កញ្ញា​ ​ធី​ ​សុ​វណ្ណ​​ថា ព្រ​មាន​​ដឹក​នាំ​​ការ​ត​វ៉ា ប្រ​សិន​បើ​​ក្រ​សួង​ម​ហា​ផ្ទៃ មិន​​វែក​មុខ​​មន្ត្រី​​លិ​ខិត​ឆ្លង​ដែន ដែល​​ធ្វើ​​ឲ្យ​​លេច​​ធ្លាយ​​ឯក​សារ​​ផ្ទាល់​ខ្លួន​

កញ្ញា​ ​ធី​ ​សុ​វណ្ណ​​ថា ព្រ​មាន​​ដឹក​នាំ​​ការ​ត​វ៉ា ប្រ​សិន​បើ​​ក្រ​សួង​ម​ហា​ផ្ទៃ មិន​​វែក​មុខ​​មន្ត្រី​​លិ​ខិត​ឆ្លង​ដែន ដែល​​ធ្វើ​​ឲ្យ​​លេច​​ធ្លាយ​​ឯក​សារ​​ផ្ទាល់​ខ្លួន​

​រាជធានី​ភ្នំពេញ៖កញ្ញា​​ធី​​សុ​វណ្ណ​​ថា​​ស​កម្ម​ជន​​រិះ​គន់​​រដ្ឋា​ភិ​បាលឥត​​សំ​ចៃ​មាត់ដែល​​អះ​អាង​ថា​

​រាជធានី​ភ្នំពេញ ៖ កញ្ញា​ ​ធី​ ​សុ​វណ្ណ​​ថា​ ​ស​កម្ម​ជន​​រិះ​គន់​​រដ្ឋា​ភិ​បាល ឥត​​សំ​ចៃ​មាត់ ដែល​​អះ​អាង​ថា​ ​ពាក្យ​សុំ​​ធ្វើ​លិ​ខិត​​ឆ្លង​ដែន​​របស់​​នាង ត្រូវ​​មន្ត្រី​នគរ​បាល ក្នុង​នា​យក​ដ្ឋាន លិខិតឆ្លង​ដែន​ធ្វើ​​ឲ្យ​​​លេច​​ធ្លាយ​ ​បាន​​ព្រ​មាន​​ដឹក​នាំ​​ការ​តវ៉ា នៅ​ខាង​មុខ​​ក្រសួងមហាផ្ទៃ និង​ភូមិគ្រឹះ​របស់​សម្តេច ហ៊ុន​ ​សែន​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រសិនបើ​អាជ្ញាធរ មិន​ព្រម​ដោះស្រាយ រក​យុត្តិធម៌​ឲ្យ​នាង​ទេនោះ​។​

កញ្ញា​ ​ធី​ ​សុវណ្ណ​ថា​ ​អាយុ ១៩​ឆ្នាំ​ ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយមាន​អ្នកគាំទ្រ​ជាង​១៨៨.០០០ នាក់​ ​កំពុងតែ​ទាមទារ​ឲ្យ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​បទបញ្ជា​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ស្វែងរក​ជន​ដែល​ធ្វើ​ឲ្យ លេច​ធ្លាយ​ឯកសារ​ស្នើសុំ លិខិតឆ្លងដែន​ ​ហើយ​ចាត់វិធានការ​ ដើម្បី​ការពារ​សុវត្ថិភាព របស់​នាង​និង​គ្រួសារ ​បន្ទាប់​ពី​ជីវិត​របស់​នាង​ត្រូវ គេ​គំរាមកំហែង​។ នាង​បាន​និយាយថា​ “ ​កាលពី​ថ្ងៃ​ពុធ​ ​ខ្ញុំ​បាន​ប្តឹងទៅ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ ​ដើម្បី​ស្វែងរក​ជន ដែល​ធ្វើ​ឲ្យ​ពាក្យសុំ​ធ្វើលិខិត​ឆ្លងដែន របស់ខ្ញុំ​លេច​ធ្លាយ​”​។​

​ប្រសិនបើ​ក្រសួងមហាផ្ទៃ មិន​ចាត់វិធានការ​ទេ​ ​កញ្ញា​ ​ធី​ ​សុវណ្ណ​ថា​ បាន​បញ្ជាក់ថា​ ​នាង​នឹងដាក់​ពាក្យ​ប្តឹង ជា​ផ្លូវការ​ទៅកាន់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​ ​ហើយ​ប្រសិន​បើ ការប្តឹង​នេះ​នៅតែ​មិនបានការ​ ​នាង​នឹងដាក់​ញត្តិ ទៅ​ស្ថានទូត​នានា​ ​និង​អង្គការ​សង្គម​ស៊ីវិល នៅ​បួន​ថ្ងៃក្រោយ​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ ​គ្មាន​គេ​មក​រុក​គួ​ន​នាង​។​ ​ប្រសិនបើ​វិធី​ចុងក្រោយ​នេះ​ ​នៅតែ​មិនបានការ​ទៀត​ ​នាង​នឹងធ្វើ​ការតវ៉ា នៅខាងមុខ ក្រសួងមហាផ្ទៃ នៅ​បួន​ថ្ងៃក្រោយ​ ​ហើយ​បួន​ថ្ងៃ​បន្ទាប់មកទៀត​ ​នាង​នឹងធ្វើ​ការតវ៉ា​នៅ​ភូមិគ្រឹះ របស់​សម្តេច ហ៊ុន​ ​សែន​ ​ក្បែរ​វិមានឯករាជ្យ​។

​ក្រុមមន្ត្រី​បានដាក់​ការសង្ស័យថា ​ពាក្យសុំ​ធ្វើលិខិត​ឆ្លងដែន ដែល​លេច​ធ្លាយ​នេះ​ ​ប្រហែលជា​ចេញមក​ពី មន្ត្រី​ក្រសួងមហាផ្ទៃ​។ កញ្ញា​ ​ធី សុវណ្ណ​ថា​ ​ក៏បាន​សន្និ​ដ្ឋាន​ថា​ “ ​មានតែ​មន្ត្រី​លិខិតឆ្លងដែន​ប៉ុណ្ណោះ​ ​ដែល​កាន់កាប់ ឯកសារ​នេះ​ ​ហេតុ​ដូច្នេះហើយ វា​បង្ហាញថា​ ​ជន​ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ ឯកសារ​នេះ​ ​ប្រាកដជា​ចេញមក​ពី នាយកដ្ឋាន​លិខិតឆ្លងដែន​ ​ដែល​ស្ថិតក្រោម​ក្រសួងមហាផ្ទៃ​”​។ ពាក្យសុំ​ធ្វើលិខិត​ឆ្លងដែន របស់​កញ្ញា​ ​ធី សុវណ្ណ​ថា​ ​ដែល​លេច​ធ្លាយ​នោះ ចុះ​កាលបរិច្ឆេទ នៅ​ថ្ងៃទី​៦​ខែ មករា​ ​គឺ​ត្រូវបាន​ចុះហត្ថលេខា ដោយ​វរសេនីយ៍ត្រី​ ​កៅ​ ​កុល​វុ​ទ្ធ​ ​និង អនុសេនីយ៍ត្រី​ ​ថា​ន​ ​កន្ធុល​។​

​លោក​ ​អំ​ ​សំអាត​ ​អ្នកគ្រប់គ្រង​បច្ចេកទេស នៅ​អង្គការសិទ្ធិមនុស្ស​ ​លីកាដូ​ ​បាន​លើកឡើងថា​ ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ ​ដែល​ធានាថា​ ​ឯកសារ​របស់ បុគ្គល​ឯកជន មិនត្រូវ​បង្ហាញ​ជា​សាធារណៈ​នោះ ហើយ​វា​ជា​រឿង​មួយ មាន​សារៈសំខាន់​ណាស់​ ​ដែល​ត្រូវធ្វើ​ការស៊ើបអង្កេត ឲ្យ​បាន​ហ្មត់ចត់​ ​ដើម្បី​ស្វែងរក​ជន​ ​ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​​ឯកសារ​នេះ​ ​ព្រោះ​វា​អាចធ្វើ​ឲ្យ​កញ្ញា​ ​ធី សុវណ្ណ​ថា​ ​ជួប​ហានិភ័យ ខ្ពស់​នៃ​ការវាយប្រហារ​ ​បន្ទាប់ពី​អាសយដ្ឋាន​ ​និង​សាច់ញាតិ​របស់​នាង ត្រូវបាន​បង្ហាញ ជា​សា​ធារណៈ​៕

Wat 010222


Source from: watphnom-news.com

No comments:

Post a Comment