លោក អ៊ឹម សុ​វ​ណ្ណា ហៅ​​រ៉ូ ប្រឹង​​ប្រ​មូល​​លុយ​ពី​​ការ​ហូរ​ចូល​​ទំ​និ​ញ​​បង់​ពន្ធ​​មិន​​គ្រប់ យក​ទៅ​ចែក​​​កូន​​ចៅ​​ជំ​និត​ៗ ២-​៣ នាក់ កុំ​​ឲ្យ​​បែក​​រឿង​​ពុក​រលួ​យ​

លោក អ៊ឹម សុ​វ​ណ្ណា ហៅ​​រ៉ូ ប្រឹង​​ប្រ​មូល​​លុយ​ពី​​ការ​ហូរ​ចូល​​ទំ​និ​ញ​​បង់​ពន្ធ​​មិន​​គ្រប់ យក​ទៅ​ចែក​​​កូន​​ចៅ​​ជំ​និត​ៗ ២-​៣ នាក់ កុំ​​ឲ្យ​​បែក​​រឿង​​ពុក​រលួ​យ​

​ខេត្តកណ្តាល៖ចាប់​តាំង​ពី​​ពេល​ដែលអគ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករបាន​ចេញ​​សេ​ច​ក្តី​ណែ​នាំឲ្យ​​ជំ​នាញ​​គយ​​គ្រប់​​ជាន់​ថ្នាក់គ្រប់​​ច្រកយក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ

​ខេត្តកណ្តាល ៖ ចាប់​តាំង​ពី​​ពេល​ដែល អគ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករ បាន​ចេញ​​សេ​ច​ក្តី​ណែ​នាំ ឲ្យ​​ជំ​នាញ​​គយ​​គ្រប់​​ជាន់​ថ្នាក់ គ្រប់​​ច្រក យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ ប្រមូ​ល​​ពន្ធ​​ឲ្យ​​បាន ១០០​​ភាគ​រយ គេ​​ស​ង្កេត​ឃើញ ចំ​ណូល​​ពន្ធ​គយ​​បាន​​កើន​ឡើងបន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់មាន​ការលុបបំបាត់ អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ជាពិសេស​ឈ្មួញ​ធំៗ​មួយចំនួន ដែល​រកស៊ី​នាំចូល​គ្រឿងសំណង់ តាម​ច្រក​ក្អម​សំណ នៅតែ​មានឱកាស​នាំចូល​ទំនិញ ដោយ​បង់ពន្ធ​មិន​គ្រប់ ព្រោះ​មាន​ការជួយ​សម្របសម្រួល បិទ​ភ្នែក​ពី​សំណាក់​ជំនាញ​គយ ក្រោម​បញ្ជា​របស់លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ មិនដែល​ខ្វល់ខ្វាយ ពី​កំណែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។​

​មានការ​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ជ្រក​ក្រោម​កំណែទម្រង់​ស៊ីជម្រៅ ដែល​សម្តេច ហ៊ុន សែន បានចេញ​បញ្ជា ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ឆ្លុះកញ្ចក់​ងូតទឹក ដុស​ក្អែល​ខ្លួនឯង ជា​រៀងរាល់ថ្ងៃ គឺ​ថ្នាក់ដឹកនាំ​អង្គភាព​ជាច្រើន ដូចជា​អង្គភាព​គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ក្អម​សំណ ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ បាន​យក​កំណែទម្រង់​ស៊ីជម្រៅ​នេះ មក​ធ្វើជា​ខែល​ក្នុង​ការប្រមូល ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ តែម្នាក់ឯង​។ ពោលគឺ​ក្នុង​អង្គភាព​គយ​និង​រដ្ឋាករ មាន​មន្ត្រី​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ត្រូវបាន​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ផ្តល់​សេចក្តីទុកចិត្ត ឲ្យ​កាន់​ការងារ​លុយកាក់ ត្រួតពិនិត្យ​ទំនិញ និង​បំពេញ​ឯក​សារ​បង់ពន្ធ​ជាដើម ក្រៅពីនោះ​ត្រូវគេ​បញ្ឈរជើង ឲ្យ​ចាំតែ​ទទួល​របប​ប្រចាំខែ​ប៉ុណ្ណោះ​។​

​រឿងរ៉ាវ​ផ្ទៃក្នុង​របស់​ជំនាញ​គយ ច្រក​ក្អម​សំណ ចាប់ផ្តើម​ទម្លាយ​ចេញមកក្រៅ ជា​បន្តបន្ទាប់​ដោយសារតែ​មន្ត្រី​តូចតាច​មួយចំនួន ស្អប់ខ្ពើម​ការដឹកនាំ របស់​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ដែល​បក្ខពួកនិយម គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មន្ត្រី​គយ​មួយចំនួនទៀត បើ​កុំ​តែមាន​របប​បាយ និង​កន្លែង​ស្នាក់នៅ កុំ​អី​ពួកគេ​រកតែ​លុយ ចាក់​សាំង​ទៅ​បំពេញការងារ សឹង​មិនបាន​ផង ព្រោះ​របប​ប្រាក់ខែ មាន​តិចតួច​ប៉ុណ្ណោះ មានឈ្មោះ​ជាម​ន្ត្រី​គយ​នឹង​គេ​ដែរ តែ​មិនមាន​សល់​លុយកាក់ ជា​ដុំកំភួន​នោះទេ​។ មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ត្រូវ​ដៃ​ត្រូវ​ជើង​តែ​ជាមួយ​ផ្នែក​គណនេយ្យ ហើយ​អ្នក​បំពេញ​ឯក​សារ​បង់ពន្ធ និង​អ្នកត្រួតពិនិត្យ ការដឹកជញ្ជូន​ទំនិញ ដើម្បី​វាយតម្លៃ​ការបង់ពន្ធ សុទ្ធសឹងតែ​ជាម​នុស្ស​ជំនិតៗ រកលុយ​ឲ្យ​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ធ្វើ​អ្វីៗ​អត្ត​នោ​​ម័ត​តែ​គ្នា​គេ សូម្បីតែ​របប​បាយ ក៏មាន​ការបែងចែក​ឋានៈ​។​

​ភាព​ធូររលុង​និង​ការឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ធំៗ នាំចូល​គ្រឿងសំណង់ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ក្រោមរូបភាព​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​អន្តរជាតិ​ក្អម​សំណ បានធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ គួរ​ឲ្យ​សោកស្តាយ​បំផុត ប៉ុន្តែ​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ មិនដែល​ឈឺក្បាល​វិលមុខ​ពី​បញ្ហា​នេះ​ទេ ដោយ​ចាត់​ទុកថា ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់​កាន់តែ​គគ្រឹកគគ្រេង គាត់​អាច​ប្រមូល​ផលប្រយោជន៍ បាន​កាន់តែច្រើន​។ សម្រាប់​ប្រភេទ​គ្រឿងសំណង់ ដែលមាន​ស៊ីម៉ងត៍ ក្បឿង ការ៉ូ ថ្នាំលាប សម្ភារៈ​បរិក្ខារ​ផ្ទះសម្បែង  គ្រឿងអគ្គិសនី ជា​ប្រភេទ​ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃ លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ បាន​ឲ្យ​មន្ត្រី​របស់គាត់ ជួយ​សម្របសម្រួល​បញ្ចុះ​តម្លៃ​ពន្ធ លួច​បរិមាណ​ទំនិញ ឈានដល់​ការ​ក្លែងភេទ​ទំនិញ ហើយ​ទំនិញ​របស់​ឈ្មួញ​ធំៗ  ច្រើន​បំផុត​បង់ពន្ធ​ត្រឹមតែ​៥០ ភាគរយ​ប៉ុណ្ណោះ​។

​សូម្បីតែ​ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ ចេញទៅ​ស្រុក​យួន តាម​ច្រក​ក្អម​សំណ ក៏​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ សម្ងំ​កើប​លុយ​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រំភើយ ហើយ​ប្រសិនបើ​ក្រុម​ឈ្មួញ មិន​បង់លុយ​ជូន​មន្ត្រី​របស់លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ទៅតាម​ការចរចា​គ្នា​ទេនោះ កុំ​សង្ឃឹមថា​អាច​នាំ​ចេញ​ឈើ​គ្រញូង ឬ​ឈើ​ប្រណីត​ដទៃទៀត ទៅ​ស្រុក​យួន​បាន​ឲ្យ​សោះ​។ ការដឹកជញ្ជូន​ជ្រូក​ក្រហម និង​ប្រភេទ​ទំនិញ​ខូចគុណភាព មួយចំនួនទៀត ចូល​តាម​ច្រ​ក​អន្តរជាតិ​ក្អម​សំណ កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​ពាក្យ​កែទម្រង់​ស៊ីជម្រៅ ត្រូវបាន​លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ យកទៅ​ទន្ទេញ​យ៉ាង​រត់មាត់ ព្រ​មាន​មន្ត្រីក្រោមឱវាទ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ទម្លាយ​រឿង​ផ្ទៃក្នុង​ចេញទៅ​ខាងក្រៅ ក្រែងលោ​មានរឿង​ទាំងអស់គ្នា​។

​ពេលខ្លះទៀត បក្ខពួក​របស់លោក អ៊ឹម សុ​វណ្ណា ហៅ​រ៉ូ ប្រមូល​លុយ​តាមរបៀប​ពុករលួយ ក្រោម​តុ​យកទៅ បែងចែក​តែ​គ្នា​គេ ២​ទៅ​៣ នាក់ ប៉ុណ្ណោះ មិន​ហ៊ាន​យកទៅ​បែងចែក កូនចៅ​ដទៃទៀត​គ្រាន់​បាន​រស់​ផង​ទេ ខ្លាច​គេ​ថា បាន​លុយ​យកមកចែក​គ្នា នាំ​ឲ្យ​បែក​រឿងអាស្រូវ​ពុករលួយ​។ មន្ត្រី​តាម​អង្គភាព​ស្ថាប័ន​ជា​ច្រើន កំពុង​ត្អូញត្អែរ​រអ៊ូរទាំ ពី​ចំណាត់ការ​របស់​ថ្នាក់លើ  ដែល​កំពុងស៊ី​តែឯង ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​តែម្នាក់ឯង ដោយ​ជ្រក​ក្រោម​ស្លាក​កែទម្រង់​ស៊ីជម្រៅ មិន​ក្រែង​ញញើត​ចំពោះ ការ​រឹតបន្តឹង​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ​៕

Wat 280326


Source from: watphnom-news.com

No comments:

Post a Comment