មិនដឹង​ជា​តូចចិត្ត​រឿង​អ្វី កម្មករ​រោងចក្រ​កាត់ដេរ លោត​សម្លាប់ខ្លួន​ពីលើផ្ទះ​ជាន់​ទី​៣

មិនដឹង​ជា​តូចចិត្ត​រឿង​អ្វី កម្មករ​រោងចក្រ​កាត់ដេរ លោត​សម្លាប់ខ្លួន​ពីលើផ្ទះ​ជាន់​ទី​៣

​រាជធានី​ភ្នំពេញ៖កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់បាន​​លោត​​ស​ម្លាប់​ខ្លួនពី​លើ​ផ្ទះ​​ជាន់​​ទី​​៣ដែល​ជា​​ប​ន្ទប់​​ជួល​​របស់​ខ្លួនដោយ​​មិន​ទាន់​​ដឹង​​មូល​ហេតុបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល

​រាជធានី​ភ្នំពេញ ៖ កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់ បាន​​លោត​​ស​ម្លាប់​ខ្លួន ពី​លើ​ផ្ទះ​​ជាន់​​ទី​​៣ ដែល​ជា​​ប​ន្ទប់​​ជួល​​របស់​ខ្លួន ដោយ​​មិន​ទាន់​​ដឹង​​មូល​ហេតុ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៣០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១៧ ខែ​មី​នា ឆ្នាំ​២​០​១៤ស្ថិតនៅ​ផ្ទះជួល ក្នុងភូមិ​ដំណាក់​ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ជនរងគ្រោះ ត្រូវបាន​មិ​ត្ដ​ភក្ដិ ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្សី ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ ប៉ុន្ដែ​គ្រូពេទ្យ​បាន​ប្រាប់ថា ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ប៉ុល អូ​នី អាយុ ២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ឧដុង្គ ឃុំ​ព្រែក​ក្រ​ប៉ៅ ស្រុក​ពាម​ជរ ខេត្ដ​ព្រៃវែង កាលពី​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤ បាន ចេញ​មកពី​ផឹកស៊ី ជាមួយ​មិ​ត្ដ​ភក្ដិ លុះ​ព្រឹក​ឡើង​ជនរងគ្រោះ បាន​លោត​ពីលើផ្ទះ ជាន់​ទី​៣ បណ្ដាលឱ្យ​ស្លាប់​តែម្ដង ។ សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ កន្លែងកើតហេតុ រួច​ប្រគល់​សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ប៉ុន្ដែ​មិនទាន់​ដឹង ពី​មូលហេតុ​ពិតប្រាកដ នៃ​ការ​សម្លាប់ខ្លួន​នៅឡើយ​ទេ​៕

Wat 17036


Source from: watphnom-news.com

No comments:

Post a Comment