កម្មករ​សាងសង់​ស្ពាន​អ្នក​លឿង មួយ​សប្តាហ៍​មកលេង​ផ្ទះ​ម្តង ចៃដន្យ​ដួល​ម៉ូតូ​បាក់ជើង​

កម្មករ​សាងសង់​ស្ពាន​អ្នក​លឿង មួយ​សប្តាហ៍​មកលេង​ផ្ទះ​ម្តង ចៃដន្យ​ដួល​ម៉ូតូ​បាក់ជើង​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​ជិះ​​ម៉ូ​តូ​​តែ​ម្នាក់​ឯងតាម​​ប​ណ្តោយ​​ផ្លូវ​​២១៧ពី​​ត្បូង​​ទៅ​​ជើងក្នុង​​គោល​បំ​ណង​​ទៅ​ធ្វើ​​ការនៅ​ការ​ដ្ឋាន​សាង​សង់​​ស្ពាន​​អ្នក​​លឿង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ជិះ​​ម៉ូ​តូ​​តែ​ម្នាក់​ឯង តាម​​ប​ណ្តោយ​​ផ្លូវ​​២១៧ ពី​​ត្បូង​​ទៅ​​ជើង ក្នុង​​គោល​បំ​ណង​​ទៅ​ធ្វើ​​ការ នៅ​ការ​ដ្ឋាន​សាង​សង់​​ ស្ពាន​​អ្នក​​លឿង ពេល​មក​ដល់​​មុខ​​ស្នាក់​ការ​​បក្ស សង្កាត់​​ដ​ង្កោ ក៏​​ក្រ​ឡាច់​​ដុំ​ថ្ម បណ្តា​លឲ្យ​​​ដួល​​​បាក់​ជើង​​ស្តាំ រងរបួស​ជា​ទម្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភា្ល​មៗ កាលពី​វេលា​ម៉ោង ៤​និង​២០ នាទី ព្រលឹម​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​មានឈ្មោះ សោម វុទ្ធី ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ​កម្មករ សាងសង់​ស្ពាន​អ្នក​លឿង មាន​ទីលំនៅ​ផ្ទះ​លេខ​៧៤ ភូមិ​ក្បាល​សេះ ឃុំ​គោក​ត្រប់ ស្រុក​កណ្តា​លស្ទឹង ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក ស៊ី​ធី​ផ្លាស់ កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ផ​-១៣០៨ ភព​១ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ក្នុង​គោលបំណង ទៅធ្វើ​ការ​នៅឯ​អ្នក​លឿង​។ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គាត់​ក្រោក​តាំងពី​ម៉ោង ៤​ព្រឹក ដើម្បី​រូតរះ​ជិះ​ម៉ូតូ​ទៅធ្វើ​ការ នៅឯ​អ្នក​លឿង ក្នុង​មួយ​សប្តាហ៍ គាត់​មកលេង​ផ្ទះ​ម្តង ហើយ​ត្រឡប់​ទៅវិញ រៀងរាល់​ព្រឹក​ថ្ងៃ​ច័ន្ទ ៕

Wat 17039


Source from: watphnom-news.com

No comments:

Post a Comment