ជិះ​ម៉ូតូ​ធុន​ធំ​បោះពួយ​យ៉ាង​លឿន ជ្រុល​ទៅបុក​ឡាន​ដឹកទំនិញ​ពីក្រោយ ដួលសន្លប់​ឈឹង​

ជិះ​ម៉ូតូ​ធុន​ធំ​បោះពួយ​យ៉ាង​លឿន ជ្រុល​ទៅបុក​ឡាន​ដឹកទំនិញ​ពីក្រោយ ដួលសន្លប់​ឈឹង​

​ខេត្តបន្ទាយមានជ័យ៖ម៉ូ​តូ​​ម៉ាក​​ហុង​ដាCBRធុន​​ធំ​​មួយ​គ្រឿងបាន​​បោះ​ពួយ​​យ៉ាង​​លឿនទៅ​បុក​​រថ​យន្ត​​ធុន​​ធំពេល​​កំ​ពុង​​បត់​​អែប​​ស្តាំ​​ដៃ

​ខេត្តបន្ទាយមានជ័យ ៖ ម៉ូ​តូ​​ម៉ាក​​ហុង​ដា CBR ធុន​​ធំ​​មួយ​គ្រឿង បាន​​បោះ​ពួយ​​យ៉ាង​​លឿន ទៅ​បុក​​រថ​យន្ត​​ធុន​​ធំ ពេល​​កំ​ពុង​​បត់​​អែប​​ស្តាំ​​ដៃ ប​ម្រុង​​ឈប់​​ប​ណ្តា​ល​ឲ្យ រង​របួស​​ធ្ងន់ នៅ​តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៥ កាល​ពី​​វេ​លា​​ម៉ោង ៤​​និង​​១០ នាទី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី់ ខេត្តបន្ទាយមានជ័យ រីឯ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​មាន រថយន្ត​ធុន​ធំ​ម៉ាក មី​ស៊ុយ​ប៊ី​ស៊ី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ៣B. ៣០៦៨ បើកបរ​ពី​ជើង​ទៅ​ត្បូង ដល់​​ចំណុច​ខាងលើនេះ បាន​បត់​ចូល​ខាងស្តាំ ពេល​ជាមួយគ្នា​នោះ មាន​ម៉ូតូ​ម៉ាក​ហុងដា CBR ធុន​ធំ ពណ៌​ខ្មៅ​ស គ្មាន​ស្លាក​លេខ បើកបរ​ស្រប​ទិស​គ្នា បាន​បុក​រថយន្ត​ពីក្រោយ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ដួលសន្លប់​បាត់ស្មារតី និង​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សំរាក​ព្យាបាល នៅ​គ្លីនិក គ​ន្ធី​រ៉ាវី មង្គល​បូរី​។​

​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ មានឈ្មោះ សៅ សុ​ឃឿ​ង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​បង់បត់​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី សន្លប់​បាត់ស្មារតី និង​រងរបួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​វិញ ពុំទាន់​ដឹង​អត្ត​ស​ញ្ញណ នៅឡើយ​ទេ​។ ក្រោយពេល​ត្រួតពិនិត្យ និង​វាស់វែង​រួចរាល់ សមត្ថកិច្ច​បាន​យក​រថ​យន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគ​បាល ស្រុក​មង្គល​បូរី និង​តាម​ស្រាវជ្រាវ រក​ម្ចាស់​រថយន្ត ដែល​រត់គេចខ្លួន មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ដោយ ចិន្តា​

Wat 28035 Wat 28038


Source from: watphnom-news.com

No comments:

Post a Comment