រើស​អេតចាយ​បាន​ព្រឹក​ខ្វះ​ល្ងាច ​ស្លាប់ចោល​ប្រពន្ធ​កូន ដោយសារ​គ្មាន​លុយ​ព្យ​បាលជ​ម្ងឺ​

រើស​អេតចាយ​បាន​ព្រឹក​ខ្វះ​ល្ងាច ​ស្លាប់ចោល​ប្រពន្ធ​កូន ដោយសារ​គ្មាន​លុយ​ព្យ​បាលជ​ម្ងឺ​

​រាជធានី​ភ្នំពេញ៖បុរស​​អ្នក​​រើស​​អេត​ចាយ​​ម្នាក់ត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញ​​ដេក​ស្លាប់នៅ​​ច្រក​ចូល​​ស្ដា​ត​​អូ​ឡាំ​ពិកផ្នែក​​ខាង​ត្បូង​​ទល់​មុខ​​វត្ដ​​ម​ហា​មន្ដ្រីក្នុង​​ស​ង្កាត់​​វាល​វង់ខណ្ឌ​​៧​​ម​ករា

​រាជធានី​ភ្នំពេញ ៖ បុរស​​អ្នក​​រើស​​អេត​ចាយ​​ម្នាក់ ត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញ​​ដេក​ស្លាប់ នៅ​​ច្រក​ចូល​​ស្ដា​ត​​អូ​ឡាំ​ពិក ផ្នែក​​ខាង​ត្បូង​​ទល់​មុខ​​វត្ដ​​ម​ហា​មន្ដ្រី ក្នុង​​ស​ង្កាត់​​វាល​វង់ ខណ្ឌ​​៧​​ម​ករា បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នាទីព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ ខណៈដែល​បុរស​ជនរងគ្រោះ មាន​រាងកាយ​ស្គមស្គាំង និង​មាន​ជំងឺ​ប្រចាំកាយ យូរ​ឆ្នាំ​មកហើយ គ្មាន​លុយ​ព្យាបាល​ជម្ងឺ​។​

​ស្ដ្រី​ឈ្មោះ ណុប ស៊ីនួន អាយុ ៣០​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល  ជា​ប្រពន្ធ​ជនរងគ្រោះ បានឱ្យដឹងថា ប្ដី​របស់គាត់​ដែល​​ស្លាប់​មានឈ្មោះ ជាតិ សុខលក្ខណ៍ អាយុ ៣២​ឆ្នាំ បាន​ចាក​ចេញពី​ស្រុកកំណើត មក​ដើរ​រើស​អេតចាយ​ជាមួយគ្នា ហើយ​ប្ដី​របស់គាត់​មាន ជំងឺ​សួត គ្មាន​លុយ​ទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ ទើប​ធ្វើឱ្យ​ជំងឺ​នេះ​រ៉ាំរ៉ៃ​ទៅៗ រហូតដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤  គាត់​ឈឺ​ដង្ហក់​យ៉ាងខ្លាំង​។​

​ពួកគេ​គ្មាន​ទីជម្រក​ច្បាស់លាស់​ទេ បាននាំគ្នា​ចូល​ជ្រក នៅ​ច្រកចូល​ស្ដា​ត​អូឡាំពិក ហើយ​ស្ត្រី​ជា​ប្រពន្ធ បាន​ព្យាយាម​គក់​ច្របាច់ រហូតដល់​ស្លាប់ បាត់បង់​ជីវិត​តែម្ដង ។​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បន្ត​ដើរ​រើស​អេតចាយ រកលុយ​ចិញ្ចឹម​កូន ២​នាក់ យ៉ាង​កម្សត់ ព្រោះ​គ្រួសារ​គាត់ គ្មាន​ទីលំនៅ បានត្រឹមតែ​ដើរ​រើស​អេតចាយ បាន​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង បាន​ព្រឹក​ខ្វះ​ល្ងាច សូម្បីតែ​សព​បុរស​ជា​ប្តី ក៏​គ្មាន​លុយ​ធ្វើបុណ្យ​ផង តែ​បាន​សប្បុរសជន ជួយ​លុយកាក់​បន្តិចបន្តួច​៕

Wat 170310


Source from: watphnom-news.com

No comments:

Post a Comment