ដើរ​បាត់​ពី​ផ្ទះមួយ​យប់ ប្រទះឃើញ​ចងក​ស្លាប់​នៅក្រោម​ស្ពាន មិនដឹង​ជាមាន​ទុក្ខ​អ្វី​

ដើរ​បាត់​ពី​ផ្ទះមួយ​យប់ ប្រទះឃើញ​ចងក​ស្លាប់​នៅក្រោម​ស្ពាន មិនដឹង​ជាមាន​ទុក្ខ​អ្វី​

​រាជធានី​ភ្នំពេញ៖មនុស្ស​​វិកល​ចរិត​​ម្នាក់បាន​​ចង​ក​​ស​ម្លាប់​ខ្លួននៅ​ក្រោម​​ស្ពានក្រោយ​ពេល​ដើរ​​ចេញ​ពី​ផ្ទះបាត់​​តាំង​ពី​​ព្រ​លប់​​ថ្ងៃ​ទី​​២៧ខែ​មី​នា

រាជធានី​ភ្នំពេញ ៖ មនុស្ស​​វិកល​ចរិត​​ម្នាក់ បាន​​ចង​ក​​ស​ម្លាប់​ខ្លួន នៅ​ក្រោម​​ស្ពាន ក្រោយ​ពេល​ដើរ​​ចេញ​ពី​ផ្ទះ បាត់​​តាំង​ពី​​ព្រ​លប់​​ថ្ងៃ​ទី​​២៧ ខែ​មី​នា ឆ្នាំ​​២០​១៤ លុះ​​ព្រឹក​ឡើង​​ថ្ងៃ​ទី​​២៨ ខែ​មី​នា ទើប​​ប្រ​ជា​ពល​រដ្ឋ​​ប្រទះ​​ឃើញ ចង​ក​​នៅ​ក្រោម​​ស្ពានក្នុងភូមិ​ជ័យជំនះ សង្កាត់​ឳ​ឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរ​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក ប្រាកដ​មែន និង​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជនរងគ្រោះ​មានឈ្មោះ ធី​ម ថា អាយុ ៣១​ឆ្នាំ ស្នាក់​នៅផ្ទះ ក្នុងភូមិ​កើតហេតុ​ខាងលើ ។ សាច់ញាតិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ តាំងពី​ម៉ោង​ប្រមាណ​ជា ៦​ល្ងាច មកម្ល៉េះ តែ​ពួកគាត់​ខិតខំ ដើរ​ស្វែងរក​ជនរងគ្រោះ​ដែរ តែ​រក​មិនឃើញ​។ លុះ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ ស្រាប់​តែមាន​បុរស​ម្នាក់ ជា​អ្នកភូមិ​បាន​ដើរ​បោច​វ័រ ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ  ចងក​ស្លាប់​នៅក្រោម​ស្ពាន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែម្តង​៕

Wat 280312


Source from: watphnom-news.com

No comments:

Post a Comment