យី​ឌុប​ក្រុមហ៊ុន​ដឹកជញ្ជូន HC បើក​កិន​ទាំង​មនុស្ស​និង​ម៉ូតូ​ក្រោម​កង់ឡាន គួរ​ឲ្យ​រន្ធត់​បំផុត​

យី​ឌុប​ក្រុមហ៊ុន​ដឹកជញ្ជូន HC បើក​កិន​ទាំង​មនុស្ស​និង​ម៉ូតូ​ក្រោម​កង់ឡាន គួរ​ឲ្យ​រន្ធត់​បំផុត​

​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ធុន​​ធំ​​បាន​​បើក​​ប៉ះ​​ជា​មួយ​​ម៉ូ​តូ​​ស្កូ​​ពីហើយ​​កិន​​បុរស​​ម្នាក់​​ជាប់​​ក្រោម​​កង់​​រថ​យន្តប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ភ្លាមៗគួរ​​ឲ្យ​​រន្ធត់​​បំ​ផុតនៅ​នឹង​ក​ន្លែង​កើត​ហេតុ

រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ធុន​​ធំ​​បាន​​បើក​​ប៉ះ​​ជា​មួយ​​ម៉ូ​តូ​​ស្កូ​​ពី ហើយ​​កិន​​បុរស​​ម្នាក់​ ​ជាប់​​ក្រោម​​កង់​​រថ​យន្ត ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ភ្លាមៗ គួរ​​ឲ្យ​​រន្ធត់​​បំ​ផុត នៅ​នឹង​ក​ន្លែង​កើត​ហេតុ និង​​បុរស​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ នៅ​មុខ​​ក្រុម​ហ៊ុន សាន់​​ថោ​ន​​ទឹក​ថ្លាផ្លា​​ហ្សា ផ្លូវ​​ណត​​ប្រ៊ី​ត កែង​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី  ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ម៉ោងជាង ១១​និង​២០ នាទី​យប់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤​។​

​សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុប ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ជា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន HC ធ្វើដំណើរ យ៉ាង​លឿន តាមផ្លូវ​ភ្នំពេញ ហាណូយ ទិសដៅ ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ ស្កុប​ពី ពណ៌​សលាយ​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-8673 បើក​តាម​បណ្តោយ ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បើក​ឆ្លងថ្នល់ ដោយ​រថយន្ត​បាន​បើក​បុក ចំពាក់​កណ្តាល​ម៉ូតូ បណ្តាលឱ្យ​ម៉ូតូ និង​មនុស្ស គាប​ជាប់​ក្រោម​កង់​រថយន្ត ស្លាប់​បុរស​ម្នាក់ យ៉ាង​អាណោច​អាធ​ម និង​ម្នាក់ទៀត​របួសធ្ងន់ ត្រូវ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​៕

Wat 30036 Wat 30035 Wat 30034


Source from: watphnom-news.com

No comments:

Post a Comment