ខឹងប្រពន្ធស្តីបន្ទោស បុរសជាប្តី​ចិត្តកំណាច​ចាក់​សាំង​ដុត​ប្រពន្ធ កូន ប្អូនថ្លៃ និង​ម៉ែក្មេក​រួច​គេច​ខ្លួន​បាត់

ខឹងប្រពន្ធស្តីបន្ទោស បុរសជាប្តី​ចិត្តកំណាច​ចាក់​សាំង​ដុត​ប្រពន្ធ កូន ប្អូនថ្លៃ និង​ម៉ែក្មេក​រួច​គេច​ខ្លួន​បាត់

កាលពីវេលាម៉ោងប្រមាណ២២យប់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ បុរសជាប្តីចិត្តកំណាចម្នាក់ ព្រោះតែ​ខឹងនឹង​ប្រពន្ធ​ស្តីបន្ទោស​ពីក្បាលព្រលប់​រឿងលក់ទោចក្រយានយន្ត១គ្រឿងយកលុយទៅ  ដើរចាយវាយផឹកស៊ីនោះ​ លុះពេលរាត្រី​មក​ដល់ស្រាប់តែល​ប​ចាក់សាំង​ដុតប្រពន្ធ កូន ប្អូនថ្លៃ និងម្តាយក្មេក បណ្តាល​ឲ្យរងរបួសរលាករលួយ​ខ្លះធ្ងន់ធ្ងរសឹង​បាត់បង់ជីវិតនិងខ្លះទៀត រងរបួសស្រាល​បង្កការភ្ញាក់​ផ្អើល​ដល់​អ្នកភូមិទាំងយប់ ឋិតនៅក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចហើយបុរសជាប្តីចិត្តអប្រិយនោះ រត់គេចខ្លួនបាត់ស្រមោល ។


មន្ត្រីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសជាប្តីចិត្តកំណាចចាក់សាំងដុតប្រពន្ធ កូន ប្អូនថ្លៃ និងម្តាយក្មេក រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះ សូរ ជា អាយុ២៥ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិ ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះ ដែលរងរបួសទាំង៤នាក់ រួមមាន ៖​ ១-ឈ្មោះ ភួង ផាន់នី អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធជនងសង្ស័យ(រងរបួសស្រាល​) ២-ឈ្មោះ ភួង ផានិត អាយុ២០ឆ្នាំ ត្រូវជាប្អូនស្រីថ្លៃរបស់ជនសង្ស័យ (រងរបួសស្រាល)​ ៣-ឈ្មោះ ពៅ កក្កដា អាយុ៥ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ (រងរបួសធ្ងន់) និង៤-ឈ្មោះ​ ផាន មាន អាយុ៥៩ឆ្នាំ ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ (រងរបួសស្រាល) ។


ប្រភពព័ត៌មានពីសាក្សី ដែលរស់នៅក្បែរខាងផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើត​ហេតុបុរសជាប្តី​ចិត្តកំណាចជាជន​សង្ស័យនិង​ប្រពន្ធបានឈ្លោះ​ប្រកែកគ្នាពីក្បាលព្រលប់  ក្រោយពេលបុរសជាប្តីបានយកទោចក្រយានយន្ត១គ្រឿងទៅលក់បានលុយដើរចាយវាយផឹកស៊ី ហើយរងការស្តីបន្ទោសពីប្រពន្ធបន្តិចបន្តួច ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែឮសំឡេង អ្នកនៅក្នុងផ្ទះ ស្រែកឲ្យជួយផងៗ នាំឲ្យអ្នកភូមិនាំ​គ្នារត់ទៅមើលក៏ឃើញភ្លើង កំពុងឆាបឆេះ ក្នុងផ្ទះតែម្តង ហើយក៏ជួយពន្លត់ព្រមជាមួយនឹងបានឃើញ ប្រពន្ធ កូន ប្អូនស្រីថ្លៃ និងម្តាយក្មេក របស់បុរសជាប្តី ទទួលរងការរលាករលួយដោយសារភ្លើង ។


សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យបុរសជាប្តីចិត្តកំណាចរូបនោះយកមកផ្តន្ទាទោសតាមច្បាប់  ដ្បិតសមត្ថកិច្ចក៏ដាក់ការសង្ស័យក្នុងករណីនេះ អាចកើតចេញ ពីរឿងប្រច័ណ្ឌផងដែរ ខណៈដែលជនរងគ្រោះ កំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ៕

6524


Source from: www.dtn7.com

No comments:

Post a Comment