខោអាវ​រាយប៉ាយ និង​កំប៉ុង​កាវ​ផងដែរ ។​

​នគរបាល​ដែល​ចុះទៅ​ដល់ កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​ភ្ញាក់ផ្អើល មាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​នោះ បាន​ដើរ​ឆ្លងកាត់ ក៏​ប្រទះឃើញ រួចហើយ​រាយ​ការណ៍ ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះទៅ​ពិនិត្យមើល​។ ភ្លាមៗ​នោះ​សមត្ថកិច្ច បាន​ចុះ​ទៅដល់ សង្កេតឃើញថា ជនរងគ្រោះ​ត្រូវបាន គេ​សម្លាប់​ដោយ​ចងដៃ និង​ចងជើង​ជាប់ រួចហើយ​យក​ធូប​ជាច្រើន គរ​ដុត​ឆេះ​ខ្លោច​ទួ​កៗ ហាក់បីដូចជា​ចង់​បំបិទដាន ហើយ​នៅក្បែរ​សាកសព មាន​កំណាត់​មួយ​ផ្ទាំង ក្រាល​ដូចជា​កំរាល​ដេក និង​ខោអាវ​រាយប៉ាយ រួមទាំង​មាន​កាវ មួយ​កំប៉ុង​ផងដែរ​។​

​ប្រជាពលរដ្ឋ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយ​ក្មេង​ពាល​មួយក្រុម ចងដៃ​ចងជើង​រួច ហើយ​សម្លាប់ ដោយ​យក​ធូប​មក​គរ​ពីលើ ដុត​ដើម្បី​បំបិទ​ភស្តុតាង ប៉ុ​ន្តែ​​ឆេះ​មិន​អស់ ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​បែបនេះ​។ ជនរងគ្រោះ អាចមាន​ទំនាស់ ពាក្យសំដី​ជាមួយ មិត្តភក្តិ​ណាមួយ ហើយ​តាមរយះ ការស្រាវជ្រាវ​យ៉ាង​ដិតដល់ សម​ត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​មួយក្រុម មក​សួរចម្លើយ​ទើប​ដឹងថា ជន​រង​រងគ្រោះ​ត្រូវបាន​សម្លាប់ ដោយសារ​មិន​ព្រម ឲ្យ​លុយ​ពួកគេ​ទិញ​កាវ​៕

Wat 010212 Wat 010213


Source from: watphnom-news.com

No comments:

Post a Comment