តឺ​នុយ​សិស្សសាលា បង្ហោះ​ម៉ូតូ​ជ្រុល​ទៅបុក​ហាង​លក់​បាយ រត់​ចែក​ជើង​គ្នា​ទាំង​ព្រឹក​

តឺ​នុយ​សិស្សសាលា បង្ហោះ​ម៉ូតូ​ជ្រុល​ទៅបុក​ហាង​លក់​បាយ រត់​ចែក​ជើង​គ្នា​ទាំង​ព្រឹក​

​ខេត្តសៀមរាប៖ក្មេង​ស្ទាវ​​ម្នាក់​​ស្លៀក​ពាក់ឯក​ស​ណ្ឋាន​​សិស្ស​សា​លាបាន​​ប​ង្ហោះ​​ម៉ូ​តូ​​ជ្រុលទៅ​បុក​​ក្មេង​ប្រុស​​ម្នាក់ដែល​​កំ​ពុង​​ហូប​បាយនិង​​អ្នក​លក់​​បាយ​​ទាំង​កំ​រោល

​ខេត្តសៀមរាប ៖ ក្មេង​ស្ទាវ​​ម្នាក់​​ស្លៀក​ពាក់ ឯក​ស​ណ្ឋាន​​សិស្ស​សា​លា បាន​​ប​ង្ហោះ​​ម៉ូ​តូ​​ជ្រុល ទៅ​បុក​​ក្មេង​ប្រុស​​ម្នាក់ ដែល​​កំ​ពុង​​ហូប​បាយ និង​​អ្នក​លក់​​បាយ​​ទាំង​កំ​រោល ប​ណ្តាល​​ឲ្យ​​ម​នុស្ស​ម្នា ភ័យ​​លស់​​ព្រ​លឹង​​រត់​​ចែក​​ជើង​​គ្នា កាល​ពី​​វេ​លា​​ម៉ោង១១​និង​០០ នាទី ព្រឹក​ថ្ងៃទី​២៧ ខែ កុម្ភៈ ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ ស្ដុ​បកោះ​កេរ្ដិ៍ កែង​និង​ផ្លូវលោក អាចារ្យ​ស្វា បត់​ចូល សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ សាខា​ខេត្តសៀមរាប ចំ​ពីមុខ​ហាង​ម៉ាស្សា មូល​មិត្ត និង​ជាទី​កន្លែង​លក់ អាហារ​មួយកន្លែង ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​សាក្សី​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដែល​ក្មេងស្ទាវ បង្ហោះ​ម៉ូតូ​ហើយ​ភ្លាត់ស្នៀត ទៅបុក​មនុស្ស​ដែល​កំពុង​ទទួលទាន​អាហារ បណ្តាល​ឲ្យ​បែក​ថូផ្កា រលំ​តុ រលំ​ឆត្រ បែក​ចាន និង​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ប៉ះ​ជើង​ជាប់​នៅ​នឹង​តុ​ទើប​ទៅមុខ​លែងរួច ហើយ​ក្មេងប្រុស​ម្នាក់ ដែល​កំពុង​ទទួលទាន​អាហារ បាន​រង​របួល​ស្រាល ត្រង់​កជើង​និង​កែងដៃ ។ ភ្លាមៗ​នោះ​ជនបង្ក​បាន​ទូរស័ព្ទ ហៅ​ម្ដាយ​ឪពុក មកជួយ​សម្រួល និង​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ  ម្ចាស់​ហាង​អាហារ និង​ហាង​ម៉ាស្សា​នោះ ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​វែងឆ្ងាយ​។​

​គ្មាន​នរណាម្នាក់​ស្គាល់​អត្តសញ្ញាណ របស់​ជនបង្ក​នោះទេ ហើយក៏​មិនដឹងថា កូនចៅ​របស់​អ្នកណា និង​រៀន​នៅ​សាលា​ណា​ដែរ គ្រាន់តែ​ដឹងថា ជនបង្ក​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1G-8127 ។ ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប បាន​រិះគន់​សមត្ថកិច្ច ដែល​មិនសូវ​បង្ក្រាប ក្រុម​បង្ហោះ​ម៉ូតូ ដូចជា​នៅ​ចុង​ផ្លូវ ៦០​ម៉ែត្រ តំបន់​អង្គរ​-​ឃ្យុ​ង​យូ នាំ​ឲ្យ​ក្មេងស្ទាវ​ទាំងនោះ បង្ក​ភាពអនាធិបតេយ្យ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​៕

Wat 2702


Source from: watphnom-news.com

No comments:

Post a Comment