នារី​វ័យក្មេង​អង្គុយចាំ​សង្សារ​នៅ​ស្តុ​ប​ណាន​ជី​ង ដក​ទូរស័ព្ទ​មកលេង​ហ្គេម ត្រូវ​ចោរ​បាញ់​ប្លន់​

នារី​វ័យក្មេង​អង្គុយចាំ​សង្សារ​នៅ​ស្តុ​ប​ណាន​ជី​ង ដក​ទូរស័ព្ទ​មកលេង​ហ្គេម ត្រូវ​ចោរ​បាញ់​ប្លន់​

​រាជធានី​ភ្នំពេញ៖នា​រី​​វ័យ​ក្មេង​​ម្នាក់ពេល​​កំ​ពុង​​អង្គុយ​លេង​​ហ្គេមនិង​​រង​ចាំ​​ស​ង្សារមក​​ឌុប​​ដើរ​លេងស្រាប់​តែ​​លេច​មុខ​​ជន​ស​ង្ស័យ២​​នាក់

​រាជធានី​ភ្នំពេញ ៖ នា​រី​​វ័យ​ក្មេង​​ម្នាក់ ពេល​​កំ​ពុង​​អង្គុយ​លេង​​ហ្គេម និង​​រង​ចាំ​​ស​ង្សារ មក​​ឌុប​​ដើរ​លេង ស្រាប់​តែ​​លេច​មុខ​​ជន​ស​ង្ស័យ ២​​នាក់ ធ្វើ​​ស​កម្ម​ភាព​​ភ្ជង់ និង​បាញ់​​គំ​រាម​​មួយ​​គ្រាប់ ប្លន់​យក​​ទូរ​ស័ព្ទ​​ម៉ាក​​សាំ​​សុង កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​៤៥ នាទី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​១៦៩ មុខ​ស្ដុ​ប​ណាន​ជី​ង សង្កាត់​មិ​ត្ដ​ភាព ខណ្ឌ​៧​មករា ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​កំពុងតែ​អង្គុយ​ម្នាក់ឯង លើ​សួនច្បារ មុខ​ស្ដុ​ប​ណាន​ជី​ង ដោយ​រង់ចាំ​សង្សារ​យូរពេក ក៏​អង្គុយលេង​ហ្គេម​ក្នុង​ទូរស័ព្ទ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក  ក៏​លេចមុខ​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ មួយគ្រឿង ចុះមក​ដក​កាំភ្លើងខ្លី មួយ​ដើម ភ្ជង់​ទៅលើ​នារី​រងគ្រោះ ប្លន់​យក​ទូរស័ព្ទ​ម៉ាក​សាំ​សុង ប៉ុន្ដែ​សាក្សី​ខ្លះ​និយាយថា ជា​ទូរស័ព្ទ​ចិន ។ ពេលនោះ​ជនរងគ្រោះ ភ័យ​ហើយ​ស្រែក ធ្វើឱ្យ​ជនសង្ស័យ បាញ់​មួយ​គ្រាប់​ជាការ​គំរាម មុន​ពេលដែល​ពួកគេ ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។​

​នារី​រងគ្រោះ​មានឈ្មោះ ស្រី​កា អាយុ​ប្រ ១៩​ឆ្នាំ ប៉ុន្ដែ​មិនដឹងថា រស់នៅ​ទីណា​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​បុរស​ម្នាក់ ទំនងជា​ស​ង្សារ​​របស់​នាង បានមក​ដឹកយក​ទៅ​បាត់ មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះទេ​។ ក្រោយ​កើតហេតុ គេ​ឃើញ​កម្លាំង​អាវុធហត្ថ និង​នគរបាល​ជាច្រើន​នាក់ ចុះទៅ​សួរនាំ ហើយ​រកឃើញ​សំបក​កា​ទូ​ស កាំភ្លើង​ម៉ាក​កា​៥៤ មួយ​គ្រាប់ ដែល​ជនសង្ស័យ បាញ់​គំរាម​នារី​រងគ្រោះ ប៉ុន្ដែ​សំណាងល្អ មិន​បណ្ដាលឱ្យ​រងរបួស ឬ​ប៉ះ​ពាល់​ដល់ អាយុជីវិត​នោះឡើយ​៕

Wat 280315


Source from: watphnom-news.com

No comments:

Post a Comment