ដោយសារជម្លោះឌឺដង យកដំបងវាយសំពងបុរស ២នាក់ឪពុកកូន បែកក្បាលរបួសធ្ងន់
ខេត្តបាត់ដំបង៖បុរសសង្ស័យ២នាក់ក្រោយពេលស៊ីផឹកស្រវឹងឈ្លោះមិនឈ្នះគេបានយកដំបងវាយឪពុកនិងកូនបណ្តាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោងខេត្តបាត់ដំបង ៖ បុរសសង្ស័យ ២នាក់ ក្រោយពេលស៊ីផឹកស្រវឹង ឈ្លោះមិនឈ្នះគេ បានយកដំបងវាយឪពុកនិងកូន បណ្តាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិ-ឃុំ ស្រុកមោងឬស្សី ត្រូវនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាល កសាងសំណុំរឿង ពីបទហិង្សាដោយចេតនា បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី។
លោក សម សុផុន នាយផ្នែកការិយាល័យព្រហ្មទណ្ឌ បានឲ្យដឹងថា បុរសសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ សាំង ចាន់ អាយុ ២៦ឆ្នាំ ជាជនដៃដល់ ស្នាក់នៅផ្ទះជួល ស្ថិតក្នុង ភូមិ-ឃុំមោង ស្រុកមោងឬស្សី។ ទី២-ឈ្មោះ កុត ពើម អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិ ជាមួយគ្នា ។ ចំណែកបុរសរងគ្រោះ មានឈ្មោះ សេង ហួត អាយុ ៦១ឆ្នាំ ជាឪពុក និងកូនប្រុសឈ្មោះ សេង ហ៊ួ អាយុ ៤២ឆ្នាំ រងរបួសក្បាល ទាំង២នាក់ ស្នាក់នៅផ្ទះជួល ស្នាក់នៅផ្ទះជិតគ្នា ក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី។
បុរសសង្ស័យ ឈ្មោះ សាំង ចាន់ បានសារភាពថា កាលពីម៉ោង១០ យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ពេលខ្លួនស្រវឹង និយាយជាមួយអ្នកជិតខាង ក្រុមគ្រួសារឈ្មោះ សេង ហួត តែពេលនោះឈ្មោះ សេង ហ៊ួ ខឹងក៏ចេញមកជេរស្តី ទាំងប្រពន្ធកូន ព្រមទាំងយកដុំថ្ម និងដំបងដេញគប់ ហើយខ្លួនក៏គេចមកឆ្ងាយពីផ្ទះ។ លុះម៉ោង ១២និង៣០ នាទី ខ្លួនបានត្រលប់ទៅផ្ទះវិញឃើញឈ្មោះ សេង ហ៊ួ និងឈ្មោះ សេង ហួត ប្រតាយប្រតប់គ្នា ជាមួយឈ្មោះ កុត ពើម ខ្លួនក៏បានយកដំបងឈើជ្រុង មកវាយទៅលើ ឪពុកនិងកូន ចំក្បាលជាច្រើន ដំបងបណ្តាលឲ្យបែកក្បាល របួសធ្ងន់តែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...