​ឪពុកម្ដាយ​រវល់​ជជែក​ជាមួយ​ភ្ញៀវ កូនអាយុ ២​ឆ្នាំ ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​១ ស្លាប់​គួរ​ឲ្យ​សង្វេគ​

​ឪពុកម្ដាយ​រវល់​ជជែក​ជាមួយ​ភ្ញៀវ កូនអាយុ ២​ឆ្នាំ ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​១ ស្លាប់​គួរ​ឲ្យ​សង្វេគ​

​រាជធានី​ភ្នំពេញ៖ក្មេង​ប្រុស​​អា​យុ២​​ឆ្នាំបាន​​វា​រ​ឡើង​លើ​​ប​ង្កាន់​ដៃលើ​ផ្ទះ​​ជាន់​​ទី​​១ស្រាប់​តែ​​រអិល​​ធ្លាក់​​រង​របួស​​ធ្ងន់ត្រូវ​​ប​ញ្ជូន​ទៅ​​ស​ង្គ្រោះនៅ​​មន្ទីរ​ពេទ្យ​​ឯក​ជន

​រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​​អា​យុ ២​​ឆ្នាំ បាន​​វា​រ​ឡើង​លើ​​ប​ង្កាន់​ដៃ លើ​ផ្ទះ​​ជាន់​​ទី​​១ ស្រាប់​តែ​​រអិល​​ធ្លាក់​​រង​របួស​​ធ្ងន់ ត្រូវ​​ប​ញ្ជូន​ទៅ​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​​ឯក​ជន តែ​ដោយ​សារ​​ស្ថាន​ភាព​ ​របួ​ស​​ធ្ងន់​ធ្ងរ​​ពេក បាន​​ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម​​បំ​ផុតកាលពី​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ផ្ទះ​លេខ​១ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ឪពុកម្ដាយ រវល់​ជជែក​ជាមួយ​ភ្ញៀវ ដែល​មកលេង​ផ្ទះ​របស់ខ្លួន ដោយ​មិនបាន​គិតពី​កូនតូច ដែល​នៅ​លេង​នៅខាងមុខ​ផ្ទះ​នោះទេ​។ លុះ​ភ្លេចខ្លួន​មួយសន្ទុះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ដែល​រស់នៅ​ខាងក្រោម​ផ្ទះ ស្រែក​ឆោឡោឡើង ដោយសារ​ឃើញ​ក្មេងប្រុស ធ្លាក់​ពីលើផ្ទះ​ជាន់​ទី​១ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ សន្លប់​ស្តូកស្តឹង​។​

​ពេលនោះ​ម្ដាយ​ឪពុក​ក្មេងប្រុស​រងគ្រោះ បាន​ចុះទៅ​មើល និង​ប្រញាប់ប្រញាល់​ដឹក​កូន ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ដែល​នៅក្បែរនោះ តែ​ជា​អកុសល​ក្មេងប្រុស​រងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ​។ ក្រោយ​កើតហេតុ ក្មេងប្រុស​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ដោយ​ក្តី​ក្រៀមក្រំ​និង​សោក​សង្រេ​ង ជា​ពន់ពេក ព្រោះតែ​ការធ្វេសប្រហែស តែមួយ​ប៉ព្រិចភ្នែក​៕

Wat 3003


Source from: watphnom-news.com

No comments:

Post a Comment